» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5046 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100813 នាក់

សូម​កុំអាល​ជ្រួលច្របល់​គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​មាន​មេរោគ​កូ​វិដ​១៩​នៅឡើយ​ទេ​!

 

​ភ្នំពេញ​៖ សូម​ប្រជា​ប្រជាពលរដ្ឋ​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់ ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដូច​ប្រក្រតី និង​កុំ​ជ្រួលច្របល់​តាម​ពាក្យ​ចចាមអារ៉ាម​ឡើយ ហើយ​អនុវត្តតាម​វិធី​បង្ការ ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល ខណៈ​រហូតមកដល់​ម៉ោង​នេះ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា ផ្ទុក​វីរុស​កូ​វីដ​១៩​ឡើយ​។​នេះ​ជាការ​អំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​a covid phnom penh1 

​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​សណ្ដាប់ធ្នាប់ ស្ថិរភាព​ទំនិញ និង​ចៀសវាង​ជន​ឱកាសនិយម​ឆ្លៀត​ដំឡើងថ្លៃ​ផលិតផល​ស្បៀង ព្រោះ​ផលិតផល​ស្បៀង​របស់​កម្ពុជា លើសពី​ការ​បម្រុង​ទុក រហូតដល់​នាំចេញ​ទៅ​បរទេស​ទៀតផង​។​

សូមបញ្ជាក់ថា​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បានប្រកាសថា​រហូតដល់​ម៉ោង ៥ ល្ងាច ថ្ងៃទី ៦ មីនា ២០២០ យើង​នៅ​មិនទាន់​រកឃើញ​ករណី​ថ្មី​នៅឡើយ​ទេ​ក្រៅ​ពីមួយ​ករណី ដដែល ដែល​គាត់​ជា​ជន​ជាតិចិន នៅ​ក្រុងព្រះសីហនុ និង​បាន​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ នៅ​ថ្ងៃទី ១០ កុម្ភ​: ២០២០ ។យើង​បានធ្វើ​តេស្ត​កើន​ដល់ ៤២៥ ករណី តែ​មិនបាន​រកឃើញ​វិជ្ជមាន​មេរោគ COVID-19 នោះទេ ។ ដោយឡែក​អ្នក​ប៉ះពាល់​ផ្ទាល់ ៤​នាក់ និង ៤០​នាក់​ប៉ះពាល់​ប្រយោល ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន ដែល​តម្រូវ​វ​ឱ្យ​គាត់​នៅ​ដោយឡែក​ពី​គេ​ចំនួន ១៤​ថ្ងៃ និង​តាមដាន​សុខភាព​នោះ រហូត​ពេលនេះ​ពួកគាត់​ពុំទាន់​មាន​រោគសញ្ញា​នៅឡើយ​ទេ ។

យើង​នៅតែ​បន្តធ្វើ​ការងារ​ខាងលើនេះ​ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី មន្ត្រី​អង្គការ​សុខភាព​ពិភពលោក WHO មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋ​អាម៉េរិក USCDC និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា IPC ។​
​ពត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥​។​សម្រាប់​អ្នក​ដួល​នៅ​ស្តុ​ប​បូកគោ​មន្ត្រីនគរបាល​សង្កា​យ​ត់​បឹង​កេងកង​ថា​ជា​អ្នក​ស្រវឹងស្រា​ទេ​!​។​

​ឯ​ការចេញ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ បន្ទាប់ពី​សង្កេតឃើញថា ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ បាន​សម្រុក​ទៅ​ទិញ​ទំនិញស្ដុក​ទុក ជាពិសេស​ស្បៀងអាហារ​ប្រចាំថ្ងៃ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជន​ឱកាសនិយម​ឆ្លៀត​ដំឡើងថ្លៃ​ទំនិញ ខណៈដែល​ស្បៀងអាហារ​បម្រុង​នៅក្នុង​រាជធានី​ភ្នំពេញ ពុំបាន​ប្រឈម​នឹង​ការខ្វះខាត​នោះទេ​៕a covid phnom penh a covid phnom penh2 a covid japon4 

​