» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3861 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099628 នាក់

តារាចម្រៀង​ព្រាប​សុវត្ថិ​យលព្រម​កែសម្រួល​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​!

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ ២០២០ លោក ព្រាប សុវត្ថិ និង ប្រជាពលរដ្ឋ​តវ៉ា​ព្រមទាំង អាជ្ញា ធរ​បាន​ជួប ដោះស្រាយ និង សម្រុះសម្រួល​គ្នា ។​ជា​លទ្ធផល គឺ លោក ព្រាប សុវត្ថិ បាន​ឯកភាព​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣ ចំណុច ។ ចំណែកឯ​មួយ​ចំណុច​ទៀត​គឺ មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ ទេ​។​a preab6 

​លោក ព្រាប សុវត្ថិ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ចំពោះ​ដំណោះស្រាយ​នាពេលនេះ​រវាង លោក និង ប្រជាពលរដ្ឋ បាន​ឯកភាពគ្នា ដោះស្រាយ​ចំនួន​៣​ចំណុច​គឺ​
​ទី​១/​លោក​សូម អធ្យាស្រ័យ​ចំពោះ​ការរំខាន​ដោយ​សំឡេង​រថយន្ត​ដោយ​លើក ហេតុផល​ថា រថយន្ត​ដែល​លោក​ជិះ រាល់ថ្ងៃ​គឺ​ទិញ​មក​មាន​សំឡេង​អញ្ចឹង​។ ម្យ៉ាងទៀត​ពេលខ្លះ​លោក​ត្រូវ​មកពី ធ្វើការ​ដល់ផ្ទះ​យប់​ជ្រៅ ឬ ចេញទៅ ខេត្ត​អំឡុង​ម៉ោង ២ ,៣ ឬ ៤ ជាដើម ដូច្នេះ​លោក​នឹង​ព្យាយាម​ធ្វើតាម ការ ស្នើសុំ​របស់​ប្រជាពលរដ្ឋ​។​

​ទី​២/​ការសាងសង់​រោង​ឈើ​ធ្វើ​ឲ្យ​ប៉ះពា ល់​លើផ្លូវ​ត្រង់ចំណុច​នេះ លោក ព្រាប សុវត្ថិ បាន​លើក​ហេតុផល ថា លោក គ្មាន​ចេតនា​រំលោភ​លើផ្លូវ​នោះទេ ពោល គឺ មុនពេល​សាងសង់​លោក បាន​ស្នើសុំ​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ មូលដ្ឋាន និង ប្រជាពលរដ្ឋ ដែលមាន លំនៅឋាន​នៅ​ទល់មុខ​នេះ​ផងដែរ ។
​លោក​បញ្ជាក់ថា រោង​ឈើ​នេះ​គ្រាន់តែ ធ្វើ​បណ្ដោះអាសន្ន តែប៉ុណ្ណោះ​ចំណែក ផលប៉ះពាល​ត្រូវតែមាន​ខ្លះ​ហើយ ដោយ សារ ពេលខ្លះ​ក្រុម​ជាងឈើ​មានការ​ធ្វ​វេស ប្រហែស​ក្នុង​ការរៀបចំ​ទុកដាក់ ឲ្យ​បាន​ត្រឹមត្រូវ ដូច្នេះ​គ្មាន​ចេតនា បិទ ផ្លូវ​ឡើយ​ហើយ​ពេលធ្វើ​រួច លោក​នឹង ឲ្យ​គេ​រុះរើ​ចេញ​វិញ​។​

​ចំណុច​ទី​៣/ ករណី​ចត​រថយន្ដ​បិទផ្លូវ គ្មាន​សណ្ដាប់ធ្នាប់​ត្រូវបាន លោក ព្រាប សុវត្ថិ បញ្ជាក់ថា លោក​នឹងធ្វើ​កែប្រែ ឡើងវិញ តាម​សំណើរ​របស់​ប្រជា​ពល រដ្ឋ​ដែល​បាន​តវ៉ា ។
​ដោយឡែក​នៅ​រឿង​មួយ​ចំណុច​ទៀត គឺ ករណី​សង់​របង​ដែល​ពលរដ្ឋ​អះអាងថា បាន​សង់​ចូល​ដី​សាធារណៈ​នោះ​មិន​ត្រូវបាន​លោក ព្រាប សុវត្ថិ និង ពលរដ្ឋ ដោះស្រាយ​នៅឡើយ​ទេ ព្រោះ​ដោយ ទុក​ឲ្យ​អាជ្ញាធរ ឬ រដ្ឋ ជា​អ្នកសម្រេច​នៅ ពេល​ចុះ​វាស់វែង​ធ្វើ​ផ្លូវ​ទៅតាម​ប្លង់​ដែល មាន​ពីមុន ។​a preab1 a preab3 a preab4 a preab5 

​