» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5073 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100840 នាក់

កិច្ចព្រមព្រៀង​បន្ថយកំដៅ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​អាមេរិក​វគ្គ ១ នឹង​ចុះហត្ថលេខា​ថ្ងៃ ១៥ មករា


អន្តរជាតិ​៖​ចាប់ពី​ក្រោយ​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០២០​តទៅ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ដែល​បង្ក​ការព្រួយបារម្ភ​ពាសពេញ​ពិភពលោក​នឹង​បាន​ធូ​ស្រា​លហើយ​។ កាលពី​ថ្ងៃ​អង្គារ ៣១​ធ្នូ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដូ​ណា​ល់ ត្រាំ បានប្រកាស ថា គាត់​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំនាក់កាល​ទី​១ ជាមួយ​មន្ត្រី​ចិន​នៅ​ថ្ងៃ​១៥​មករា នៅ​សេត​វិមាន​។a china us 

សារ​មួយ​ដែល​បញ្ចេញ​តាម​បណ្តាញ​សង្គម Twitter លោក ត្រាំ និយាយថា “​តំណាង់​ថ្នាក់ខ្ពស់​នៃ​ប្រទេស​ចិន នឹងមាន​វត្តមាន​” នៅក្នុង​ពិធី​ចុះហត្ថលេខា​ថ្ងៃនោះ ហើយ​ក៏បាន​សន្យាថា​គាត់​អាច​នឹង​ទៅ​ក្រុង​ប៉េកាំង នៅ​ថ្ងៃក្រោយ​ទៀត “​ដើម្បី​បើក​ការពិភាក្សា​ពី​វគ្គ​ពីរ​”​។ កិច្ចព្រមព្រៀង ត្រូវបាន​គេ​មើលឃើញថា​ជាការ​បន្ធូរបន្ថយ​យ៉ាងខ្លាំង​ដល់​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ចិន និង​រដ្ឋបាល ត្រាំ​។​

​សូមបញ្ជាក់ថា​៖ កិច្ចព្រមព្រៀង ដែល​ចាប់ផ្តើម​ពីថ្ងៃ​១​មករា​តទៅ នឹង​បន្ទាប​តារាង​ពន្ធគយ​លើ​ការនាំ​ចូល​ពី​ក្រៅប្រទេស​ជាង​៨៥០​មុខ រាប់​តាំងពី​សាច់ជ្រូក​ដល់​គ្រឿង​ចម្លង​អគ្គិសនី ដើម្បី​ជំរុញ “​លំហូរ​សេរី​” នៃ​ពាណិជ្ជកម្ម​។ កិច្ចព្រមព្រៀង ក៏​នឹង​ដកចេញ​នូវ​តារាង​ពន្ធ​មិន​បញ្ជាក់ លើ​ទំនិញ​ពី​ប្រទេស​ចិន ជា​ដំនាក់ៗ និង​មានការ​សន្យា​ពី​ចិន​ថា​នឹង​ទិញ​ទំនិញ​កសិកម្ម​សហរដ្ឋ​អាម៉េរិក​វិញ​ដែរ​។ ដូ​ណា​ល់ ត្រាំ ថា​នឹង​នៅ​រក្សា​តារាង​ពន្ធគយ​២៥% លើ​ទំនិញ​មានតម្លៃ​២៥០ ពាន់​លាន​ដុល្លារ នៃ​ទំនិញ​នាំចូល​ពី​ចិន ខណៈ​ការដាក់​ពន្ធ​លើ​ទំនិញ​មានតម្លៃ​១២០​ពាន់​លាន​ដុល្លារ នៃ​ទំនិញ​ចិន​ផ្សេងទៀត នឹងត្រូវ​កាត់​ដល់​៧,៥%៕a china us1 

​