» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3202 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098969 នាក់

សាលក្រម តុលាការ​ធម្មនុញ្ញ​ថៃ​ធ្វើ​ឲ្យ​មេបក្ស​ប្រឆាំង​ថៃ​បាត់​តួនាទី​នយោបាយ


​បាងកក​៖ ​លោក ថា​ណា​ថន ចង​រូង​រួ​ង​ឃី​ត (Thanathorn Juangroongruangkit)​មេគណបក្ស​ប្រឆាំង​ថៃ​នឹងត្រូវ​បាត់បង់​តួនាទី​នយោបាយ ដោយសារ​តុលាការ​បានចេញ​សាលក្រម​សម្រេច​ថា លោក​ពិតជា​មានទោស​ពាក់ព័ន្ធ​សំណុំរឿង​បំពាន​ច្បាប់បោះឆ្នោត ដូច​ការចោទប្រកាន់​មែន​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ ចេញពី​សារព័ត៌មាន CNA នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​a thanun 

​លោក ថា​ណា​ថន ចង​រូង​រួ​ង​ឃី​ត (Thanathorn Juangroongruangkit)​អាយុ ៤០​ឆ្នាំ ជា​ប្រធាន​គណបក្សនយោបាយ​ថៃ​ឆ្ពោះទៅរក​អនាគត (Future Forward party) ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ថៃ​កាត់សេចក្តី​ថា លោក​ពិតជា​មានទោស​កំហុស​មែន ដោយសារ​ការកាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ព័ត៌មាន V-Luck Media នៅពេល​ដាក់ពាក្យ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ធ្វើជា​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​សកល​នៅ​ប្រទេស​ថៃ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ខែមីនា ឆ្នាំ​២០១៩​។

លោក Thanathorn ធ្លាប់បាន​អះអាងថា លោក​បាន​ផ្ទេរ​ភាគហ៊ុន​ទាំងនោះ​អស់​ទៅហើយ នៅមុន​ការចាប់ផ្តើម​យុទ្ធនាការ​បោះឆ្នោត​។​
​គួរ​ជម្រាប​ថា តាមរយៈ​សាលក្រម​ខាងលើ​និង​ធ្វើ​ឲ្យ លោក Thanathorn Juangroongruangkit នឹងត្រូវ​បាត់បង់​តួនាទី​ជា​សមាជិកសភា ហើយក៏​មិនអាច​ធ្វើ​នយោបាយ​បាន​ទៀត​នោះដែរ​។

គណបក្ស ថៃ​ឆ្ពោះទៅរក​អនាគត (Future Forward party) របស់លោក ស្ថិត​ក្នុងចំណោម​សម្ព័ន្ធ​បក្សប្រឆាំង​នៅ​ប្រទេស​ថៃ ដែល​បាន​ចោទប្រកាន់​អតីត​រដ្ឋាភិបាលយោធា​ថៃ​ថា បាន​កែប្រែ​ច្បាប់បោះឆ្នោត ដើម្បី​ធានា​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា អាច​បន្ត​កាន់តំណែង​នៅក្នុង​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​។ គណបក្ស​នេះ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ច្រើនជាងគេ​ទី ៣ ក្នុងការ​បោះឆ្នោត​កាលពី​ខែមីនា បន្ទាប់ពី​គណបក្ស ភឿ​ថៃ (Pheu Thai) និង​គណបក្ស​ផា​ឡាង​ប្រា​ឆា​រ៉ាត់ (Palang Pracharat)​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​។គណបក្ស ថៃ​ឆ្ពោះទៅរក​អនាគត (Future Forward party) ក៏ធ្លាប់ទទួលជួបមេក្រុមបាតុកម្មនៅហុងកុងដែលធ្វើឲ្យរដ្ឋាភិបាលចិនមិនសប្បាយចិត្ត។a thanun2 a thanun3 a thanun1 

​