» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2660 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098427 នាក់

ចាប់បាន​ជនសង្ស័យ​សម្លាប់​គ្រូបង្រៀន​គឺជា​ប្រពន្ធ​ជនរងគ្រោះ​!ស្រីខ្លាំងចឹង

 

​ភ្នំពេញ​៖​ជនសង្ស័យ​សម្លាប់​គ្រូបង្រៀន​កាលពី​វេលា​ម៉ោង​១១៖៣០​នាទី​យប់​ថ្ងៃទី​២៧​ខែសីហា​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ច្រកចូល​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ប្រមាណ​៥០០​ម៉ែត្រ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​ចាប់ខ្លួនបាន​ហើយ​គឺ​ប្រពន្ធ​ជនរងគ្រោះ​។ a kill hus 

​លោក​វរសេនីយ៍ឯក​ហួរ​ម៉េង​វ៉ាង​អធិការនគរបាល​ខណ្ឌ​សែន​សុខ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០​ខែសីហា​នេះ​ថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្រពន្ធ​បាន​ហើយ​ពាក់ព័ន្ធ​ការ​រួមដៃគ្នា​ជាមួយ​សា​ហាយ​បាញ់សម្លាប់​ប្តី​ជា​គ្រូបង្រៀន​នៅ​ខណ្ឌ​សែន​សុខ​។​ឯ​ជន​ផ្សំគំនិត​ជា​សា​ហាយ​ដែល​បាន​រត់គេចខ្លួន សមត្ថកិច្ច​កំពុង​ខិតខំ​ស្វែងរក​ចាប់ ។

​ជនសង្ស័យ​ជា​ប្រពន្ធ​រូបនេះ មានឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ហ៊​ន អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​សែន​សុខ​៥​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​​គេ​នៅ​ចាំបាន​ថា​ក្រោយ​ហេតុការណ៍​បាញ់សម្លាប់​នេះ​ស្ត្រី​ជា​ប្រពន្ធ​បាន​នៅ​កន្លែងកើតហេតុ​ហើយ​បាន​សម្តែង​យំសោក​បោក​ខ្លួន​ប្រាប់​សមត្ថកិច្ច​អំពី​ករណីនេះ​។​
​ប៉ុន្តែ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​សមត្ថ​កិច្ច​រកឃើញ​តម្រុយ​ថា​ប្រពន្ធ​ជា​អ្នក​រួមគំនិត​ជាមួយ​សា​ហាយ​បាញ់សម្លាប់​ប្តី​ខ្លួនឯង​គ្រូបង្រៀន​។​តាម​សាច់ញាតិ​ជនរងគ្រោះ​ឲ្យ​ដឹងថា​ជនសង្ស័យ​ជា​ប្រពន្ធ​ធ្លាប់​ក្បត់​ប្តី​ច្រើនដង​និង​ធ្លាប់​ចុះចោល​ផ្ទះ​តែ​ប្តី​ចេះតែ​អនុគ្រោះ​ឲ្យ​។​ទីបំផុត​ឃុ​ប​ឃឹ​ត​គ្នា​សម្លាប់​ប្តី​!​។

​សូមបញ្ជាក់ថា​បុរស​ជា​គ្រូបង្រៀន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្បែរ​ម៉ូតូ​ខណៈ​ត្រូវ​ឃាតករ​បាញ់ប្រហារ​ចំនួន​៣​គ្រាប់​រួច​ជនបង្ក​បាន​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ មានឈ្មោះ រឿន រតនា​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​វិទ្យាល័យ​ទួល​ប្រសាទ សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​ស្នាក់នៅ​ភូមិ​សែន​សុខ​៥​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សខ​។​

ជនរងគ្រោះ​ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​ស​ពាក់​ផ្លាកលេខ​រតនគិរី​1E7838​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​សំដៅ​មក​ផ្ទះ​វិញ​តាម​ការហៅ​របស់​ប្រពន្ធ​។​តែ​ពេលមកដល់​ចំណុចកើតហេតុ​ត្រូវ​ឃាតករ​ត្រៀម​ស្រេច​បាញ់ប្រហារ​ចំនួន​៣​គ្រាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅលើ​ដងផ្លូវ​រួច​។​ជនបង្ក​បានចេញ​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​បន្សល់​នៅ​សំបក​កា​ទុ​ស្យ​ចំនួន​មួយ​និង​ជនរងគ្រោះ​ដេកស្លាប់​នៅក្បែរ​ម៉ូតូ​គួរឱ្យ​រន្ធត់ ៕S/a kill hus a kill hus1 a kill hus2 a kill hus3 a kill hus4 

​