» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3543 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099310 នាក់

បញ្ជូន​ជន​ប្រើ​ឈ្មោះ​ឧ​ត្ត​ម​សេនីយ៍ យឹម លាង បោក បាន​ប្រាក់ រាប់ម៉ឺន​ដុល្លា​រឿង រត់​ការចូល​ក្របខ័ណ្ឌ​កងទ័ព​ទៅ​តុលាការ​!

 

​ភ្នំពេញ​៖​ជនសង្ស័យ​រឿង​ឆបោក​ចូល​ក្របខ​ណ្ឌ័​ទា​ហ៊ាន​ពីររូប​ដែល​ប្រើ​ឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​យឹម​លាង​អតិ​ត​មេបញ្ជាការ​អង្គរ​ក្ស័​សព​សម្តេច​ជាស៊ីម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ ។​a army cheat1 

​ជនសង្ស័យ​ទី​១​មាន​ឈ្មោះថា ប៊ិន ឡា​ច ហៅ វ៉ែន សារ៉ាត់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៦២ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩ និង​ជនសង្ស័យ​ទី​២​ឈ្មោះ ឈ្មោះ តុ​ប គឹមហុង ហៅ យឹម ឈុន​ហុង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧៣ ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹងថា ជនសង្ស័យ បាន​សារភាពថា ឈ្មោះ តុ​ប គឹមហុង បាន​ប្រើល្បិច ប្តូរ​ឈ្មោះ​ជា យឹម គឹមហុង កុហក់​ជនរងគ្រោះ​ថា​ជា​បងប្អូន​ជីដូនមួយរ​បស់​ឧ​ត្ត​ម​សេនីយ៍ យឹម លាង ព្រមទាំង​កុហក់​ជនរងគ្រោះ​ទៀតថា នៅពេល​ឆាប់ៗ​ខាងមុខនេះ លោក យឹម លាង នឹង​ទៅកាន់​អគ្គនាយកដ្ឋាន​វិស្វកម្ម ដោយ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន​០៦ ត្រូវការ​ជ្រើស​បុគ្គលិក​ចំនួន​៣០០​នាក់ ហើយ​គេ​អាច​បញ្ចូល​ក្របខណ្ឌ​បាន តែ​ត្រូវ​ចំណាយ​ប្រាក់​ទៅតាម​ឋានន្តរសក្តិ ក្នុងនោះ​ថ្នាក់​វរសេនីយ៍ តម្លៃ ៥,៥០០$ ទៅ ៦,០០០$​។ ថ្នាក់​អនុសេនីយ៍ឯក តម្លៃ ៤,៥០០$ ទៅ ៥,០០០$ ។​ថ្នាក់​អនុសេនីយ៍ទោ តម្លៃ ៣,៥០០$ ទៅ ៤,០០០$ ថ្នាក់​អនុសេនីយ៍ត្រី តម្លៃ ២,០០០$ ទៅ ២,៥០០$ និង ថ្នាក់​ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$​។

ពួកគេ​បានធ្វើ​សកម្មភាព​បែបនេះ ឆបោក​ប្រាក់ ពី​ជង​រងគ្រោះ សរុប​ប្រមាណ​១០០​នាក់​ហើយ តែ​ពុំមាន​ជនរងគ្រោះ​ណា​ម្នាក់​បាន​ចូល​ក្របខណ្ឌ​ឡើយ ។​ព័ត៌មាន​នេះ បានឮ​ដល់​ឯកឧត្តម យឹម លាង ឯកឧត្តម ក៏​ប្តឹង​មក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕a army cheat 
​