» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3538 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099305 នាក់

ត្រូវ​វ៉ៃ​និង​រំពាត់​មុខមហាជន​ដោយសារ​រួមរ​ក្ស័​មុន​រៀបការ​

 

​ឥណ្ឌូណេស៊ី​៖ ដោយសារតែ​រួមរ​ក្ស័​មុន​រៀបការ​និង​ជាមួយ​អា​នីតិជន​មនុស្ស​០៣​នាក់​ត្រូវបាន​គេ​វាយ​ម្នាក់ ១០០​រំពាត់​ជា​សាធារណៈ នៅ​ខេត្ត អា​សេ (Aceh) នៃ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​ពុធ​ទី​៣១​កក្កដា តាមច្បាប់​នៃ​សាសនា​អ៊ីស្លាម​។ a indo sex2 

​សារព័ត៌មាន CNA នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែសីហា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​៖ ការដាក់ទោស​តាមរយៈ​ការ​វាយ​នឹង​រំពាត់ នៅ​ចំពោះមុខ​មហាជន​បានធ្វើ នៅឯ​កីឡដ្ឋាន​មួយកន្លែង​ក្នុង​ទីក្រុង ឡុ​ក​សឿ​ម៉ា​វេ (Lhokseumawe)​លើ​មនុស្ស​ប្រុស ០២​នាក់ និង​មនុស្ស​ស្រី​ម្នាក់ ។ ក្នុងនោះ​នារី​ដែលមាន​អាយុ ២២​ឆ្នាំ ព្រមទាំង​មិត្ត​ប្រុស​របស់ខ្លួន ដែលមាន​អាយុ​ស្មើគ្នា​ត្រូវ​វាយ ១០០​រំពាត់​ម្នាក់ ដោយសារតែ​ការ​លួច​រួមភេទ​មុន​រៀបការ ហើយ​ត្រូវគេ​ចាប់បាន​។ រីឯ​ម្នាក់ទៀត គឺជា​យុវជន​អាយុ ១៩​ឆ្នាំ​បាន​រង​ពិន័យ ១០០​រំពាត់ ព្រោះតែ​ការរួម​ភេទ​ជាមួយ​អនីតិជន​។ ក្នុងចំណោម​អ្នក​ទាំងបី គូសង្សា​ពីរ​នាក់​នោះ​ត្រូវ​រួចខ្លួន ខណៈ​យុវជន​វ័យ ១៩​ឆ្នាំ​ត្រូវ​ជាប់ពន្ធ​ធនាគារ ០៥​ឆ្នាំ​។​

​ក្រុម​ការពារ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​ការដាក់ពិន័យ​បែបនេះ ។​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ទំនៀមទម្លាប់​នេះដែរ ប៉ុន្តែ​វា​នៅតែមាន​ការគាំទ្រ និង​បន្ត​អនុវត្ត​ដោយ​ប្រជាជន​អ៊ីស្លាម​នៅ​ខេត្ត Aceh ដដែល​។ ក្នុង​ខេត្ត​នេះ​ការ​វាយ​ដោយ​រំពាត់ គឺជា​ការដាក់ពិន័យ​លើ​បទល្មើស​ជាច្រើន រួមមាន​ការលេង​ល្បែង​ស៊ីសង ការផឹក​ស្រា ការ​រួមភេទ​ដូចគ្នា ការរួម​ភេទ​មុន​រៀបការ និង​ការ​លួច​មាន​សា​ហាយ​ស្មន់​ជាដើម​។​

​សូម​បញ្ជាក់ដែរថា​នៅ​ប្រទេស​ព្រុយ​ណេ​រាជានិយម​ឥស្លាម​មួយ​នេះ​បាន​ដាក់ចេញ​ច្បាប់​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ផងដែរ​គឺ​ធ្វើឃាត​ដោយ​គប់​និង​ដុំថ្ម​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​!​។​a indo sex a indo sex1 

​