» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 728 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095643 នាក់

ឈ្មួញ​ឈើ​ធំ​នៅ​ខេត្ត​រតនៈគីរី​ម្នាក់​ជាតិ​យួន​កាន់​កាត​ខ្មែរ​រត់ចោលស្រុក​ទៅសម្ងំ​នៅ​ស្រុក​យួន​បាត់​ហើយ​!

 

​ខេត្ត​រតនគីរី​៖​កន្លងមក​នៅ​ខេត្ត​រតនៈគីរី​អាណាចក្រ​គ្រប់គ្រង​ដោយ​លោក​ថង​សាវុន​មាន​ឈ្មួញ​ឈើ​ជាច្រើន​ដែល​បណ្តាញ​សារ​ពត៍​មាន​លើក​ឈ្មោះ​មក​បង្ហាញ​មានដូចជា​ម្សៀ​ហូ​ជី​វ៉ៃ​ម្សៀ​ណុប​ណាក់​ហៅ​ណាក់​ក្បាល​ធំ​ម្សៀ​នី​កាចា​ញ​ជាដើម​។​a hong tima 

តែ​អា​ឡូ​វ​ក្រោយពី​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​ឯកឧត្តម នាយ​ឧ​ត្ត​មសៅ សុខា បានធ្វើ សកម្មភាព​យ៉ាង​ក្តៅគគុក​ចាប់ពី​ថ្ងៃទី​១០​ក្កដា​មក និង​ឈានដល់​ការចាប់​មនុស្ស​មាន​គោ​រម្យ​ងា​ជា​ឧកញ៉ា​ដែល​នៅ​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​វា​លេចចេញ​ឈ្មោះ​ឈ្មួញ​ធំ​ម្នាក់ទៀត​ដែល​សព្វថ្ងៃ​ត្រូវបាន​គេ​រាយការណ៍​ថា​បិទ​សាប៊ូ​រត់ចោលស្រុក​បាត់​ហើយ ។​

​ប្រភពព័ត៌មាន ពី​បុគ្គល​ម្នាក់​ដែល ធ្លាប់​ធ្វើជា​មេការ​ក្នុងការ​ដោះស្រាយ​បញ្ហា​សមត្ថកិច្ច ដែល មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹងថា តាម​ការពិត​ថៅកែ​ដ៏​ធំ​នៅ​ពី​ក្រោយខ្នង នៃ​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​ខេត្ត​រតនគីរី គឺ​លោក មាន ហុង ជា​ថៅកែ​ធំ និង​ជា​អ្នក​ទម្លាក់​លុយរាប់​លាន​ដុល្លា ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព ជួល​ឲ្យ​កម្មករ​កាប់​អា​ឈើ​ក្នុង​ខេត្ត​រតនគីរី ដែលមាន​លោក ហ៊ូ​វ ជី​វ៉ៃ ជា​អ្នកមើលការខុសត្រូវ ។​

ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក មាន ហុង ជា​ជនជាតិ​វៀតណាម​កាន់​កាត​ខ្មែរ​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​អ្នក​បាន​ទម្លាក់​លុយ​ក្នុង​មួយខែៗ រាប់លាន​ដុល្លា​ដើម្បី​បំផ្លាញ​ព្រៃឈើ​របស់​ខ្មែរ នៅ​ស្រុក​តា​វែង និង​ស្រុក អណ្តូង​មាស ខេត្ត​រតនគីរី ដែលមាន​សេនា​ដៃ​ឆ្វេង និង​ដៃស្តាំ ឈ្មោះ នី កា​ចាញ និង​លោក ហ៊ូ​វ ជី​វ៉ៃ ជា​អ្នករត់ ការបិទ​អ្នកសារព័ត៌មាន​ទូទាំងប្រទេស ក្នុងនោះ​លោក ហ៊ូ​វ ជី​វ៉ៃ បានទទួល​លុយ​ពី​លោក មាន ហុង ក្នុង​មួយខែ ១០​ម៉ឺន​ដុល្លា​ដើម្បី​ប្រើការ និង​ធានា​មិន​ឲ្យ​បែកធ្លាយ​ព័ត៌មាន!(ស៊ិក) ។​

​ប្រជា​សហគមន៍​ព្រៃឈើ នៃ​ខេត្ត​រតនគីរី បាន​សំណូមពរ ឲ្យ​ឯកឧត្តម នាយ​ឧ​ត្ត​មសៅ សុខា មេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រធាន​គណៈកម្មាធិការ បង្ក្រាប​បទល្មើស​ដែល​ប្រកាស​ដាក់​ជិវិត​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទ​ល្ម​សើ​ព្រៃឈើ ជួយ​ចាត់វិធានការ​តាម​ចាប់ មេក្លោង​ឈ្មោះ មាន ហុង ជា​ថៅកែ​ធំ នៅ​ពីក្រោយ​ការកាប់បំផ្លាញ​ព្រៃឈើ នៅ​ខេត្ត​រតនគីរី​នេះ​ផង​។​ងាយ​ទេ លោក មាន ហុង ហៅ​ហុង មាន ធ្លាប់មាន​ប្រព​ន្ឋ​ជា​ជនជាតិខ្មែរ និង​បានធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ ឈ្មោះ លោក មាន ហុង កើត​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ ១៩៨០ អាសយដ្ឋាន ភូមិ​ជើង​ធ្លុ​ក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ។​a hong timber a hong timber1 a sao meeting1 a sao meeting2 a sao meeting1 

​