» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 456 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095371 នាក់

លោក ស៊ុំ សុជាតិ ស្នងការ រង​នគរបាល​ខេត្តកំពង់ឆ្នាំង រង​ការ​ចោទថា​កាប់​រុករាន​ទន្ទ្រាន​ឈូសឆាយ​និង​យក ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​


(​ខេត្តកំពង់ឆ្នាំង​), លោក​ស៊ុំ សុជាតិ​ស្នងការរង​នគ​បាល​ខេត្តកំពង់ឆ្នាំង​ដែល​ពី មុននេះ​ជា​គូរ​ប្រជែង​ជាមួយ​លោក ខូវ លី រត់​ការយក​តំណែង​ស្នងការ​ខេត្តកំពង់ឆ្នាំង​ជំនួស​លោក​ឡុ​ច វណ្ណា​រា ពេលនោះ ត្រូវបាន​មន្ត្រីជលផល​ប្តឹង​ជាមួយនឹង​កូន ចៅ​ម្នាក់ទៀត​ឈ្មោះ ម៉ូត សម្បត្តិ ពីបទ​កាប់​រុករាន ទន្ទ្រាន ឈូស ឆាយ រំលោភ​យក​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រ ណូ​ក ស្រុក​កំពង់លែង ជាប់​នឹង​ព្រំប្រទល់​ខេត្តកំពង់ធំ មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។​a so cheata 

​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង បាន​និយាយថា អ្នកពាក់ព័ន្ធ​ក្នុងករណី​រំលោភ​យក​ដីព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​ពង​កូន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រ​ណូ​ក​នេះ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​កោះហៅ មក​សាកសួរ​ជា​បន្តបន្ទាប់​។​​ដោយឡែក​លោក​ស៊ុំ សុជាតិ វិញ​ធ្លាប់ត្រូវបាន​លោក​ព្រះរាជអាជ្ញា កោះ ហៅ​មក​សាកសួរ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ គឺ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មក​ម្លេះ​។​​ក្រោយពី​សាកសួរ​អ្នកពាក់ព័ន្ធ​ចប់សព្វគ្រប់​ទៅតាម​និតិ​វិធី​ហើយ​នោះ លោក​ព្រះរាជអាជ្ញា បានសម្រេច​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​ចៅក្រម​សើ​ប​សួរ​ដើម្បី​បន្ត​និតិ​វិធី​តែស្ងាត់ឈឹងទៅ?។​

​ចំណែក​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង ដែល​សុំ​មិន​បញ្ច​ញ​ឈ្មោះ​បាន​លើកឡើងថា បច្ចុប្បន្ន​លោក ស៊ុំ សុជាតិ ដែលជា​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​កំពុងកាន់​កាប់​ដី​នៅ​តំបន់​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ឃុំ​ច្រ​ណូ​ក មាន​ចំនួន​ដល់​ទៅជិត​១០០០ ហិកតា ក្នុងនោះ​ដី​មួយចំនួន លោក​ទិញ​ពី​មន្ត្រី​សាលាស្រុក​កំពង់លែង មន្ត្រីនគរបាល មន្ត្រី​អាវុធហត្ថ មន្ត្រី​យោធា ដែល​គេ​អង្កន់​ចែកគ្នា កាលពីពេល​កន្លងទៅ និង​មាន​ផ្ទៃដី​មួយចំនួនទៀត ត្រូវបាន​លោក ស៊ុំ សុជាតិ ឈូសឆាយ​រំលោភ​យក​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​តែម្តង​។​

​ព័ត៌មាន​ដែល ទទួលបាន គឺ លោក ស៊ុំ សុជាតិ បានធ្វើ​រោង បញ្ជូន​គ្រឿងចក្រ និង​ដាក់​កូនចៅ​ឈ្មោះ ម៉ូត សម្បត្តិ ឲ្យ​ទៅ​ឈរជើង​ប្រចាំ​ការមើល​ខុសត្រូវ និង​រៀបចំ​ដី​នៅក្នុង​តំបន់​នេះ ប៉ុន្តែ​នៅពេល​មាន​មន្ត្រីជលផល​ចុះទៅ​ឃាត់​និង​ដាក់ពាក្យ​ប្តឹងទៅ​សាលាដំបូង​ខេត្ត ទើប​ផ្អាក​សកម្មភាព​។​

​បច្ចុប្បន្ននេះ​លោក ស៊ុ សុជាតិ បាន​ប្រើ​រូបភាព​កាត់​ដី​នោះ​ជា កង់ៗ​ជួល​ទៅ​ឲ្យ​មនុស្ស​ជាច្រើន​នាក់ ដើម្បី​ធ្វើស្រែ​បំភាន់​ភ្នែក​កុំ​ឲ្យ​គេ​មើលឃើញថា​”​លោក​មាន​ដី​ច្រើន​”​។​​សារព័ត៌មាន យើង មិនអាច​សុំ​ការបកស្រាយ​ឬ​អត្ថា​ធិ​បាល​ណាមួយ​ពី លោក​ស៊ុំ សុជាតិ បាន​នៅឡើយ​ទេ ខណៈ​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង​កំពុងតែ​ចាំ​មើលថា តើ​តុលាការ​នឹងមាន​ចំណាត់ការ​បែប ណា​ចំពោះ​ករណីនេះ​?៕a so cheat3 a so cheat a so cheat1 a so cheat2 a so cheat4 
​