» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2600 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098367 នាក់

គុណសម្បត្តិ ១០ ចំណុច​នៃ​កាហ្វេ ដែល​អ្នក​គួរ​ឈ្វេងយល់​បន្ថែម​


​តាមពិតទៅ កាហ្វេ​ជួយផ្តល់​រសជាតិ​ឆ្ងាញ់ ជួយ​ដាស់​ស្មារតី និង ជំនួយ​ដល់​សុខភាព​ឱ្យ​ប្រសើរឡើង ។ មូលហេតុ​គឹ​នៅក្នុង​កាហ្វេ​មាន​ផ្ទុក​អាហារូបត្ថម្ភ និង សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន ។​កន្លងមក​មានការ​សិក្សា​ជាច្រើន​រួចមក ហើយ​ដែល​អាច​បញ្ជាក់បាន​ថា កាហ្វេ​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​មួយចំនួន​បាន​មែន ។​coffee benifit 

​ខាងក្រោម​នេះ​ជា​គុណសម្បត្តិ ១០ ចំណុច​របស់​កាហ្វេ ៖
1 – កាហ្វេ​ជួយ​ពង្រឹង​ថាមពល​រាងកាយ និង ធ្វើឱ្យ​ប្រាជ្ញា​ស្រស់ថ្លា ។ វា​អាចជួយ​កាត់បន្ថយ​អារម្មណ៍​តានតឹង ព្រោះ​ក្នុង​កាហ្វេ​មាន​សារធាតុ​សកម្ម​កាហ្វេ​អ៊ី​ន និង សារធាតុ​ធម្មជាតិ​ដាស់​ស្មារតី ព្រមទាំង​ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល រួមមាន អារម្មណ៍ សមត្ថភាព​ចងចាំ ចលនា​សកម្ម​នៃ​រាងកាយ មិន​ស្ពឹក​ស្រពន់ និង ប្រតិកម្ម​ឆ្លើយតបបាន​រហ័ស ។​

2 – កាហ្វេ​អាចជួយ​ដុត​ជាតិ​ខ្លាញ់ និង សារធាតុ​មិនចាំបាច់​នៅក្នុង​រាងកាយ រំលាយ​ជាតិ​ខ្លាញ់​កក​ក្នុង​សរសៃឈាម និង ជួយ​បង្កើន​ចលនា​រំលាយ​អាហារ​រហូតដល់​ទៅ ១១ ភាគរយ ដែល​អត្ថប្រយោជន៍​នេះ​អាច​ទទួលបាន​ផល​ចំពោះ​អ្នក​ចូលចិត្ត​ពិសា​កាហ្វេ​រយៈពេល​យូរ​តែប៉ុណ្ណោះ ។​

3 – ក្នុង​កាហ្វេ​មាន​ផ្ទុក​សារធាតុ​អាហារូបត្ថម្ភ​ចាំបាច់ ជួយ​ពង្រឹង​រាងកាយ ដូចជា វីតាមីន B2 , វីតាមីន B5 , ម៉​ង់​កា​ណែ​ស និង ប៉ូ​តា​ស្យូ​ម ។​
4 – បើ​អ្នក​ពិសា​កាហ្វេ​ខ្មៅ​សុទ្ធ​វិញ វា​នឹង​ជួយ​កាត់បន្ថយ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ បាន ។ ជំងឺ​ទឹកនោមផ្អែម​ត្រូវបាន​គេ​ដឹងថា​មាន​ចំនួន​ច្រើន និង កំពុង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​រាប់លាន​នាក់ ។ បើ​អ្នក​ពិសា​កាហ្វេ និង បន្ថែម​នូវ​ជម្រើស​របប​អាហារ​ត្រឹមត្រូវ​ផង​នោះ វា​នឹង​អាចជួយ​កាត់បន្ថយ​ការ​ឈានទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​រហូតដល់​ទៅ ៥០ ភាគរយ ។​

5 – បើ​អ្នកមាន​ជំងឺ​អាល់​ហ្សៃ​មើ ( Alzheimer’s disease ) ដែល​គេ​ធ្លាប់​ដឹងថា ជា​ប្រភេទ​ជំងឺ​ប៉ះពាល់​ដល់​ការចងចាំ និង ធ្វើឱ្យ​ប្រែប្រួល​នូវ​ឥរិយាបថ ។ តាមពិតទៅ​ជំងឺ​នេះ​គេ​មិនអាច​ព្យាបាល​បានជា​សះស្បើយ​នោះទេ ប៉ុន្តែ​ការ​ពិសា​កាហ្វេ​ពិតជា​អាចជួយ​កាត់បន្ថយ​ការឈាន​ទៅ​កើត​ជំងឺ​នេះ​បាន​រហូតដល់​ទៅ ៦៥ ភាគរយ ។​

6 – កាហ្វេ​អាចជួយ​បន្ថយ​ការ​ឈានទៅ​កើត​ជំងឺ ផាក​ឃី​ន​សុន ( Parkinson’s disease ) ដែល​ជំងឺ​នេះ គឺជា​ជំងឺ​មួយ​ធ្វើឱ្យ​ខូច​សរសៃប្រសាទ ស្ពឹក​សរសៃ និង ប៉ះពាល់​ដល់​ការ​កម្រើក​មិនបាន​មានពេលខ្លះ​ធ្វើឱ្យ​ញ័រ​ដៃ ញ័រ​ជើង​ក៏មាន គឺ​មិនអាច​គ្រប់គ្រង​ចលនា​ខ្លួនឯងបាន ។ តាម​ការស្រាវជ្រាវ​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​របាយការណ៍ Science Daily កាលពី​ឆ្នាំ ២០១២ បានឱ្យដឹងថា ការ​ពិសា​កាហ្វេ​អាចជួយ​កាត់បន្ថយ​ជំងឺ​នេះ​បាន ។​
7 – កាហ្វេ​អាចធ្វើឱ្យ​អារម្មណ៍​អ្នក​រីករាយ​ជាង​មុន ។ តាមពិតទៅ​មាន​មនុស្ស​ជាច្រើន​តែង​កើតមាន​បញ្ហា​តប់ប្រមល់​ក្នុង​អារម្មណ៍ មិន​សប្បាយចិត្ត និង ពេលខ្លះ​អាចឈាន​ទៅធ្វើ​អត្តឃាដ​ខ្លួន​ក៏មាន ។ តាម​ការសិក្សា​នៅ​សាកលវិទ្យាល័យ Harvard បានឱ្យដឹងថា បើ​អ្នក​ពិសា​កាហ្វេ​យ៉ាងហោចណាស់​បាន ៤ ពែង​តូច​ល្មម​ក្នុង​មួយថ្ងៃ គឺ​អាចជួយ​កាត់បន្ថយ​ការ​ឈានទៅ​កើត​ជំងឺ​ផ្លូវ​អារម្មណ៍​បាន ២០ ភាគរយ ។​
8 – ក្នុង​កាហ្វេ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន ជួយ​ឱ្យ​សុខភាព​រឹងមាំ ពង្រឹង​កោសិកា និង ប្រឆាំង​ជំងឺ​ផ្សេងៗ ។ គេ​បាន​សិក្សា​រកឃើញថា ក្នុង​កាហ្វេ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើនជាង​ផ្លែឈើ និង បន្លែ​ទៅទៀត ។​
9 – កាហ្វេ​អាចជួយ​កាត់បន្ថយ​អត្រា​ឈានទៅ​កើត​ជំងឺមហារីក​បាន​គ្រប់​ប្រភេទ ជាពិសេស​ជំងឺមហារីក​ថ្លើម ។ បើតាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ពីមុនមក គេ​បានស្នើរ​អោយ​អ្នក​គួរ​ពិសា​កាហ្វេ​ឱ្យបាន​យ៉ាងហោច ៤ ពែង​តូចៗ​ក្នុង​មួយថ្ងៃ ព្រោះ​វា​អាច​កាត់បន្ថយ​អត្រា​កើត​ជំងឺមហារីក​បាន ១៥ ភាគរយ ។​

10 – កាហ្វេ​ជួយ​ឱ្យ​អ្នកមាន​អាយុ​វែង ព្រោះ​វា​មានគុណ​សម្បត្តិ​ច្រើន​ចំពោះ​សុខភាព ។ គេ​មិនចាំបាច់​សង្ស័យ​ពី​គុណសម្បត្តិ​របស់​វា​ទៀត​នោះទេ យ៉ាងហោចណាស់​វា​អាចជួយ​បន្ថយ​ការ​ឈានទៅ​ស្លាប់​មុន​អាយុ​បាន​.​។ ប្រហែលជា​ចឹ​ង​ហើយ​បានជា​ស្រុក​ខ្មែរ​អា​ឡូ​វ​នេះ​តូប​និង​ហាង​កាហ្វេ​កើត​ពរោងព្រាត​ដូច​ផ្សឹ​ត​ចឹ​ង​។​ទោះជា​មានគុណ​សម្បត្តិ​ច្រើនបែប​ណាក៏ដោយ​ប៉ុន្តែ​អ្នក​អាច​ពិសា​វា​បាន​ក្នុង​បរិមាណ​សមល្មម​តែប៉ុណ្ណោះ​។​ 


​