» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5144 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100911 នាក់

ចោរ​គាស់​ផ្ទះ​នៅ​ក្រុង​សៀមរាប ជិះឡាន RX300 គ្មាន​ស្លាក​លេខ បានសំរេច​ដោយ​សុវត្ថិភាព !​មហាជន​ថា​មកពី​សម​ត្ត​កិច្ច​បើក​ឲ្យ​មាន​ល្បែងស៊ីសង​

 


​ក្រង​សៀមរាប​៖​ចោរ​គាស់​ផ្ទះ​នៅ​សៀមរាប ជិះឡាន RX300 គ្មាន​ស្លាក​លេខ បានសំរេច​ដោយ​សុវត្ថិភាព​កាលពី​ម៉ោង​ប្រមាណ​ជិត​០៥ ព្រឹក​ថ្ងៃទី ២២ មេសា ២០១៩ ស្ថិតនៅ​ផ្សារ​ដើម​ក្រឡាញ់ ក្រុង​សៀមរាបឌឺលោកស្នងការនគរបាលខេត្ត !!​។a police sr tit narong

សកម្មភាព​ចោរ គាស់​ផ្ទះ​ត្រូវបាន​ប្រជាពលរដ្ឋ​និយាយថា​បាន​កើនឡើង​នៅ​ក្រុង​សៀមរាប តែ​សមត្ថកិច្ច​និយាយថា​សុទ្ធតែ​មិន​ស្គាល់​អត្តសញ្ញាណ​ទោះ​មានកា​ម៉េ​រ៉ា​ចាប់​រូបភាព​បាន​ក៍ដោយ​?​។ ជាក់ស្តែង​ក្រុមចោរ​បានគាស់​ផ្ទះ​លក់​ទូរស័ព្ទ​មួយ នៅ​ម៉ោង​ប្រមាណ​ជិត​០៥ ព្រឹក​ថ្ងៃទី ២២ មេសា ២០១៩ ស្ថិតនៅ​ផ្សារ​ដើម​ក្រឡាញ់ ក្រុង​សៀមរាប បាន​ដោយ​ជោគជ័យ​។

តាម​សមត្ថកិច្ច​វាយតម្លៃ​ថាក​រ​ណី​នេះ​ជា​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​នេះ គឺ​ជនសង្ស័យ​បានគាស់​ទំ​លុះ​ទំលាយ​ផ្ទះ​ចឹ​ង​បើ​ចាប់បាន​គុក​។​តែ​អ្វីដែល​ហួសចិត្ត​គឺ​សម​ត្ត​កិច្ច មិនអាច​ស្គាល់ឈ្មោះ​ចោរ​ទេ​គ្រាន់តែ​ដឹងថា ជិះ​រថយន្ត ០១​គ្រឿង ម៉ាក Luxus RX 300 ពណ៌ ស្ករ គ្មាន​ស្លាក​លេខ ធ្វើ​សកម្មភាព​យក កន្ត្រៃ​កាត់​ដែក និង​ដែក​ស្បែង​គាស់ កាត់​សោ នៅ​ហាង​លក់​ទូរស័ព្ទ យីហោ ម៉ូ​ឌែ​ល​ហ្វូ​ន មាន​ទូរ​តាំង​អីវ៉ាន់ ដាក់​វី​ង​(wing)​ស្ថិត​ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប​។​

ជនរងគ្រោះ​មាន ឈ្មោះ លឹម អូន ភេទ ប្រុស អាយុ ២៨​ឆ្នាំ​។ ពេលយប់​ជនរងគ្រោះ​បាន​ចាក់សោរ​ហាង ហើយ​ទៅ​សំរាក​នៅផ្ទះ លុះ​ពេលព្រឹក​មក​បើក​តូប​ទើប​ដឹង​ឆោឡោ បង្ករ​ការភ្ញាក់ផ្អើល​ហើយ​ប្តឹងទៅ​សមត្ថកិច្ច ដើម្បី​មក​ពិនិត្យ ។ សកម្មភាព​នេះ​ជនសង្ស័យ បាន​ចូល​លួច​យក ទូរ​ដែក​ចំនួន ១ រុញ​ដាក់​ចូលក្នុង​ឡាន ហើយ​ជិះ គេចខ្លួនបាត់ ។ តាម​ការបំភ្លឺ​របស់​ម្ចាស់ផ្ទះ​អោយដឹងថា ក្នុង​ទូរ​ដែក​នោះ​មាន​៖​ទូរស័ព្ទដៃ ១​គ្រឿង មាក oppo F5 ពណ៌​ខ្មៅ គ្មាន​ស៊ីម ម៉ាស៊ីន​វេ​លុយ wing ចំនួន ០៣​គ្រឿង ប្រាក់​ខ្មែរ​ចំនួន ១៩​ម៉ី​ន​រៀល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន​១ និង​ឯកសារ​ជួល​ផ្ទះ មួយចំនួន ។

ទោះជា​យ៉ាងណា​ក៍ដោយ​មកដល់ពេលនេះ​សមត្ថកិច្ច​មិនទាន់​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​នៅឡើយ​ទេ ។ វត្ថុតាង​បន្សល់ទុក​កន្ត្រៃ​កាត់​ដែក​១ ដែក​ត្បែង ១ ។ ម​ជ្ឈ​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ករណី​ចោរ​គាស់​ផ្ទះ ដែល​ជនល្មើស​ជិះ​សុទ្ធតែ​ឡាន​ទំនើប​បែបនេះ ហើយ​សមត្ថកិច្ច​ថា​មិន​ស្គាល់​អត្តសញ្ញាណ ទៅវិញ​។

បច្ចុប្បន្ន​សកម្មភាព​ចោរ​គាស់​ផ្ទះ​កើន​ឡើងជា​គំហុក​បន្តបន្ទាប់់បង្ក​ការព្រួយបារម្ភ​ពី​ប្រជាពលរដ្ឋ​។​ប្រជាពលរដ្ឋ​និយាយថា​រឿង​ចោរ​កើត​ច្រើន​ក្នុង​អាណាចក្រ​ក្រុង​សៀមរាប​គឺ​ដោយសារ​សម​ត្ត​កិច្ច​ឃុ​ប​ឃឹ​ត​ជាមួយ​ផ្ទះ​បើក​ល្បែងស៊ីសង​ជ្រក​ក្រោម​ផ្លាក​អ៊ិន​ធឺ​ណែ​ត​។​ជាក់ស្តែង​ក្រៅពី​បន​បៀរ​នៅ​ម្តំ​ផ្លូវ​ចុង​កៅស៊ូ​ែ​នៅ​ម្តុំ​ផ្សារ​ដើម​ក្រឡាញ់​។​សែនសប្បាយ​២​លោកតា​ណឺ​យ​និង​ផ្លូវ​វត្ត​បាក​ខែង​ជាដើម​មាន​សកម្មភាព​លេង​ល្បែ​ថ​ស៊ីសង​ដោយ​សេរី​ដោយ​ច្រក​ក្រោម​ស្លាក​អ៊ិន​ធឺ​ណែ​ត​។​ប្រជាពលរដ្ឋ​និយាយ​ថាបើ​សម​ត្ត​កិច្ច​មិន​ឃុ​ប​ឃឹ​ត​ទេ​ពួក​ល្បែង​វា​ក៏​មិនអាច​កើតឡើង​បាន​បាន​ដែរ៕a police sr tit1 a police sr tit2 a police sr tita a police sr tita1 a police sr tita2 a police sr titA3 
​