» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4998 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100765 នាក់

បង្ក្រាប​ក្លឹប​អេស​ស៊ី​(SC)​សៀមរាប​ត្រូវមាន​បញ្ជា​រតាំងពី​ឧ​ប​នាយ​រដ្ឋមន្ត្រី​អគ្គស្នងការ​នគរបាល​ជាតិ​ផង​ចៅហ្វាយខេត្ត​ផង​ទើប​ធើ​បាន​!

 

​ខេត្តសៀមរាប ៖​នៅក្នុង​អាណាចក្រ​ខេត្តសៀមរាប​មាន​ក្លឹប​ខារ៉ាអូខេ​មួយ​ឈ្មោះ​អេស​ស៊ី «SC» ដែល​ជាប់​សង្ស័យថា​ជា​កន្លែង​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ពង្វក់​យុវជន​ខ្មែរ​។​a drug sc 

ទោះបីយ៉ាងណា​ការបង្ក្រាប​ក្លឹប​មួយ​នេះ​គឺ​ទុក​រហូតដល់​យប់​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៩​ទើប​មាន​ការបើក​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿង​ញៀន ក្នុង​ទីតាំង​ក្លឹប ខារ៉ាអូខេ​មួយកន្លែង យីហោ​អេស​ស៊ី «SC»​ដែលមាន​ទីតាំង ស្ថិតនៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ឃាត់​បាន​មនុស្ស ៣០​នាក់ ។​

មូលហេតុ​ត្រុ​វ​បាន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អម​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​កាសែត​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​អនុវត្តតាម​បទបញ្ជា​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ និង​នាយ​ឧ​ត្ត​ម សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេ នី​យ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ។​

បន្ថែម​លើ​នេះ​ទៀត​ក្នុងការ​អនុវត្ត​ជាក់ស្តែង​ជាក់​ត្រូវមាន​ការបញ្ជា​ពី​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​, លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ស្ថិតក្រោម​ការសម្របសម្រួល​ពី លោក ថេ​ង សំណាង ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ថែមទៀត ។​

មាន ន័យ​ថា​ការបង្ក្រាប​បទល្មើស​មួយ​គឺ​ត្រូវមាន​ភ្លើង​ខឿ​វ​ពី​មេ​ជាន់ខ្ពស់​ទើប​ហ៊ាន​បង្ក្រាប​បោះ​ទោះបី​ច្បាប់​បើក​ច្រក​ឲ្យ​ធ្វើ​ក៏ដោយ​ព្រោះវាខ្លាចដូចសម្តេចក្រឡាហោមសខេងថាមានសមត្តកិច្ចចូលដៃជាមួយក្លឹបរ៉ុក។​

ការបង្ក្រាប​ទីតាំង​ខារ៉ាអូខេ SC ដែល​សង្ស័យថា​ប្រើប្រាស​គ្រឿងញៀន​នេះ​កម្លាំង​ជំនាញ ឃាត់ខ្លួន​បាន​មនុស្ស​៣០​នាក់ (​ស្រី​០៧​នាក់​) ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ២១​កញ្ចប់​, ថ្នាំញៀន អិ​ច​ស្តា​ស៊ី​៩​គ្រាប់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​បន្ដ​តាម​នីតិវិធី​៕a drug sc2 a drug sc3 a drug sc1  

​