» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5141 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100908 នាក់

ខឹង​ប្អូន​ធ​ម៍​ស៊ីដាច់​ប្រពន្ធ​ពេល​តាម​ជួបគ្នា​ឡូឡា​ផ្អើល​សាលាសង្កាត់​ចោមចៅ​២​ទា​លុយ​៥​ពាន់ដុល្លារ​វិញ​

 

​ភ្នំពេញ​: បុរស​ម្នាក់​កើតទុក្ខ មិន​សុខចិត្ត រឿង​ប្អូនធម៌ លូក​ថ្លើម​ស៊ីដាច់​ប្រពន្ធ​ខ្លួន​ពេល​បាន​ជួប​ឡូឡា​ផ្អើល​ចៅសង្កាត់​ចោមចៅ​២​ប្តឹង​ទា​លុយ​៥០០០​ដុល្លារ​អាមេរិក​វិញ​។ a hus wife1 

​ករណី​យ៍​ប្អូនធម៌​លូក​ថ្លើម​បេះយក​ប្រពន្ធ​បាត់​កើតឡើង អស់​រយ​:​ពេល​ជាង​១​ខែ ហើយ​ ក៏ស្វែងរក​ផ្ទះ​ប្រពន្ធ​ឃើញ កំពុង​សោយសុខ ស្រណុក​ផ្អែម​ជាមួយ​ប្តី​ក្រោយ​នៅផ្ទះ​ល្វែង ក្នុង​បុរី​សន្តិភាព​២ សហគមន៍​៦ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏​ស្រែក​ឡូឡា រករឿង ហើយ​បាននាំគ្នា​ទៅ​ជជែក​វែកញែក​រក​ខុសត្រូវ នៅ​សាលាសង្កាត់​ចោមចៅ​២ ផ្អើល​ទាំង​សមត្ថកិច្ច មន្ត្រីសង្កាត់ ជួយ​ចាប់​បំបែក​។​

​ភាគី​ខាង​ប្តី​ដើម​មានឈ្មោះ ង៉ែត ផេង អាយុ​៣៩​ឆ្នាំ មុខរបរ អាជីវករ​លក់ដូ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៨ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ភាគី​ខាង​ស្រី​អតីត​ប្រពន្ធ ឈ្មោះ ឈន វ៉ាន់​ស៊ីន អាយុ​៣៥​ឆ្នាំ មុខរបរ ជា​អាជីវករ លក់​ខោអាវ នៅ​ផ្សារ​កាណាឌីយ៉ា បច្ចុប្បន្ន​រស់នៅ​ផ្ទះល្វែង បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ។​

ឯ​ភាគី​ប្តី​ក្រោយ ជា​បុរស​សង្ហា ធ្វើ​ការងារ​មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ មានឈ្មោះ ឈឹម ចាន់​ធី អាយុ​៣៨​ឆ្នាំ (​តាម​ការអះអាង​ពី​ភាគី​ប្តី​ដើម​) ហើយក៏​ជា​មនុស្ស​រាប់អាន​គ្នា ជា​បងធម៌ ប្អូនធម៌​ដែរ​។​ភាគី​ប្តី​ដើម បាន​ឲ្យ​ដឹងថា គាត់​បាន​រាប់អាន​គ្នា​ជាមួយ បុរស​ឈ្មោះ ឈន វ៉ាន់​ធី ជា​មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ ជា​បង​ប្អូនធម៌ អស់​រយ​:​ពេល​ជាង​២​ឆ្នាំ​មកហើយ ស្រឡាញ់គ្នា​ស្អិតរ​មួ​ត ដូច​បងប្អូន​បង្កើត​។​

តែ​ចុងក្រោយ​ប្អូន​ធ​ម៍​បាន លូក​ថ្លើម​បេះយក​ប្រពន្ធរ​បស់បង​ធម៌ ទៅ​នែបនិត្យ​ធ្វើជា​ប្រពន្ធ​ខ្លួន ក្នុង​រូបភាព​បន្លំ​ឆបោក ដោយ​ឲ្យប្រពន្ធ​ប្រើល្បិច​ថា ប្តី​ដើម​អាយុ​៤០​ចូល​ជិត​មកដល់​ហើយ ឆ្នាំ​គត់​បែបនេះ ទាល់តែ​លែងលះគ្នា​បណ្តោះអាសន្ន​សិន ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ហើយ​ទាមទារ​ឲ្យ​ផ្តិតមេដៃ ចាំ​ឆ្នាំ​ផុត​គ្រោះ​នឹង​យកគ្នា​ជា​ប្ដី​ប្រពន្ធ​វិញ​។ ខាង​ប្តី​ល្ងង់​ជឿ​សម្តី​ស្រី​ស្តូក ផ្តិតមេដៃ​ឲ្យ​នាង​ក៏​ត្រូវគេ​ឆក់យក​បាត់ទៅ​។​

​ក្រោយពី​បានតែ​ស្នាម​មេដៃ​ហើយដោយ​មាន​ប្តី​ជា​សម​ត្ត​កិច្ច​ក៏ ដាក់​ប្តឹង​ឡើងទៅ​តុលាកា ស្រាល​ក្រម​ចេញមក​មែនទែន បញ្ជាក់ថា​៖ អ្នក​ទាំង​២​បាន លែងលះ ផ្តាច់​សង្វាស់​នឹង​គ្នា​ពិត​។​មានកូន​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ បាន​ទៅខាង​ប្រពន្ធ តែ​មិនបាន​របស់ទ្រព្យ​ទេ​។​បរស​ជា​ប្តី​ប្រុស​ចាប់ផ្តើម​វឹល​វល់​ខូចចិត្ត ព្រោះ​ចាញ់ល្បិច​មាន ស្នាម​មេដៃ​ជា​ភស្តុតាង​ហើយ បាន ព្យាយាម​លេបថ្នាំ​ប៉ុនប៉ង​សម្លាប់ខ្លួន​ចំនួន​៤​លើក តែ​មិនបាន​សម្រេច​ក៏ ខំ​សម្រប​ខ្លួន​តាម​យថាកម្ម​។

មិន​ត្រឹមតែ​បោក​ឲ្យប្តី​លែង អតីត​ប្រពន្ធ​បាន ទៅ​លួច​ដក​លុយ​ពី​កុង​ធនាគារ​អស់និង ប្រើល្បិច​សុំ​ក្រៅ​បន្ថែមទៀត សរុប​ជាង​៨​ពាន់​ដុល្លារ ហើយ​គេចខ្លួនបាត់​ក្រោយ​ពីមាន​សាលក្រម​លែងលះ របស់​តុលាការ អស់​រយ​:​ពេល​ជាង​១​ខែ  ។​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភ​: ឆ្នាំ​២០១៩ ភាគី​ខាង​ប្តី​ដើម​មានឈ្មោះ ង៉ែត ផេង តាម​ស្វែង​រកឃើញ អតីត​ប្រពន្ធ ទិញ​ផ្ទះល្វែង​ថ្មី ក្នុង​បុរី​សន្តិភាព​២ ស​ង្ងំ​សោយសុខ ស្រណុក​មាន​អ្នក​ស្អំ​ចិត្ត ជា​ប្អូនធម៌​ទៅវិញ ទើប​ឆោឡោ ភ្ញាក់ផ្អើល ស្រែក​ឡូឡា​ឡាំប៉ា រករឿង​បាត់​លុយ​ពី​ក្នុង​កុង​ធនាគារ​និង​តវ៉ា​ចង់បាន​សំណង ទាមទារ​នូវ​ទឹកប្រាក់​ចំនួន​៥៥០០​ដុល្លារ​វិញ ទើប​នាំគ្នា​មក​ជជែក​រក​ខុសត្រូវ​នៅ​សាលាសង្កាត់​ចោមចៅ​២ នា​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភ​:​។

តែ​មិន​ដាច់ស្រេច ដោយសារ​រឿងរ៉ាវ របស់​គ្រួសារ​ខាងលើ មានតែ​តុលាការ​ទេ​ជា​អ្នកសម្រេច ហើយ​ចំពោះ​ករណី​លួច​លុយ ឬ​បាត់​លុយ​យ៉ាងណា​នោះ អតីត​ប្រពន្ធ​ទៅ​ដក​នៅ​ធនាគារ ឯខាង​សង្កាត់​អូរ​ឡាំ​ពិ​ក ទើប​អាជ្ញាធរ សមត្ថកិច្ច​ពន្យល់​ណែនាំ ឲ្យ​ប្តឹងតវ៉ា​យ៉ាងណា ទៅ​តុលាការ​វិញ ចំណែក​លុយកាក់ បាត់​ក្នុង​កុង​វិញ មានតែ​ទៅ​សាកសួរ​នៅ​ខាង​ធនាគារ​ដែល​ខ្លួន​តម្កល់​លុយ​នោះ ។​

​ភាគី​ខាង​ស្រី​វិញ ឆ្លើយ​យ៉ាងខ្លី ដោយ​សម្តី​សំអាង​លើ តុលាការ​បានចេញ​សាលក្រម​រួចហើយ លែងលះគ្នា ចំពោះ​លុយ​នៅ​ធនាគារ ខ្លួន​មិនបាន​លួច​ឡើយ​។​
​ចំណែក​ប្រុស​សង្ហា អះអាងថា ជា​មន្ត្រី​អាវុធហត្ថ ហើយ​ត្រូវជា​ប្តី​ក្រោយ​របស់​ស្ត្រី​ខាងលើ​វិញ ឆ្លើយ​យ៉ាងខ្លី ដូចគ្នា​ថា រូបគេ​មិនបាន​លួច​ឆក់​ប្លន់ យកប្រពន្ធ​បងធម៌​ឡើយ ព្រោះតែ​ឃើញ​បងធម៌ មាន​សាលក្រម​ពី​តុលាកា លែងលះគ្នា​ហើយ ទើប​រូបគេ ហ៊ាន​យក​បងធម៌​ស្រី​ធ្វើជា​ភរិយា ។​ a hus wife 

​