» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3333 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099100 នាក់

កូរ៉េខាងត្បូង​លើក​គម្រោង​ចំណាយ​ប្រា​ក់ជាង​១២​ពាន់​លាន​ដុល្លារ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​កូរ៉េ​ទាំងពីរ​

 

​កូរ៉េ​៖​ក្រោយពី​មេដឹកនាំ​ទាំង​ពីរបាន​ជួបពិភាក្សា​គ្នា​៣​លើក​រួចមកហើយ ទំនាក់ទំនង​រវាង​កូរ៉េ​ដែលជា​បងប្អូន​(​ខាងជើង និង​កូរ៉េខាងត្បូង​) កាន់តែ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ ភាគី​កូរ៉េខាងត្បូង បាន​ជំរុញ ឲ្យ​មាន​ជំនួប​ពិ​ភក្សា​លើក​ទី​៤​ទៀត ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ជំនួប​លើក​ទី​ពីរ រវាង​លោក​ដូ​ណា​ល់​ត្រាំ​ប្រធានាធិបតី​អាមេរិក​និង​គីម ជុង​អ៊ុន នា​ថ្ងៃទី​២៧​និង​២៨​ខែកុម្ភៈ​ខាងមុខ​នៅ​ប្រទេស​វៀតណាម​។​a border korea 

​ដើម្បី​បង្កើន​ទំនាក់ទំនង​កាន់តែ​ប្រសើរ និង​មាន​ទំនុក​ចិត្តនឹង​គ្នា កូរ៉េខាងត្បូង មាន​គម្រោង​ចំណាយ​ប្រាក់ ១២​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី អភិវឌ្ឍន៍ តាម​ព្រំដែន ជាមួយ​បរទេស​កូរ៉េខាងជើង​។ សារព័ត៌មាន ស៊ីន​ហួ​បាន​ផ្សាយ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង​របស់លោក​ប្រធានាធិបតី​មូ​ន​ជេ​អ៊ី​ន បានសម្រេច​ថា នឹង​ចំណាយ​ទឹកប្រាក់​ចំនួន​១២​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អឿ​ភិ​វឌ្ឍន៍ នៅតាម​បន្ទាត់​ព្រំដែន ជាមួយ​កូរ៉េខាងជើង ក្នុងអំឡុងពេល​១​ទសវត្សរ៍​ខាងមុខនេះ ។

​ទឹកប្រាក់​ទាំងនោះ រួមមាន​៤,៨​ពាន់​លាន​ដុល្លារ ជា​របស់​រដ្ឋាភិបាលកណ្តាល​, ទឹកប្រាក់ ២,២​ពាន់​លាន​ដុល្លារ ជា​ទឹកប្រាក់​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ និង​ទឹកប្រាក់ ពី​វិស័យ​ឯកជន មាន​ប្រហែល​៥,៦​ពាន់​លាន​ដុល្លារ ដែល​រួមគ្នា​ចំណាយ​ទៅលើ​គម្រោង​ចំនួន​២២៥ នៅតាម​ព្រំដែន អន្តរ​កូរ៉េ រហូតដល់​ឆ្នាំ​២០៣០ ។
​គម្រោង​ទាំងនេះ​ក៏មាន គោលបំណង​បង្កើត​មូ​និ​ធិ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទៅវិញ ទៅមក រវាង​ឧបទ្វីប​កូរ៉េ ដើម្បី​អភិវឌ្ឍន៍ ប្រកបដោយ​តុល្យភាព នៅក្នុង​តំបន់ លើកកម្ពស់​សន្តិភាព ទេសចរណ៍ តាម​បន្ទាត់​ព្រំដែន និង​ការពង្រីក ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ ។

​ការអភិវឌ្ឍន៍​នៅតាម​តំបន់​ព្រំដែន គឺ​នៅមាន​ក​ម្រឹត​ដោយសារតែ​ហេតុផល​សន្តិសុខ ។ តាំងពី​៨​ឆ្នាំ មុន​មកដល់​ឆ្នាំ​២០១៨​នេះ សរុប​ទឹកប្រាក់​ប្រហែល​២,៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ត្រូវបាន​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ អគារ​ឧ​ហ្សា​ហក​ម្ម​សេដ្ឋកិច្ច និង​ការពង្រីក​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដឹកជញ្ជូន ។

​គម្រោង​ពង្រីក​ការវិនិយោគ​រហូតដល់​ទសវត្សរ៍​ខាងមុខនេះ វា​ក៏​អាស្រ័យ​ដោយមាន​ការផ្លាស់ប្តូរ​នូវ​ស្ថានការណ៍ ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក គឺមាន​ការទំនាក់ទំនង​ល្អប្រសើរ​រវាង​ឧបទ្វីប​កូរ៉េ ព្រមទាំង​តម្រូវការ​អភិវឌ្ឍន៍​ឲ្យ​មាន​តុល្យភាព​ផងដែរ ។សូមបញ្ជាក់ដែរថាមេដឹកនាំប្រទេសកូរ៉ខាងជើងក៏កំពុងសិក្សាដើម្បីយកគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចតាមវៀតណាមដែលមានបក្សតែមួយដឹកនាំដែរ។a boder korea 
​