» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2594 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098361 នាក់

រកឃើញ​និង​បង្ក្រាប​ទីតាំង​កាត់ត​តម្លើង​ឡាន​ខុស​បច្ចេកទេស​របស់​ឧកញ៉ា​លី​ហួ​!

 

​ភ្នំពេញ​៖ កាត់ត​តម្លើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស និង​គ្មាន​ច្បាប់​មួយកន្លែង នៅ​ចំណុច​យាន្ត​ដ្ឋា​ន​គ្មាន​លេខ ផ្លូវ​598 ស​/​ក​ទួល សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវបាន​នគរបាល​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​និង​រាជធានី​បង្ក្រាប​កាលពី​ថ្ងៃទី​៤​មិថុនា​ក្រោម​ការសម្របសម្រួល​ពី​លោក ហោ លី​ណា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​a_ly1

សូមបញ្ជាក់ថា​ទីតាំង​លួច​ដំឡើងរថយន្ត​ដោយ​ខុសច្បាប់​មួយកន្លែង ដែល​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បង្ក្រាប តាមពិត គឺជា​របស់​ឧកញ៉ា លី ហួរ ដែលមាន​ការ​បែក​ចែក​ឲ្យ​កូនចៅ ឬ​សាច់ញាតិ ដាក់លក់​ស្ទើរ​គ្រប់​ទីកន្លែង​។ តែ​ជំនួយការ​របស់លោក​ឧក​ញ៉ា លី ហួរ បាន​បដិសេធ​។​

a_ly

​នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នោះ​សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​រថយន្ត​ចំនួន​១០ គ្រឿង ក្នុងនោះ​រថយន្ត​បាន​តម្លើង​រួច​ចំនួន​៥ គ្រឿង​(​ម៉ាក lexus ៣​គ្រឿង​, camry hybrigde១ គ្រឿង និង highlander ១​គ្រឿង​) និង​ចំនួន ៥​គ្រឿង​ទៀត​កំពុង​តម្លើង​ពុំទាន់​រួច (​ម៉ាក​lexus២ គ្រឿង ,camry hybrigde១ គ្រឿង និង​pruis២ គ្រឿង​)។a_ly2

​វត្ថុតាង​ទាំង អស់​ខាងលើ​លោក​ព្រះរាជអាជ្ញារង​បាន សម្រេច​ឲ្យ​បិទ​ផ្លុំ​បេ​សៀ​ល​រក្សា​ដាក់​ទុក​ក្នុង​យាន្ដ​ដ្ឋា​ន​ខាងលើ​ចំនួន​៥​គ្រឿង​(​ដែល តម្លើង​ពុំទាន់​រួច​) និង​ចំនួន​៥ គ្រឿង​ដែល​បាន​តម្លើង​រួច​ត្រូវបាន បាន​ដកហូត​យកមក​រក្សាទុក​នៅ​នាយកដ្ឋាន និង​បាន​នាំ​មេការ ឈ្មោះ ឃឹ​ន បញ្ញា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ដើម្បី​បន្ត​នីតិវិធី ៕

​