» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3856 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099623 នាក់

ប្រ​ធា​នាធ​បិ​តី​បារាំង​កោះប្រជុំ​រឿង​បាតុកម្ម​ប្រឆាំង​សាំង​ឡើងថ្លៃ​តែ​មិនទាន់​សម្រេច​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​

 

​បារាំង​៖ លោក អ៊ែ​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុន​(Emmanuel Macron)​ប្រធានាធិបតី​បារាំង បាន​បើក​កិច្ចប្រជុំ​សន្តិសុខ​ជាបន្ទាន់​មួយ ដើម្បី​រក​វិធានការ​ទប់ស្កាត់​ភាពចលាចល ដែល​បង្កឡើង​ដោយ​បាតុកម្ម​ប្រឆាំង​សាំង​ឡើងថ្លៃ ដឹកនាំ​ដោយ​ក្រុមបាតុករ​អាវកាក់​ពណ៌​លឿង ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​បាន​កើន​ដល់ ០៣​នាក់​និង រាប់រយ​នាក់​ទៀត​រងរបួស រួមទាំង​កងកម្លាំង​ការពារ​សន្តិសុខ​ផងដែរ​។a france3 (1)

ទោះជា​យ៉ាង​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៣ ខែធ្នូ ឆ្នាំ​២០១​បាន​ឲ្យ​ដឹងថា​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃអាទិត្យ​ទី​២​ធ្នូ ក្រុម​រដ្ឋមន្ត្រី​បារាំង​បាន​និយាយថា មិនទាន់​ត្រូវបាន​លើកយក​ពិភាក្សា​នោះទេ ការប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន បើទោះជា​មាន​សេចក្ដីរាយការណ៍​ជាច្រើន​ថា រដ្ឋាភិបាល​លោក ម៉ា​ក្រុង នឹង​ពិចារណា​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ក៏ដោយ​។ ក្រុម​រដ្ឋមន្ត្រី​ទាំងនេះ​នៅតែ​អំពាវនាវ ឱ្យ​ក្រុមបាតុករ​អាវកាក់​ពណ៌​លឿង​ត្រឡប់​មករក តុ​ចរចា​ដោយ​សន្តិវិធី​វិញ​ក្នុងពេល​លោក ម៉ា​ក្រុន បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ក្រុមបាតុករ​មួយចំនួន ដែល​បាន​ប្រើ​ហិង្សា​ប្រឆាំងនឹង​អាជ្ញាធរ​បារាំង​។​

​បាតុកម្ម​ក្រុមបាតុករ​អាវកាក់​ពណ៌ លឿង​ប្រឆាំង​សាំង​ឡើងថ្លៃ និង​គោលនយោបាយ​របស់លោក​ប្រធានាធិបតី ម៉ា​ក្រុន​ដែល​សម​ត្ត​កិច្ច​ប៉ាន់​ស្មានថា​មាន​អ្នកចូលរួម​ជាង​១៣​ម៉ឺន​នាក់ បាន​ឈានចូល​សប្ដាហ៍​ទី​បី​ហើយ​។ បាតុកម្ម​តវ៉ា​បាន​ផ្ទុះឡើង​ខ្លាំង​នៅក្នុង​ទីក្រុង​ប៉ារីស ហើយ មនុស្ស ៤១២​នាក់​ត្រូវបាន​ចាប់ខ្លួន និង ៣៧៨​នាក់​នៅតែ​បន្ត​ជាប់ឃុំ​នៅឡើយ​។​មនុស្ស ១៣៣​នាក់​រងរបួស ដោយ​ក្នុងនោះ ២៣​នាក់​ជា​កងកម្លាំង​សន្តិសុខ​បារាំង​។​a france2 a france3 a france4