» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3011 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098778 នាក់

អាមេរិកវ៉េណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀងប្រេង មានតម្លៃ ១០០ពាន់លានដុល្លារ

 

 

អាមេរិក៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ថា រដ្ឋបាលរបស់លោក សម្រេចបានកិច្ចព្រមព្រៀងប្រេងដ៏ធំមួយជាមួយប្រទេសវ៉េណេស៊ុយអេឡា ដែលផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសិទ្ធិកាន់កាប់ភាគច្រើនលើ ធនធានប្រេងក្រោមដីចំនួន ៦៥ពាន់លានបារ៉ែល។a trum communist 

សារព័ត៌មាន AFP បានផ្សាយឲ្យដឹងថា៖មន្ត្រីអាមេរិកនិងវ៉េណេស៊ុយអេឡា បានឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើ ដែលលោក ត្រាំ ហៅថា «កិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក» នឹងនាំមកនូវការវិនិយោគពីវិស័យឯកជន ទំហំប្រមាណ ១០០ពាន់លានដុល្លារ ទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ វ៉េណេស៊ុយអេឡា ជាប្រទេសមានប្រេងក្រោមដីច្រើនបំផុតនៅលើពិភពលោក។

រដ្ឋាភិបាលប្រទេសអាមេរិកឡាទីនមួយនេះ បាននិងកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង និងការត្រួតពិនិត្យយ៉ាងដិតដល់ពីរដ្ឋបាលលោក ត្រាំ ចាប់តាំងពីសហរដ្ឋអាមេរិក បានផ្តួលរំលំនិងចាប់ខ្លួនមេដឹកនាំកាន់អំណាចយូរឆ្នាំ គឺលោក នីកូឡាស ម៉ាឌូរ៉ូ កាលពីខែមករា។ ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឱ្យអនុប្រធានាធិបតីរបស់លោក គឺ លោកស្រី Delcy Rodriguez បន្តកាន់តំណែងជាមេដឹកនាំបណ្តោះអាសន្ន ដរាបណាលោកស្រីអនុវត្តតាមគោលជំហររបស់អាមេរិក។

គួរបញ្ជាក់ថា លោក ត្រាំ មិនដែលលាក់បាំងឡើយ អំពីមហិច្ឆតារបស់លោកក្នុងការទទួលបានប្រេងរបស់វ៉េណេស៊ុយអេឡាសម្រាប់សហរដ្ឋអាមេរិក។ នៅក្នុងសារដែលលោកបានបង្ហោះលើបណ្តាញសង្គម Truth Social ដើម្បីប្រកាសអំពីកិច្ចព្រមព្រៀងខាងលើ លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យធនធានប្រេងរបស់សហរដ្ឋអាមេរិក កើនឡើងច្រើនជាងទ្វេដង។ មេដឹកនាំបណ្តោះអាសន្ន លោកស្រី Rodriguez ក៏បានទទួលស្គាល់ផងដែរ ចំពោះអ្វីដែលលោកស្រីហៅថា «កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ» ដែលនឹងមានឥទ្ធិពលយ៉ាងសំខាន់ លើការស្តារប្រទេសវ៉េណេស៊ុយអេឡាឡើងវិញ។

លោកស្រី Rodriguez បានសរសេរនៅលើបណ្តាញសង្គមថា កិច្ចព្រមព្រៀងនេះ អាចនាំមកនូវការវិនិយោគច្រើនជាង ១០០ពាន់លានដុល្លារ រួមជាមួយចំណូលពន្ធជាង ២០៩ពាន់លានដុល្លារសម្រាប់រដ្ឋ។

សូមបញ្ជាក់ថាតម្លៃប្រេងឆៅអន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង ៥ភាគរយ ​នៅ​សប្ដាហ៍នេះ ខណៈទីផ្សារកំពុងតាមដានគោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងលទ្ធភាពនៃការបើកដំណើរការដឹកជញ្ជូនឡើងវិញតាមច្រកសមុទ្រ​ហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

 

តម្លៃប្រេងឆៅ Brent ​បានបិទ​ការជួញដូរនៅ ៨៩,៣១ ដុល្លារ/បារ៉ែល កាលពីថ្ងៃសុក្រ ដោយធ្លាក់ចុះ ០,៣៩ ដុល្លារ ឬ ០,៤៣% ពីថ្ងៃមុន។ ​ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃ​ប្រេងនេះ បានធ្លាក់ចុះ ជាង ៥%។

​ដោយឡែក តម្លៃប្រេងឆៅអាមេរិក ​West Texas Intermediate (WTI) វិញ បានបិទ​ការជួញដូរនៅ ៨៣,៤០ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ០,១៣ ដុល្លារ ឬ ០,១៦%។ ​ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃ WTI បានធ្លាក់ចុះ ជាង ៤%។

ការធ្លាក់ចុះនេះកើតឡើង ខណៈទីផ្សារព្រួយបារម្ភថា គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលអាមេរិកអាចនៅតែតឹងរ៉ឹង ដើម្បីគ្រប់គ្រងអតិផរណា ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់ប្រេង។a oil venez