» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5202 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100969 នាក់

ស្លាប់កុមារម្នាក់ក្នុងគ្លីនិក ម្ចាស់គ្លីនិកផ្ដល់សំណង ៩.០០០ ដុល្លារអាមេរិក និងចូលបុណ្យចំនួន២លានរៀលបន្ថែមទៀត ដើម្បីបញ្ចប់រឿងកុំអោយមានការប្តឹងផ្តល់ !

 

កណ្តាល៖ ពិតជាអាណោចអាធ័មខ្លាំងណាស់! កុមារម្នាក់បានធ្វើទុក្ខនិងដាច់ខ្យល់ស្លាប់ក្នុងគ្លីនិក បន្ទាប់ពីមានអាការៈក្ដៅខ្លួនធម្មតា ពោលគឺចូលព្យាបាលពេលព្រឹក.លុះព្រលប់ថ្ងៃដដែល ស្លាប់តែម្ដង.!!។ក្រោយស្លាប់អ្នកជំងឺបែបនេះ ម្ចាស់គ្លីនិក បានផ្ដល់សំណងដល់គ្រួសារសពចំនួន៩.០០០ដុល្លារ និងចូលបុណ្យចំនួន២.០០០.០០០រៀលបន្ថែមទៀតដើម្បីបញ្ចប់រឿង.!។a docter child1 

សូមជម្រាបថា កុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ ភេទប្រុស.កើតថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ បានស្លាប់ក្នុង "បន្ទប់ពិគ្រោះព្យាបាលជំងឺ កុមារ"ដែលមានទីតាំងនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី២៥.០៨.២០២៦ ខណៈផ្លាកយីហោគ្លីនិកមួយនេះ បានភ្ជាប់ថាវេជ្ជបណ្ឌិត អន ភារម្យ ធ្វើការនៅមន្ទីរពេទ្យកុមារជាតិ.!។

បើតាមការបញ្ជាក់ពីអាជ្ញាធរ បានឲ្យ"ដើមរាំង"ដឹងថា ដំបូងឡើយកុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ គ្រាន់តែមានអាការៈក្ដៅខ្លួន..!ហើយនៅព្រឹកថ្ងៃទី២៥.០៨.២០២៦ ក្រុមគ្រួសារ ក៏បាននាំទៅពិគ្រោះជំងឺនៅគ្លីនិកខាងលើ!។

ក្នុងនោះ គ្រូពេទ្យក៏បានធ្វើការពិនិត្យដោយសន្និដ្ឋានថា"ជំងឺគ្រុនឈាម"និងតម្រូវឱ្យសំរាកក្នុងគ្លីនិក ដើម្បីវ៉ៃថ្នាំ ដាក់សេរ៉ូមដល់អ្នកជំងឺ.!។លុះដល់រសៀល.ស្រាប់តែអ្នកជំងឺធ្វើទុក្ខឈឺចុកចាប់ និងបានព្យាយាមទាញសេរ៉ូមចេញពីដៃ រហូតដល់ព្រលប់ថ្ងៃទី២៥ដដែល! កុមាររងគ្រោះឈ្មោះ សុគន្ធ វីរៈ ក៏បានដាច់ខ្យល់ស្លាប់ក្នុងគ្លីនិកខាងលើតែម្ដង.!!។

ភ្លាមៗនោះ សង្ស័យម្ចាស់គ្លីនិក មានការភិតភ័យ ចង់បង្វែរអង្គហេតុ ក្នុងបំណងគេចពីទណ្ឌកម្មផ្លូវច្បាប់ និងការទទួលខុសត្រូវ ក៏ដេញឱ្យយកកុមាររងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ.!។

លុះដល់មន្ទីរពេទ្យបង្អែក គ្រូពេទ្យនៅទីនោះ បានប្រាប់មកវិញថា អ្នកជំងឺ សុគន្ធ វីរៈ ស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារ យកសាកសពមកធ្វើបុណ្យតាមប្រពៃណី..!!។ប្រភពដដែលបន្តទៀតថា ក្រោយស្លាប់កូនប្រុសបែបនេះ ក្រុមគ្រួសាររងគ្រោះក៏បានប្ដឹង លោកវេជ្ជបណ្ឌិត អន ភារម្យ ម្ចាស់"បន្ទប់ពិគ្រោះ"ខាងលើ.!។ទន្ទឹមនិងនោះ នៅយប់ទី២៥.០៨.២០២៦ ក៏មានការសម្របសម្រួលគ្នា រវាងតំណាងម្ចាស់គ្លីនិក និងគ្រួសារសព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរ.!។

ដោយគ្រួសាររងគ្រោះទាមទារសំណងចំនួន១០.០០០ដុល្លារ.ខាងគ្លីនិក.យល់ព្រមសង៩.០០០ដុល្លារ និងចូលបុណ្យចំនួន២.០០០.០០០រៀលទៀត ដើម្បីបញ្ចប់រឿង.ឈប់ប្ដឹងផ្ដល់.!។ ពុំអាចសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិត អន ភារម្យ ម្ចាស់"បន្ទប់ពិគ្រោះព្យាបាលជំងឺ កុមារ បានទេ ព្រោះពុំមានលេខទូរស័ព្ទទាក់ទង ។ឯលោក តាន់ ឈៀនផេង នាយប៉ុស្តិ៍នគរបាលគគីរ បានបដិសេធមិនបកស្រាយបញ្ជាក់ប្រាប់អ្នកកាសែតក្នុងស្រុកទេ ដែលបានសាកសួរទេ ។

ចំណែកលោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានថ្លែងយ៉ាងដូច្នេះថា រឿងប្រគល់ទទួលសំណងជាសិទ្ធិរបស់ភាគីទាំង២!។ប៉ុន្តែនីតិវិធីផ្លូវច្បាប់ លោកបានបញ្ជូនទៅកាន់តុលាការហើយ.!។

*លោក ហេង ថេងសំណាង ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិកៀនស្វាយ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា មូលហេតុនៃការស្លាប់.គឺពុំទាន់ច្បាស់ទេ ដោយកំពុងសាកសួរ..!។

-ចំពោះសំណួរថា តើអាចឃាត់ខ្លួនវេជ្ជបណ្ឌិត អន ភារម្យ ឬទេ..!?។-ត្រង់ចំណុចនេះលោក ហេង ថេងសំណាង បានឆ្លើយថា ពុំមានការឃាត់ខ្លួននោះទេ!។ដោយត្រូវស្រាវជ្រាវឱ្យច្បាស់សិន! ថាតើស្លាប់ដោយសារប្រតិកម្មថ្នាំ ឬក៏ស្លាប់ដោយសារខុសបច្ចេកទេសគ្រូពេទ្យ.!!។ខណៈសេរ៉ូម ដាក់បានប្រហែលកន្លះម៉ោង ទើបធ្វើទុក្ខ ឈានដល់ស្លាប់កុមាររងគ្រោះ!។-ចំពោះលុយសំណង.៩.០០០ដុល្លារនិងលុយចូលបុណ្យ២លានរៀល លោក ហេង ថេងសំណាង អះអាងថា ខ្ញុំមិនដឹងនោះទេ..!!។

លោក គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលស្ដីទី បានថ្លែងថា ករណីខាងលើ លោកបានចាត់ឱ្យមន្ត្រីជំនាញ ចុះស៊ើបសួរតាំងពីព្រឹកម្ល៉េះ ពុំទាន់មានរបាយការណ៍អំពីមូលហេតុនោះទេ...!។ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរួមនិងមជ្ឈដ្ឋានខាងក្រៅទាមទារឱ្យស្ថាប័នតុលាការខេត្តកណ្ដាល ក្រសួងសុខាភិបាល មេត្តាចាត់វិធានការលើម្ចាស់"បន្ទប់ពិគ្រោះព្យាបាលជំងឺ"ខាងលើកុំមានការយោគយល់ឱ្យសោះ! ដើម្បីជាគំរូដល់គ្លីនិកដទៃទៀត កុំឱ្យមានការធ្វេសប្រហែស ក្នុងការព្យាបាលជំងឺ និងជៀសវាងការសន្និដ្ឋានជំងឺស្មានៗវ៉ៃថ្នាំមិនត្រូវ.បណ្ដាលឱ្យស្លាប់អ្នកជំងឺ ៕a docter child a docter child2 a docter child3 a docter child4