
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2860 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098627 នាក់
កោះកុង៖តុលាការខេត្តកោះកុងសម្រេចមិនឃុំខ្លួនស្រីវាយប្តីស្លាប់ទេដោយគ្រាន់តែដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់!មូលហេតុគឺមកពីតុលាការមើលឃើញថាស្រីជាប្រពន្ធគ្រាន់តែការពារខ្លួននិងមានភារកិច្ចត្រូវចិញ្ចឹមកូន!។
គួររម្លឹកថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០នាទី មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោសដោយសារមរណៈភាពនៃជនរងគ្រោះចំនួន ១ ករណី ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ កៅ ណឹម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មូល ហេតុបណ្តាលមកពីជនរងគ្រោះ ត្រូវជាប្តីរបស់ជនត្រូវចោទ បានផឹកស៊ីស្រវឹងមកដល់ផ្ទះ រករឿងជនត្រូវចោទត្រូវជាប្រពន្ធ ឈ្មោះ កៅ ណឹម ក៏មានទំទាស់ពាក្យសម្តី និងឈ្លោះប្រកែកគ្នាពីរនាក់ប្តីប្រពន្ធ ហើយបានប្រតាយប្រតប់គ្នា ព្រមទាំងបាន ច្របាច់ករបស់ជនត្រូវចោទដែលត្រូវជាប្រពន្ធឈ្មោះ កៅ ណឹម បន្ទាប់មកជនរងគ្រោះជាប្តីបានយកដំបងឈើបួនជ្រុងវាយ ទៅលើក្បាលជនត្រូវចោទចំនួនមួយដំបង ត្រូវចំខាងឆ្វេងបែកក្បាលរបួសធ្ងន់ ឃើញបែបនេះជនត្រូវចោទត្រូវជាប្រពន្ធទំ មិនបានក៏ដណ្ដើមដំបងឈើនោះពីជនរងគ្រោះត្រូវជាប្តីវិញ ហើយក៏បានវាយទៅលើជនរងគ្រោះ ត្រូវចំក្បាលចំនួនពីរដំបង ឈើជ្រុង(របួសធ្ងន់)។
ក្រោយពីបានឃើញជនរងគ្រោះត្រូវជាប្តីរងរបួស ជនត្រូវចោទបានស្រែកហៅគេឱ្យជួយជូនប្ដីរបស់ ខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ប៉ុន្តែដោយសារតែជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេក បណ្ដាលឱ្យដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ បន្ទាប់មកជនត្រូវចោទ ក៏បានដឹកសពជនរងគ្រោះត្រឡប់មកវិញ និងធ្វើបុណ្យតាមប្រពៃណី។