» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4403 នាក់

ម្សិលមិញ 34475 នាក់

សរុប 21085929 នាក់

ដន្លងសពសម្តេចវិបុលសុខអានបង្កើតរោងចក្រ២ថ្មីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក

 

ភ្នំពេញ ៖ ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីដែលគេដឹងថាជាដន្លងលោកជំទាវអានីសុខអាន បានប្រាប់កាសែតថាលោកស្រីសម្រេចបង្កើតរោងចក្រថ្មីចំនួនពីរបន្ថែមទៀត គឺសហគ្រាសផលិតទឹកដោះគោជូ និងសហគ្រាសផលិតអំបិល។a keo mom1 

សម្រាប់រោងចក្រផលិតអំបិលនេះ នឹងទិញអំបិលរបស់ប្រជាកសិករពីខេត្តកំពត និងកែបជាច្រើនតោន មកកែច្នៃក្នុងរោងចក្ររបស់លោកស្រី បន្ទាប់ពីសាងសង់រួចរាល់។ សព្វថ្ងៃ រោងចក្រទាំងពីរនេះ គឺកំពុងដំណើរការសាងសង់ ដោយរំពឹងថា នឹងអាចផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារជាលើកដំបូងនៅឆ្នាំក្រោយនេះ ហើយការសម្រេចបង្កើតរោចក្រថ្មីៗនេះ ដោយសារមានសន្ទុះគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុក។

សូមបញ្ជាក់ថាបើយោងតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន Single Portal មានសហគ្រាសថ្មីៗ បានចុះបញ្ជីចំនួន ២,៩៦៤ សហគ្រាស ក្នុងរយៈពេលបីខែចុងក្រោយនេះ។ ចំនួននេះ បាននាំឱ្យសហគ្រាសចុះបញ្ជីអាជីវកម្មកើនសរុបដល់ចំនួន ៥៥,៣៣៧ សហគ្រាស បើគិតចាប់តាំងពីការដាក់ដំណើរការផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន Single Portal នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ ដំណាច់ខែមីនា ឆ្នាំនេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេលបីខែចុងក្រោយឆ្នាំ២០២៦នេះ មានសហគ្រាសធុនតូច និងមធ្យម បានចុះបញ្ជីអាជីវកម្មថ្មីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានកំណើន ៥០៥ មូលដ្ឋាននៃសហគ្រាសសរុប។បញ្ហា នេះបានឆ្លុះបញ្ចាំងពីទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋដែលបានងាកមកចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក និងបានជំរុញឱ្យធុរជនក្នុងស្រុក រួមគ្នាបង្កើតសហគ្រាស និងសិប្បកម្មថ្មីៗ ផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកកាន់តែច្រើន។ ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថាក្នុងឆ្នាំ២០២៥កន្លងទៅ សហគ្រាសធុនតូច និងមធ្យម មានកំណើនចំនួន ១,២៦៨ មូលដ្ឋាន និងរោងចក្រធុនធំមានកំណើន ៧០០ រោងចក្រ ដែលបានចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម។a keo mom2 a keo mom3