» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5279 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101046 នាក់

ចាប់ខ្លួនចៅស្រី២នាក់ព្រោះ ចាក់សម្លាប់យាយបង្កើតខ្លួន ព្រោះតែខហាមឃាត់មិនឱ្យមានស្នេហា ក្នុងវ័យសិក្សា!

 

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានចាប់ឃាត់ខ្លួន ជនសង្ស័យ០២នាក់ភេទស្រី  ក្រោយបានធ្វើសកម្មភាពចាក់សម្លាប់យាយបង្កើតខ្លួន ។ហេតុការណ៍បានកើតឡើងនាវេលាម៉ោង១១ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៣អា នៅតាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះឈ្មោះ ទី គង់ ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។a kill grand mother 

ជនសង្ស័យទី១-ឈ្មោះ សេង ច័ន្ទ បូណ៍មី អាយុ១៩ឆ្នាំភេទស្រី និងទី២-ឈ្មោះ សេង ហេងសានីកា អាយុ១៨ឆ្នាំភេទស្រី។ អ្នកទាំង០២ ស្នាក់នៅផ្ទះកើតហេតុជាមួយជនរងគ្រោះ។ សមត្តកិច្ច បានឱ្យដឹងថា បន្ទាប់ពីបានទទួលពត៍មានពីគ្រួសារសាច់ញាតិ ថាមានមនុស្សស្លាប់ នៅក្នុងមូលដ្ឋានភ្លាមៗ មន្ត្រីជំនាញចក្ខុកោសល្យវិច័យ ក៏បានចុះទៅត្រួតពិនិត្យសព ។ជាលទ្ធផលបែរជារកឃើញមានស្លាកស្នាមកាំបិតពីក្រោយខ្នង។ កម្លាំងសមត្ថកិច្ចក៏ បើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ចំនួន០២នាក់ ជាចៅស្រីបង្កើត ដែលស្នាក់នៅជាមួយគ្នា នាំយកទៅសាកសួរ នៅអធិការដ្ឋានខណ្ឌ។

បច្ចុប្បន្ន សមត្ថកិច្ច បានកសាងសំណុំរឿងជនសង្ស័យទាំង០២នាក់ បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់។ គួរបញ្ជាក់ផងដែរថា យោងតាមចម្លើយសារភាពពីជនសង្ស័យ ទាំង០២នាក់ (ចៅស្រី) បានឱ្យដឹងថា កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ដោយខ្លួនបានយកកាំបិតចុងស្រួច ចាក់ទៅលើលោកយាយពីក្រោយខ្នង ចំនួន១កាំបិត បណ្តាលឱ្យហូរឈាមស្លាប់តែម្តង។ មូលហេតុ ព្រោះតែខឹងយាយ ហាមឃាត់ខ្លួនមិនឱ្យមានស្នេហាព្រោះនៅវ័យសិក្សា៕a kill gran mother1