» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10513 នាក់

ម្សិលមិញ 6538 នាក់

សរុប 21189683 នាក់

ហាត់ប្រាណ​ត្រូវ​ក្មេងស្ទាវ​គម្រាម​ប្លន់​រត់គេចខ្លួន​ទម្រាំចាប់បាន

 

​ខេត្តសៀមរាបៈ ស្ដ្រី​ម្នាក់​ត្រូវ ក្មេង​ពាល​ម្នាក់​បាន​យក​កាំបិត​ប​ង័​តោ​មក​គំរាម​ប្លន់​ទ្រព្យ កាលពី​វេលា​ម៉ោង​៧ និង​២៧​នាទី​ព្រឹក ថ្ងៃ​អង្គារ ៧​កើត ខែអស្សុជ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅក្បែរ​សាលាឆទាន​ថ្ម ពាក់កណ្តាល​ភ្នំ តាមផ្លូវ​ឡើងទៅ​លើ​ខ្នងភ្នំ​ក្រោម ស្ថិតក្នុង​ភូមិ​ពោធិ៍​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប​ពេល​កំពុង​ហាត់ប្រាណ​។​a exa 

លោក​វរសេនីយ៍ឯក សេង វាសនា ប្រធានការិយាល័យ​នគរបាល​ការពារ​បេតិកភណ្ឌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ នុត សំ ហៅ ឃ្លោក អាយុ​១៥​ឆ្នាំ មាន​លំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ទី​៣ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​។

ជនរងគ្រោះ​ឈ្មោះ សុខ ខៀន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បាន​ក្រោកពីដំណេក ដើរទៅ​ហាត់ប្រាណ នៅត្រង់ចំណុច​កើតហេតុ​ខាងលើ​។ ស្របពេល គាត់​កំពុងតែ​ហាត់ប្រាណ​នោះ ស្រាប់តែ​ជនសង្ស័យ​បាន​ទាញ​កាំបិត​ប័​ុ​ង​តោ យកមក​គំរាម​សម្លុត​ប្លន់​យកប្រាក់ និង​ខ្សែដៃ​របស់គាត់​។

ឃើញបែបនេះ គាត់​បាន​ប្រតាយប្រតប់​ជាមួយ​ចោរ រហូត​បណ្ដាល​រងរបួស​(​ស្រាល​)​ដៃ​របស់គាត់​ទាំង​២ រួចហើយ​គាត់​បាន​រត់​ចុះមក​ក្រោម ដើម្បី​ប្តឹងទៅ​សមត្ថកិច្ច​ដែល​នៅ​ប្រចាំការ​នៅ​គោលដៅ​នោះ ឲ្យ​ជួយ​អន្តរាគមន៍​។​ភ្លាមនោះ​ក្រោយពី​ទទួលបាន​ព​តិ​មាន នគរបាល​ការពារ​បេតិកភណ្ឌ បាន​សហការ​ជាមួយ​ប្រជា​ការពារ និង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចេញ​ល្បាត និង​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ តែ​រក​មិនឃើញ​។

តែ​ជនរងគ្រោះ​ធ្លាប់​ឲ្យ​ប្រាក់ ទៅ​ជនសង្ស័យ ហើយ​ស្គាល់មុខ​ច្បាស់ ទើប​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ដល់​ក្នុងផ្ទះ​របស់គេ​តែម្ដង​។ ដោយឡែក​កាំបិត​ដែលជា​វត្ថុតាង​យកមក​ធ្វើ​សកម្មភាព​នោះ គឺ​ជនសង្ស័យ​បាន​លាក់ទុក​នៅ​ខាងលិច​ជ្រុង​ខាងជើង​ខឿន​ប្រាសាទ លើ​ខ្នងភ្នំ​ក្រោម​។​a exesice 

​