» លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5767 នាក់

ម្សិលមិញ 13560 នាក់

សរុប 21226632 នាក់

អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន នឹង​វិល​ចូលទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃទី​១៧​ឬ​១៨​កុម្ភៈ​

​ប្រទេស​ថៃ​៖ អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ត្រូវបាន​លើកលែងទោស ក្រោម​ហេតុផល​ថា លោក​មាន​វ័យ​ចំណាស់ សុខភាព​មិនល្អ​បន្ទាប់ពី​បាន​ជាប់ពន្ធនាគារ​យ៉ាង​តិច​៦​ខែ ។​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ថា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​បាន​ឲ្យ​ដឹងថា​៖ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ លោកតា​វី​សុ​ត​សុង​( Tawee Sodsong) បានប្រកាសថា អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវ​លើកលែងទោស​នៅ​ចុង​សប្តាហ៍​ក្រោយ ដោយសារ​លោក​មាន​វ័យ​ចំណាស់​និង​សុខភាព​ខ្សោយ ។​a thaksin daugther 

​លោក​រដ្ឋមន្ត្រី​តា​វី​( Tawee) បាន​និយាយថា លោក ថាក់ស៊ីន គឺ​ស្ថិត​ក្នុងចំណោម​ទណ្ឌិត​៩៣០​នាក់​ដែល​បាន​លើកលែងទោស​លើក​នេះ​។ យោងតាម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​របស់​ប្រទេស​ថៃ អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ដែលមាន​អាយុ ៧៤ ឆ្នាំ បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​សម្រាប់​ការលើកលែងទោស ដោយសារតែ​គាត់​មាន​អាយុ ៧០ ឆ្នាំ ឬ​ចាស់​ជាង​នេះ មាន​សុខភាព​មិនល្អ ហើយ​ត្រូវ​ជាប់ពន្ធនាគារ​យ៉ាងហោច​ណាស់ ៦​ខែ​ក្នុង​ពន្ធនាគារ​មួយឆ្នាំ​។​

​លោកតាវី( Tawee) បាន​និយាយថា លោក​ថាក់ស៊ីន​ត្រូវបាន​លើកលែងទោស​។​”​ខ្ញុំ​ចង់​និយាយថា​នេះ​ជា​រឿង​ធម្មតា​… ការលើកលែងទោស​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ ពិការ ឬ​អាយុ ៧០ ឆ្នាំ ឬ​ចាស់​ជាង​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០០៣ ។ ចាប់តាំងពី​ពេលនោះ​មក មនុស្ស ២២៤០ នាក់​ត្រូវបាន​លើកលែងទោស​” ។​​លោក Tawee ក៏បាន​និយាយ​ដែរ​ថា ប្រធាន​នាយកដ្ឋាន​កែតម្រូវ​របស់​ថៃ​បាន​បញ្ជូន​បញ្ជី​លើកលែងទោស​ដល់​លោក​ហើយ​ថា លោក ថាក់ស៊ីន អាច​ត្រូវបាន​ដោះលែង​នៅ​ថ្ងៃទី​១៧ ឬ ១៨ ខែកុម្ភៈ​។​

​អ្នកស្រីផៃតងតាំ​ស៊ីណាវ៉ាត្រា( Paetongtarn Shinawatra) ដែលជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ថាក់ស៊ីន និង​បច្ចុប្បន្ន​ជា​មេដឹកនាំ​គណបក្ស​ដើម្បី​ប្រទេស​ថៃ ក៏បាន​បញ្ជាក់ដែរថា ឪពុក​របស់​នាង​នឹង​ត្រឡប់មកផ្ទះ​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​។​​លោក​ថាក់ស៊ីន​បាន​បម្រើ​ការជានា​យករ​ដ្ឋ​មន្ត្រី​នៃ​ប្រទេស​ថៃ​ពី​ឆ្នាំ​២០០១ រហូតដល់​គាត់​ត្រូវបាន​ផ្ដួលរំលំ​នៅ​ឆ្នាំ​២០០៦ ។ គាត់​បាន​វិល​ត្រលប់មក​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ បន្ទាប់ពី​រស់នៅ​និរទេស​ក្រៅប្រទេស​អស់​រយៈពេល​ជាង ១៥ ឆ្នាំ​៕

​