» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 19049 នាក់

ម្សិលមិញ 34475 នាក់

សរុប 21100575 នាក់

«​កូន​នេន​សីហា​» និង​លោក​អួន​សា​រ៉ា​ត​លែង​ពិបាក​រកលុយ​ជួយ​សង់​វិ​ហ៊ា​រ​ទៀតហើយ​សម្តេច​តេ​ជោ ហ៊ុន សែន​ចេញមុខ​ជួយ​កសាង​វត្ត​ប្រគេន

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដោយ​សទ្ធា​ជ្រះថ្លា និង​ក្តី​អាណិត​ចំពោះ «​កូន​នេន សីហា​» បានសម្រេច​ចិត្ត​ជួយ​កសាង​វត្ត​ប្រគេន​ព្រះអង្គ ក៏ដូចជា​ព្រះសង្ឃ​ដទៃទៀត​។​
​លើ​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែមករា ឆ្នាំ​២០២៤​នេះ សម្តេច​បាន​ជួប​លោក អួន សារ៉ាត់ ដែលជា​អ្នក​ជួយ​ផ្សព្វផ្សាយ​ពី «​កូន​នេន​សីហា​»​។​a ourn sarat2 

​បើតាម​សម្តេច​តេ​ជោ ជំនួប​នេះ ធ្វើឡើង​ដើម្បី​រិះរក​វិធី​ជួយ​ដល់ «​កូន​នេន​សីហា​» និង​ការជួយ​កសាង​កុដិ​សម្រាប់​ព្រះសង្ឃ​គង់នៅ និង​ទិញ​​ដី​បន្ថែម ដើម្បី​ពង្រីក​និង​កសាង​វត្ត​។​​សម្តេច​តេ​ជោ បានបញ្ជាក់​ដូច្នេះ «​ខ្ញុំ​នឹង​ចាត់​ឱ្យ​តំណាង​របស់ខ្ញុំ​ទៅ​ជួប​ព្រះចៅអធិការ​វត្ត និង​កូន​នេន​សីហា ដោយ​រួម​ដំណើរ​ជាមួយ អួន សារ៉ាត់ ដើម្បី​ពិភាក្សា​ដោះស្រាយ​ជាក់ស្តែង​»​។​

​សម្តេច​តេ​ជោ បាន​អរគុណ​លោក អួន សារ៉ាត់ ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ពី «​កូន​នេន សីហា​»​។ សម្តេច​តេ​ជោ ក៏បាន​អរគុណ​សប្បុរសជន​ដែល​បាន​​ជួយ «​កូន​នេន​សីហា​» ដើម្បី​កសាង​ព្រះវិហារ​។ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​បន្ត​ជួយ​រហូត​សាងសង់​ព្រះវិហារ​ក្នុង​វត្ត​រួចរាល់​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ដែរថា សម្តេច​នឹង​ទទួលខុសត្រូវ​លើ​ការ​ជាវដី​ពង្រីក​វត្ត និង​កសាង​កុ​ដ​សម្រាប់​ព្រះសង្ឃ​គង់នៅ​។​
​សូមបញ្ជាក់ថា «​កូន​នេន សីហា​»ដែលម្តាយបោះបង់ចោលនិងឪពុកគ្មានលទ្ធភាពចិញ្ចឹម មាន​ព្រះជន្ម​៥​វស្សា កំពុង​គង់នៅ​វត្ត​ព្រៃ​ថ្មី ស្ថិតក្នុង​ស្រុក​ទឹកឈូ ខេត្តកំពត​។ «​កូន​នេន សីហា​» កំពុងមាន​ប្រជាប្រិយភាព​លើ​បណ្តាញ​សង្គម តាមរយៈ​ការផ្សព្វផ្សាយ​វីដេអូ​សកម្មភាព​នានា​ដោយ​លោក អួន សារ៉ាត់​។​ប៉ុន្តែ​ន​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​មានការ​រិះគន់​ករណី​យ៍​យក​កូន​នេន​ធ្វើការ​រៃអង្គាស​ធ្វើ​ឲ្យ​លោក​អួន​សា​រ៉ា​ត​បាក់​ទឹកចិត្ត​បន្តិច​លែ​ន​ហ៊ាន​នាំ​កូន​នេន​ធ្វើ​សកម្មភាព​។​a ourn sarat1 
​