» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10069 នាក់

ម្សិលមិញ 6538 នាក់

សរុប 21189239 នាក់

ឆ្នាំ​២០២១​បាញ់​ជនជាតិ​ចិន​ស្លាប់​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ទាំង​ព្រឹក​ប៉ូលិស​ទើប​ចាប់​ជនសង្ស័យ​បាន​ម្នាក់​


​ភ្នំពេញៈ ម៉ោង​ប្រមាណ​ជា​៩ ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ មាន​កើត​ករណី​យ៍​បាញ់ប្រហារ​នៅ​កណ្តាល ក្រុង​សីហនុ បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ត្រូវស្លាប់​ក្នុង​ឡាន​។​ជន​ជាតិចិន​រងគ្រោះ ជិះ​រថយន្ដ​មួយគ្រឿង ម៉ាក​រ៉ែ​ង​រ៉ូ​វែ​រ​( Rang Rover )​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AL-9459 បាន​បាត់​បង់ជីវិត នៅក្នុង​ថ្លុកឈាម​ក្នុង​ឡាន​ស្ថិត នៅ​ទល់មុខ នឹង​កាស៊ីណូ ជី​យ​វ​នី​សិន ស្ថិតក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។a china kill2 

​ក្រោយមក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួនបាន​ម្នាក់​ហើយ និង​នៅសល់​បក្ខពួក​មួយចំនួន​ទៀត​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ខ្លួន​ហើយ​សមត្ថកិច្ច​បាន​បន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត​។​នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​ប្រាប់​កាសែត​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ជន​ស​ង្ស​យ័​ដែល​ធ្វើ​សកម្មភាព​បាញ់សម្លាប់​ជនជាតិ​ចិន​ស្លាប់ បាន​ជិះ​រថយន្ដ​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BI-1413​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​បាន​យក​រថយន្ត ទៅ​ទុក​ផ្លុ​ង​ចោល​នៅ​ជិត​ផ្សារ​ដំរី​៥ ហើយ​រត់​គេចខ្លួនបាត់​។​

សូមបញ្ជាក់​បើតាម​លោក​អ៊ី​សុខ​ឡេង​អភិបាលក្រុង​សីហនុ​ថ្លែង​ក្នុង​វេទិការ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឲ្យ​ដឹងថា​៖ បទល្មើស​ឧក្រិដ្ឋ និង​បទល្មើស​ម​ជ្ឈឹ​ម​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ​២០២០​កន្លងទៅ មានការ​ថយចុះ ក្នុងចំណោម​បទល្មើស​គ្រប់​ប្រភេទ​សរុប​ជិត​៣០០​ករណី​។ ដោយឡែក បទល្មើស​គ្រឿងញៀន មានការ​កើនឡើង​៧​ករណី ធៀប​ទៅនឹង​ឆ្នាំ ២០១៩ ដោយ​ឆ្នាំ​២០១៩ មាន​៤៨​ករណី តែ​ឆ្នាំ​២០២០ បាន​កើន​ដល់​៥៥​ករណី​។​មិនដឹងថា​តើ​ឃាតកម្ម​សម្លាប់​ចិន​នេះ​ជា​បទល្មើស​ឧក្រឹដ្ឋ​ទី​១​ដែរ​ឬ​យ៉ាងណា​?​។a china kill a china kill1 

​