» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6892 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102659 នាក់

ទីប្រឹក្សា​សម្ព័ន្ធ​យុវជន​អាហារូបករណ៍ ស​២ ​ធ្វើ​ស៊ី​ថ្ងៃ​១៤​គុ​ម្ភ​:!

​បន្ទាយ​មា័​យ​៖១៤​គុ​ម្ភ​: ជា​ទិវា​នៃ​ក្តី​ស្រឡាញ់ ដែល​អត្ថន័យ​ដើម​គេ​ចង់បង្ហាញ​ពី មនោសញ្ចេតនា ការស្រលាញ់​រាប់អាន​គ្នា​ជា​​សកល ជាទូទៅ ក្នុង​ក្របខណ្ឌ​គ្រួសារ ក្របខណ្ឌ​មនុស្សជាតិ​ទូទៅ ។​​តែមាន​យុវជន​មួយចំនួន​តូច បាន​យល់ឃើញ​និង ប្រើប្រាស់​ថ្ងៃ​១៤​គុ​ម្ភ​:​នេះ ជា​ទិវា​ស្នេហា ឬ​ទិវា​បរិច្ចាគ​ព្រហ្មចារី​ទៅវិញ ដោយ​ពួកគេ​និយម​ជូន​កាដូ ជូន​ផ្កា​គ្នា​ទៅវិញទៅមក ជា​ថ្នូរ​នៃ​ការសុំ និង ជា​ចម្លើយ​នៃ​ការព្រម​ទទួលយក​ភ្លើង​ស្នេហា​ផ្លូវ​កាត់​ជាដើម និង​មាន​យុវតី​ខ្លះទៀត​ខំ​រក្សាខ្លួន​ប្រាណ​មក​អស់​រយៈពេល​១៥-១៦​ឆ្នាំ​មកហើយ​ក៏ត្រូវ​សម្រេចចិត្ត​លះបង់​ខ្លួនប្រាណ​ក្នុងថ្ងៃនេះ​ក៏មានដែរ​។​a monk drug 

​ជាក់ស្តែង​គេ​សង្កេតឃើញ ថ្ងៃ​១៤​គុ​ម្ភ​:​នៅតាម​ផ្ទះសំណាក់ និង សណ្ឋាគារ​មួយចំនួន មាន​ភ្ញៀវ​ចូល​គេង​ពេញៗ​ច្រើនជាង​ថ្ងៃ​ធម្មតា ដែល​ភាគច្រើន​នៃ​ភ្ញៀវ​ទាំងនោះ​គឺជា​ក្រុមយុវជន​ជ្រុលនិយម​នោះឯង ។​
​ផ្ទុយ​ពី​ការគិត​ខាងលើនេះ ព្រះ​ធ​ម្មា​លង្ការ​មុនី ចាន់ សុ​ជន់ ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​(​ខ្ចាស់​) និង​ជាទី​ប្រឹក្សា សម្ព័ន្ធ​យុវជន​អាហារូបករណ៍ ស​២ សាខា​ខេត្តបន្ទាយមានជ័យ បាន​ចាប់យក​ថ្ងៃ​១៤ គុ​ម្ភ​:​នេះ ប្រារព្ធ​ពិធី​ធម្ម​យាត្រា ដើម្បី​ប្រឆាំង​គ្រឿង​ញៀ និង​គ្រឿង​ស្រវឹង​ទៅវិញ​។

​ពិធី​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​" គ្រឿងញៀន​និង​ស្រា​ជា​មេ​បញ្ហា​គ្រោះថ្នាក់ ដល់​ខ្លួនឯង​គ្រួសារ និង សង្គមជាតិ​" ដែលមាន​អ្នកចូលរួម​ធ្វើដំណើរ​ដោយ​ថ្មើរជើង ទាំង​ព្រះសង្ឃ សមណៈ​សិស្ស​និស្សិត សរុប​ប្រមាណ​
២០០​រូប ក្នុងទិសដៅ​ចេញដំណើរ​ពី​វត្ត ប្រាសាទ​ស្រះ​កណ្តាល​(​ខ្ចាស់​) ឃុំ​បុ​ស្បូវ​ឆ្ពោះ ទៅកាន់​ប្រាសាទ​តា​ញឹម ឃុំ​ឈ្នួ​រ​មានជ័យ ក្នុងស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមាន​រយ​:​ចម្ងាយ​៩​គីឡូម៉ែត្រ​។​
​ឯកឧត្តម សុវណ្ណ សុភា សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍​ឲ្យ​គេហទំព័រ​កម្ពុជា​ថ្ងៃ​ថ្មី​ដឹងថា ឯកឧត្តម​សូម​ថ្លែងអំណរគុណ​និង កោតសរសើរ​ដោយស្មោះ​ចំពោះ​ទឹក​ព្រះទ័យ និង​ការលះបង់​ខ្ពស់​របស់​ព្រះអង្គ ចាន់ សុ​ជុន់ ព្រះចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​(​ខ្ចាស់​) និង​ជាទី​ប្រឹក្សា​កិត្តិយស សម្ព័ន្ធ​យុវជន​អាហារូបករណ៍ ស​២​ខេត្តបន្ទាយមានជ័យ ដែល​លោក​បាន​ចំណាយ​ពេលវេលា ដ៏​មានតម្លៃ និង​បច្ច័យ​ដ៏​ច្រើន ដើម្បី​ជួយ​ព្យាបាល​សង្គម ពី​ភាព​អសីលធម៌ អំពើ​អាណា​ចា​រ្យ បងតូច​បងធំ ក្មេង​ទំនើង ជាពិសេស​បញ្ហា​គ្រឿងញៀន គ្រឿង​ស្រវឹង​នេះ​តែម្តង​។​បញ្ហា​ទាំងអស់នេះ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​មហា​បវ​រ​ធិបតី​ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី លោក​បា​ម​នឹង​កំពុង​យកចិត្តទុកដាក់​លើ​កិច្ចការ​​ទាំងអស់នេះ យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។​​គួរ​រំលឹក​ជូន​ផងដែរ​ថា ធម្ម​យាត្រា​ប្រឆាំង​គ្រឿងញៀន​នេះ​​បានរៀបចំ​មក​បាន​៣​ឆ្មាំ​កន្លងមកហើយ​៕a monk drug1 a monk drug3 

​