» ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10574 នាក់

ម្សិលមិញ 10504 នាក់

សរុប 21214823 នាក់

កូនប្រុស​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​រិះគន់ ការលើកលែងទោស​ម្តាយ​ដោយ​របប​យោធា​

​មី​យ៉ាន់​ម៉ា​៖ លោក Kim Aris ដែល​ត្រូវជា​កូនប្រុស​ពៅ​របស់​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី បាន ចាត់ទុកថា ការប្រកាស​លើកលែងទោស​ដោយ​អន្លើ សម្រាប់​លោកស្រី​អង់​សាន​ស៊ូ​ជី ដោយ​តុលាការ​របប​យោធា​មី​យ៉ាន់​ម៉ា​កាលពីពេល​ថ្មីៗ​នេះ “​គឺជា​ការលើកលែងទោស​ដែល​គ្មាន​ន័យ​អ្វី​សូម្បីតែ​បន្តិច​“ គឹ​គ្រាន់តែ​ដើម្បី​ឃោសនា​បោក​បញ្ឆោត​មតិ​សហគមន៍​អន្តរជាតិ​តែ​ប៉ុន​ណោះ​។ លោក Kim Aris បាន​បន្ត​អំពាវនាវ​ឱ្យ​ក្រុម​ប្រទេស​លោកខាងលិច​បង្កើន​ការដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​សឹក​សព្វថ្ងៃ ។a sujy son1 

​គួរបញ្ជាក់​ជូន​ថា លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​ដែល​បាន​ជាប់​បណ្តឹង​សរុប​ចំនួន ១៩​ករណី ឬ​ស្មើនឹង​ទោស​ជាប់ពន្ធនាគា​រយៈពេល ៣៣​ឆ្នាំ​កាលពី​ថ្ងៃទី​១​សីហា ត្រូវបាន​រដ្ឋាភិបាលរ​បប​សឹក​សម្រេច​លើកលែងទោស​ចំនួន ៥​ករណី ដែល​នឹង​បន្ធូរ​បន្ថយទោស​ជាប់ពន្ធនាគា​រយៈពេល ៦​ឆ្នាំ និង​បាន​ផ្ទេ​ពី​គុក​មក​ឃុំ​នៅផ្ទះ​ដោយ​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។ យ៉ាងណាមិញ កូនប្រុស​ពៅ​របស់​លោកស្រី​ស៊ូ​ជី បាន​ហៅ​សេចក្ដីសម្រេច​មួយ​នេះ​ថា​ជាការ​ឃោសនា​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ ។

​គួរ​រំលឹក​ជូន​ថា ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់លោក​ស្រី​អ៊ុង​សាន​ស៊ូ​ជី កាលពីដើមឆ្នាំ ២០២១​មក ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​នយោបាយ​យ៉ាងធ្ងន់ធ្ងរ បូក​រួមទាំង​ភាពចលាចល​ប្រដាប់អាវុធ​រវាង​ក្រុម​យោធា​រដ្ឋាភិបាល ជាមួយនឹង​ក្រុម​ចលនា​តស៊ូ​របស់​ពលរ​ដ្ឋ​ជនជាតិដើម​ភាគតិច​ដែល​ប្រឆាំង​ទៅនឹង​ការដណ្ដើម​អំណាច​ដោយ​ខុសច្បាប់​របស់​ក្រុម​មេដឹកនាំ​យោធា​សព្វថ្ងៃ រហូត​បណ្តាលឱ្យ​ពលរដ្ឋ​ជាច្រើន​បាន​បាត់បង់​ជីវិត និង​បង្ខំ​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង ខណៈ​ក្រុម​សកម្មជន​ប្រឆាំង​ជាច្រើន​ពាន់​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ ៕​ប្រភព​៖ Reuters Connecta sujy son a sujy son2 
​