» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 18221 នាក់

ម្សិលមិញ 34475 នាក់

សរុប 21099747 នាក់

កូនស្រី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ប្រកាស​ពី​បំណង​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី

ប្រទេស​ថៃ​៖ កូនស្រី​របស់​អតីត​មេដឹកនាំ​ថៃ ដែល​និរទេស​ខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាស​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំនេះ​របស់​គណបក្ស​ភឿ​ថៃ បន្ទាប់ពី​ត្រូវបាន​ទម្លាក់​ចេញ​ដោយ​រដ្ឋប្រហារ​ដោយ​មេ​ទ​ព័​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​កាលពី​ប្រាំបី​ឆ្នាំមុន​ទម្លាក់​លោកស្រី​យី​ង​ឡាក់​។a thasin daughter  

ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែមករា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​លោកស្រី​ប៉ៃ​តុង​តន​ស៊ីណា​វ៉ាត​ត្រា​( Paetongtarn Shinawatra) ដែល​ដែល​រដ្ឋាភិបាល​របស់​ឪពុក​របស់​លោកស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​ម្តាយមីង​លោកស្រី លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​ផ្តួលរំលំ​ដោយ​យោធា នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅក្រោម​បក្ស​ភឿ​ថៃ ដែលជា​ចលនា​ប្រជា​និយម​ចុងក្រោយបង្អស់ ដែល​គ្រួសារ​មហាសេដ្ឋី​របស់លោក​ស្រី​បាន​បង្កើតឡើង​កាលពី​ពីរ​ទសវត្សរ៍​មុន​។​

​លោកស្រី​ប៉ៃ​តុង​តន​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​យប់​ថ្ងៃអាទិត្យ (១៥ មករា​) នៅ​ភាគ​ឦសាន​ប្រទេស​ថៃ ដែលជា​បន្ទាយ​ដ៏​រឹងមាំ​តាម​ជនបទ​របស់​ត្រកូល​ស៊ីណាវ៉ាត្រា ដែល​បាន​ផ្តល់ឱ្យ​ពួកគេ​នូវ​សំឡេង​ភាគច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ការបោះឆ្នោត​ចំនួន​ប្រាំ​អាណ​ត្ត​ចាប់តាំងពី​ឆ្នាំ​២០០១ ថា «​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​»​។​​លោកស្រី​បន្តថា «​យើង​ចង់​ឲ្យ​គណបក្ស​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី ដូច្នេះ​ការសន្យា​ដែល​យើង​បានធ្វើ​ចំពោះ​ប្រជាជន នឹង​អាច​សម្រេចបាន​»​។​​គណបក្ស​ភឿ​ថៃ​ដែលមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុងចំណោម​វណ្ណៈ​កម្មករ​នៅតាម​ជនបទ និង​ទីក្រុង​បានឈ្នះ​អាសនៈ​ភាគច្រើន នៅក្នុង​ការបោះឆ្នោត​ចុងក្រោយ​ក្នុង​ឆ្នាំ ២០១៩ ប៉ុន្តែ​មិនអាច​បង្កើត​រដ្ឋាភិបាល​បានទេ​។​

​រដ្ឋបាល​ដែល​ស្មោះត្រង់​នឹង​លោក Shinawatras នីមួយៗ​ត្រូវបាន​លុបចេញ​ដោយ​យោធា ឬ​សេចក្តីសម្រេច​របស់​តុលាការ ដោយបាន​បន្ថែម​បញ្ហា​កាន់តែច្រើន​ដល់​វិបត្តិ​នយោបាយ​ដែល​ហាក់បីដូចជា​មិនអាច​ដោះស្រាយបាន អស់​រយៈពេល​ជាង ១៧​ឆ្នាំ​មកនេះ​។​​លោកស្រី Paetongtarn អាយុ ៣៦​ឆ្នាំ​បាន​ចូលរួម​ការប្រមូលផ្តុំ​គណបក្ស​កាលពី​ឆ្នាំមុន ហើយ​បាន​នាំមុខ​មេដឹកនាំ​ឯទៀត​ក្នុងការ​ស្ទង់​មតិយោបល់​សម្រាប់​អនាគត​នាយករដ្ឋមន្ត្រី​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​៕a thak dau 

​