» ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2350 នាក់

ម្សិលមិញ 6538 នាក់

សរុប 21181520 នាក់

ឃ្លាំង​ស្តុក​ទុក​ឥ​វ៉ាន់ ពូក​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​


​ភ្នំពេញ​: ព្រឹក​ថ្ងៃទី ១៦​ខែមីនា​ឆ្នាំ​២០២១ វេលា​ម៉ោង ០៩ និង​១០​នាទី មាន​ករណី អគ្គីភ័យ​មួយ​កើតឡើង​ទៅលើ ឃ្លាំង​ស្តុក​ទុក​ឥ​វ៉ាន់ (​ពូក​) មួយ​ឋិត​នៅក្នុង​ភូមិ​កា​កាប សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ​នៅក្បែរៗ​ទីតាំង​ឃ្លាំង​នេះ​បាន​ប្រាប់ថា អគ្គីភ័យ​នេះ បង្កឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង ។a fire ka1

ពុំមាន​មនុស្ស​រងគ្រោះថ្នាក់ ទេ ព្រោះ​ឃ្លាំង​ចាក់សោរ​ទុកចោល ។ ក្រោយ ពេល​ភ្លើង​ឆេះ រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​ក្នុងនោះ មាន​រថយន្ត​ពន្លត់អគ្គីភ័យ របស់​សាលា​រាជធានី​ភ្នំពេញ រថយន្ត​ទីក្រុង​កោះ​ពេជ្រ រថយន្ត ទីក្រុង​ជ្រោយចង្វារ រថយន្ត​បុរី​សង្ឃឹម​ថ្មី រថយន្ត​អគ្គស្នងការ​នគរបាល​ជាតិ និង រថយន្ត​របស់​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ទៅ ដល់ទី​តាំង​កើតហេតុ ។​សមត្ថកិច្ច ជំនាញ​បាន​បាញ់​ទឹក​ស្រោច​ពន្លត់ភ្លើង​រលត់ ជា ស្ថាពរ​នៅវេលា​ម៉ោង​១១​និង​២០​នាទី ។ ឯ​

ការខូចខាត​ទ្រព្យ សម្បត្តិ និង​ការប្រើប្រាស់​ទឹក​និង​ចំនួន​ឡានទឹក​សរុប​នោះ មិនទាន់មាន​ការបញ្ជា​ក់​ជា​ផ្លូវការ​ពី​អាជ្ញាធរ​ដែនដី​នៅឡើយ​ទេ ។ សូមបញ្ជាក់ថា​: ក្នុង​ហេតុការណ៍​នេះ​គេ​ឃើញ មាន​វត្តមាន​លោក​ប៉ាង លីដា​អភិបាលរងខណ្ឌ​ពោធិ​សែន​ជ័យ លោក​ម៉ន វុទ្ធី​អធិការនគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ លោកស្រី សាយ សុនី​តា ចៅសង្កាត់​កា​កាប​២ និង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​ចូលរួម​ជួយ​ពន្លត់អគ្គីភ័យ​៕a fire ka2 a fire ka3 

​