» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7043 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102810 នាក់

រដ្ឋសភា​តៃវ៉ាន់​អនុ​ម​ត្ត័​កញ្ចប់​ថវិកា​រទិញ​យន្ត​ហោះ​ប្រយុទ្ធ​ពី​អាមេរិក​៦៦​គ្រឿង​


​តៃប៉ិ ៖​សភា​តៃវ៉ាន់ បានអនុម័ត​ហើយ​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​កញ្ចប់​ថវិកា​មួយ​សម្រាប់​ទិញ​យន្ដហោះ​ចម្បាំង​អាមេរិក​ធុន F-16 ចំនួន ៦៦​គ្រឿង មានតម្លៃ​ជាង​៨​ពាន់​លាន​ដុល្លារ បង្ក​ការក្តៅក្រហាយ​ដល់​រដ្ឋបាល​ចិនដីគោក​។​នេះ​បើតាម​ការចេញផ្សាយ​សារព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ឆ្នាំ​២០១៩ ។​a tai van1 

​សភា​តៃវ៉ាន់​បានចេញ​សេចក្តីសម្រេច​ថា សេចក្ដីព្រាងច្បាប់​នឹងត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​ច្បាប់ សម្រាប់​ឱ្យ​គណៈរដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​លោកស្រី​ប្រធានាធិបតី ត្សៃ អ៊ីង​វិ​ន (Tsai Ing-wen) ប្រើប្រាស់​កញ្ចប់​ថវិកា​ពិ​សេស ដើម្បី​ទិញ​យន្ដហោះ​ចម្បាំង F-16 ពី​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​រហូត​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៦​។ សេចក្ដីព្រាងច្បាប់​នេះ នឹង​ក្លាយជា​ច្បាប់​ហើយ​ជា​ចូល​ជា​ធរមាន​បន្ទាប់ពី លោកស្រី Tsai ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​គួរ​បញ្ជាក់ថា ក្រសួងការបរទេស​អា​មេ​រិ​កបាន​យល់ព្រម​លក់​យន្ដហោះ​ចម្បាំង F-16 ចំនួន ៦៦​គ្រឿង​ឱ្យ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២០ ខែសីហា​កន្លងទៅ បើទោះជា​មានការ​ព្រមាន​ធ្ងន់ៗ​ពី​ទីក្រុង​ប៉េកាំង​ក៏ដោយ​។ ចិន​ធ្លាប់បាន​ព្រមាន​ជាច្រើនលើក​ថា ការលក់​អាវុធ​ឱ្យ​តៃវ៉ាន់​ដែលជា​ខេត្ត​មួយ​របស់ខ្លួន គឺជា​ទង្វើ​រំលោភ​លើ​ដែន​អធិបតេយ្យភាព​ចិន ដែល​តម្រូវឱ្យ​មានការ​ចាត់វិធានការ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​បង្រួបបង្រួម​ជាតិ​៕a tai van3 
​