» ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2281 នាក់

ម្សិលមិញ 6538 នាក់

សរុប 21181451 នាក់

ម៉ែក្មេក​ព្រាប​សុវត្ថិ​ចេញមុខ​ប​ន្ទុ​ច​បង្អាក់​ស្នេហ៍​ខុស​វ័យ​របស់​ចៅប្រុស​គាត់​ជាមួយ​អ្នក​មេម៉ាយ​សាត​រស្មី​!

 

​ភ្នំពេញ​៖ អតីត​តារា​សម្តែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព កញ្ញា​សាត រស្មី បាន​ដើរ​ចេញពី​ជីវិត​សិល្បៈ​អស់​ពេល​ជាច្រើន​ឆ្នាំ​ដោយសារ​រឿប​ការ​ជាមួយ​កីឡាប្រដាល់​និង​ជាតា​រា​លោក​ជៀស​រហូត​ក្លាយជា​អ្នក​មេម៉ាយ​បាន​លេចឡើង​វិញ​វិញ​ហើយ បានមក​ចាប់ដៃ​ជាមួយនឹង ក្មួយប្រុស​លោក​ព្រាប សុវត្ថិ​ឈ្មោះ​ឆៃ​ដា ពិសិដ្ឋ មាន​អាយុ​ប្អូន​នាង​ដល់​ទៅជិត​១០​ឆ្នាំ​។​a sat rasmey sovat1 

ខ្លះ​អបអរសាទរ​ខ្លះ​ក៏​រិះគន់​តែ​យ៉ាងណា មង្គលការ​គូស្នេហ៍​ខុស​វ័យ​នេះ​មិនទាន់​ដល់ពេល​វេលា​ក្រាប​ផ្ទឹម​ឡើយ​មិនដឹង​ថ្ងៃ​ណា​ ព្រោះ​ម្តាយក្មេក​ព្រាប សុវត្ថិ​អ្នកស្រី​ឡុង ច​ន្ធូ ដែល​ត្រូវជា​យាយ​ពិសិដ្ឋ បាន​ចេញមកបន្ទុចបង្អាក់ដោយនិយាយ​ពាំត្រណោត​ថា ចាស់ទុំ​ទាំងសងខាង​បាន​ដឹងឮ​អស់​ទៅហើយ ប៉ុន្តែ​រឿង​រៀប​ការមិនទាន់កំណត់​ច្បាស់លាស់​ទេ​…​។​

​ម្តាយក្មេក​របស់លោក​ព្រាប សុវត្ថិ ប្រាប់​កាសែត​ថា “​នៅទេ​ក្មួយ​! ពួកគេ​មិនទាន់​កំណត់​ពេលវេលា​រៀបការ​ផង​។ សម្រាប់​ឆ្នាំនេះ​ការមិន​ទាន់​កើត​ទេ ព្រោះ​អី​ពិសិដ្ឋ គេ​ងាក​មក​សម្រុក​ការងារ​សិល្បៈ​ឡើងវិញ បន្ទាប់ពី​ប្រលង​បាក់​ឌុប​ហើយ​ឥឡូវ​គេ​ចូលរៀន​ច្បាប់ ឆ្នាំ​ទី​1​។ ការ​កំណត់ពេល​រៀបការ​អត់​ទាន់​ធ្វើ​បានទេ​ប៉ុន្តែ​ចាស់ទុំ​ទាំងសងខាង​បាន​និយាយ​ត្រូវរ៉ូវ​គ្នា​អស់​ទៅហើយ​។

មិន​អី​ទេ​! ខ្ញុំ​អត់​ខ្លាច​មានការ​ប្រែប្រួល​អី​ទេ ព្រោះ​ពួកគេ​យល់ចិត្ត​គ្នា​បាន​ច្រើន​ហើយ​។ សម្រាប់​ខ្ញុំ​មិន​ជំទាស់​ពួកគេ​ទេ គឺ​ចង់​ឱ្យតែ​ចៅៗ​បាន​សុខ​ហ្នឹង​”​។​សាត រស្មី (​គឹម រស្មី​) ធ្លាប់បាន​ភ្ជាប់ខ្លួនជាមួយកីឡាករ​ប្រដាល់​និងតារាសម្តែង ជៀស ស្រួចដោយ បាន​រៀបការ​ជាមួយគ្នា​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០០៧ ប៉ុន្តែ​បាន​លែងលះគ្នា​វិញ​ដោយ​ចម្រូងចម្រាស​។

ក្លាយខ្លួនជា​អ្នក​មេម៉ាយ​ក្មេង​សាត រស្មី ដែល​នៅមាន​សាច់​កាន់តែ​សខ្ចី​ម៉ដ្ឋខៃ​រលើបរលោង​ដូច​បណ្តូលចេក​នោះ​មិន​ខ្វះ​ទេ​មន្ត្រី​ធំៗ​និង​ឧកញ៉ាៗ​សម្រុក​គ្នា​តាម​ប្រជែង​ស្នេហ៍ ។​យ៉ាងណា រស្មី មិនបាន​ភ្ជាប់​ស្នេហ៍​ថ្មី​ជាមួយ​ប្រុស​សម្បូរ​ទ្រព្យ​ទាំងឡាយ​នោះឡើយ ដោយ​នាង​សុខចិត្ត​មក​ជ្រើស​យក​គូស្នេហ៍​ថ្មី​ជា​ប្រុស​ក្មេង ឆៃ​ដា ពិសិដ្ឋ ហើយ​គ្រោង​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ នាពេល​ខាងមុខនេះ​ទៀតផង​។​

​អ្នកស្រី​ឡុង ច​ន្ធូ បន្ថែមល្បោយ​ថា “​ចៅ​ខ្ញុំ​ទាំងពីរ​អត់​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​អី​ទេ យើង​មិន​បានធ្វើ​ពិធី​ភ្ជាប់ពាក្យ​អី​ទេ​។ ប៉ុន្តែ​ដូច​ខ្ញុំ​ប្រាប់​អ៊ីចឹង គឺ​មិនបាន​ភ្ជាប់ពាក្យ​មែន តែ​គ្រួសារ​ទាំងសងខាង​បាន​និយាយ​គ្នា​អស់ហើយ​”​។​​ប្រសិនបើ​អ្នក​មេម៉ាយ​សាត រស្មី ភ្ជាប់ពាក្យ​ជាមួយ​ក្មួយ​តារាចម្រៀង​កំពូល​ផលិតកម្ម​ហ្ងស​មាស​គឹ​ព្រាប សុវត្ថិ មែន​នាង​នឹងត្រូវ​បាន​គេ​ចាត់ទុកថា​ជាតា​រា​ចំណាស់​ម្នាក់ទៀត​ក្នុងចំណោម​តារា​ដែល​បាន​ប្តី​ក្មេង ដូចជា គង់ សុជាតិ , ខាត់ សុ​ឃីម , និង​អា​លីហ្សា​ជាដើម​៕a sat rasmey sovat a sat saksmey a sat raksmey2 g sat r kreun g sat raksmei 

​