» លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5377 នាក់

ម្សិលមិញ 13560 នាក់

សរុប 21226242 នាក់

គជប​ថៃ​(EC )​ប្រកាស​ស៊ើបអង្កេត​ករណី លោក ថាក់ស៊ីន ទាក់ទង​ទូរ​សព្ទ័​ជាមួយ​បណ្តា​អ្នកនយោបាយ​ភឿ​ថៃ​


​ថៃ​៖​គណៈកម្មការ​បោះឆ្នោត​ថៃ (EC) បានប្រកាស​ឲ្យ​ដឹង​ពី​ការស៊ើបអង្កេត​ករណី​នៃ អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​និយាយ​ទូរ​សព្ទ ទៅកាន់​ក្រុម​អ្នកនយោបាយ​ភឿ​ថៃ ដែល​ច្បាប់​គណបក្សនយោបាយ​ថៃ​ហាមឃាត់ ។​a thaksin 

លោក​ចា​រុន​វិធ​ភូមា​( Jarungvith Phumma) អគ្គលេខាធិការ EC កាលពី​ថ្ងៃ​២៦​មិថុនា​បាន​ឲ្យ​ដឹងថា លោក​បានតែងតាំង​អនុប្រធាន​របស់លោក គឺ​លោក Sawaeng Boonmee ឱ្យ​ដឹកនាំ​ការស៊ើបអង្កេត អំពី​ហេតុការណ៍​នេះ ។ ក្រោម​ច្បាប់​គណបក្សនយោបាយ​ថ្មី នោះ​គណបក្ស​ត្រូវ​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​អ្នក​មិនមែនជា​សមាជិក​ណា​ម្នាក់ ឬ អ្នក​ខាងក្រៅ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ពួកគេ ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ។ គណបក្សនយោបាយ​ណា ដែល​ត្រូវបាន​រកឃើញថា កំពុង​រំលោភបំពាន​លើ​ហានិភ័យ​នៃ​មាត្រា នឹង​ត្រូវបាន​រំលាយចោល ដោយ​បញ្ជា​របស់​តុលាការ​ធម្មនុញ្ញ ។​

​លោក ថាក់ស៊ីន បាន​និរទេស​ខ្លួនឯង​នៅក្រៅ​ប្រទេស តាំងពី​ឆ្នាំ ២០០៨ ដោ​សារ​ការធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​សប្តាហ៍​មុននេះ បាន​ចូលរួម​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អ្នកនយោបាយ​ភឿ​ថៃ ខណៈដែល​លោក​កំពុង​នៅ​ទីក្រុង​ឡុង​ដ៏ ដើម្បី​អបអរសាទរ​ថ្ងៃកំណើត​របស់​ប្អូនស្រី​របស់លោក ដែល​ក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ។​

​កិច្ចសន្ទនា​ដែល​ត្រូវបាន ផ្សាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក ថាក់ស៊ីន បាន​និយាយ​ព្យាករណ៍​អំពី​ជ័យជំនះ​នៃ​ការបោះឆ្នោត​របស់​គណបក្ស​ភឿ​ថៃ​នៅពេល​ខាងមុខ និង​ព្រមាន​ទៅដល់​បណ្តា​អតីត​សមាជិកសភា​របស់ខ្លួន​ដែល​បាន​រត់ទៅរក​គណបក្ស​កាន់ជើង​រដ្ឋាភិបាលយោធា​ថា ពួកគេ​នឹង​ប្រឈម​ការបាត់បង់​ការបោះឆ្នោត ។​លោក ថាក់ស៊ីន ពុំមាន​អំណាច​ឬ​តួនាទី​ណាមួយ​ទៀត នៅក្នុង​គណបក្ស​ភឿ​ថៃ​ទេ ប៉ុន្តែ លោក​នៅតែមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​គណបក្ស​នេះ ដែល​ត្រូវបាន​ហៅថា «​បងធំ​» ដោយ​អ្នក​សមាជិក​អ្នកនយោបាយ​ជាច្រើន​របស់​បក្ស​នេះ​។​

​សូមបញ្ជាក់ថា​រដ្ឋាភិបាល​យោធា​ថៃ​បានកំណត់​យក​ខែឧសភា​ឆ្នាំ​២០១៩​ខាងមុខ​ដែល​ត្រូវ​នឹង​ខួប​៥​ឆ្នាំ​នៃ​ការ​ថ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់​ដើម្បី​ធ្វើការ​ប្រោះ​ឆ្នោត​។​0

​