» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2116 នាក់

ម្សិលមិញ 10609 នាក់

សរុប 21195966 នាក់

សម្តេច​តេ​ជោ​បន្ត​មិន​យកពន្ធ​លើ​ការផលិត​ទស្សនីយ៍ភាព​ខ្មែរ​បើ​នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី​

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩​នេះ បាន សម្រេចសម្រួល និង​អនុគ្រោះ​ខាង​ផ្នែក​ពន្ធដារ សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ថែមទៀត រហូតដល់​ដំណាច់ឆ្នាំ​២០២៣(​តាម​អាណត្តិ​នាយករដ្ឋមន្ត្រី​) ដើម្បី​ជាការ​លើកទឹកចិត្ត និង​លើកស្ទួយ​វិស័យ​សិល្បៈ និង​ការផលិត​ភាពយន្ត​ខ្មែរ​។​a hun culture3 

​ការសម្រេច​នោះ​រួមមាន​៖ ១៖ អនុញ្ញាតឱ្យ​ព្យួរទុក​ការអនុវត្ត​ពន្ធ​កាត់​ទុក​១៥% លើ​សួយ​សារ​នៃ​ទ្រព្យ​អ​រូបិយ (​ការផ្តល់​សិទ្ធិ​បញ្ចាំង​ខ្សែភាពយន្ត​ផលិត ក្នុងស្រុក​)​។ ២៖ អនុញ្ញាតឱ្យ​ព្យួរ​ពន្ធ​លើ​ប្រាក់ចំណូល ជូន​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ខ្មែរ និង​៣៖ អនុញ្ញាត​ព្យួរទុក​ការអនុវត្ត​ឤ​ករ​ពិសេស​លើ​សេវា​លំហែ​កំសាន្ត (១០%) ជូន​ដល់​សិល្បៈ​សៀក នៃ​ក្រុម​ហ្វា​ពន្លឺ​សិល្បៈ​ខេត្តសៀមរាប​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២១ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​អញ្ជើញពិសា​អា ហារ​រួមគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្ប ធម៌ និង​វិចិត្រសិល្បៈ រួម​និង​សិល្បករ សិល្បការិនី​ផងដែរ​។​

​ការ​ប្រារព្ធ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២១ នៅ​ឆ្នាំ​២០១៩​នេះ ធ្វើឡើង​ក្រោម​ប្រធាន បទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដូច​ឆ្នាំ​២០១៨ ដែរ​។
​កម្ពុជា ត្រូវបាន​ចាត់ទុកជា​ប្រទេស​មាន​អរិយ ធម៌ វប្បធម៌​ដ៏​រុងរឿង​មួយ​តាំងពី​បុព្វកាល​។ តែ​អរិយធម៌ និង​វប្បធម៌​នេះ​ត្រូវបាន​ជាន់ពន្លិច​បាត់ បង់​គ្មាន​សល់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ៣ ឆ្នាំ ៨​ខែ ២០​ថ្ងៃ របស់​បន​ប្រល័យពូជសាសន៍ ប៉ុល ពត​។ អរិយធម៌ និង​វប្បធម៌​របស់​កម្ពុជា​ត្រូវបាន​កសាង និង​រស់រៀន​ជាថ្មី​ទាំង​ត្រដាប់ត្រដួស​ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ នៅពេល​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបាន​វាយ​ផ្តួលរំលំ​។​a hun culture (1) a hun culture a hun culture1 a hun culture2 

 

​