» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10405 នាក់

ម្សិលមិញ 6538 នាក់

សរុប 21189575 នាក់

អ្នកសារព័ត៌មាន​ចំនួន ១០​នាក់ ត្រូវ​កង អាវុធហត្ថ​ស្ទឹងត្រែង​ឃាត់ខ្លួន​ចោទ​ ​ពីបទ​កំហែង​យក​ទារប្រាក់​ ៤​ពាន់​ដុល្លារ​ពី​អ្នក​ម្ចាស់​ដឹកឈើ​..!!?


​ខេត្តស្ទឹងត្រែង​៖​ថ្ងៃទី​០៧​ខែ​ក​ញ្ញ​ឆ្នាំ​២០២១​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បានធ្វើការ​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​​ចំនួន​១០​នាក់​ដោយ​ចោទ​ពីបទ​កំហែង​
​យក​ទារប្រាក់​៤​ពាន់​ដុល្លារ​​ពី​អ្នក​ម្ចាស់​ឡាន​ដឹកឈើ​១​គ្រឿង​។​a jour catch1 

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​អ្នកសារព័ត៌មាន​ចំនួន​១០​នាក់​បាន​ជិះ​​រថយន្ត​៣​គ្រឿង​ធ្វើ​ការឃាត់​រថយន្ត​យី​ឌុប​១​គ្រឿង​ដឹក​​ឈើ​ប្រភេទ​គ្រឿងផ្ទះ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៩​ស្ថិត​ត្រង់ចំណុច​ផ្លូវ​ចូល​ជាំ​ធំ​ឃុំ​ស្រែ​ឫស្សីស្រុក​ថា​ឡាប​​រិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​​សម​ត្ត​កិច្ច​ថា​អ្នក​សារព័ត៌​​មាន​ទាំងនោះ​មិនមែនជា​អ្នកប្រចាំការ​នៅក្នុង​ខេត្តស្ទឹងត្រែង​ទេ​គឺ​ពួកគេ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា​ដែល​បាន​ចុះ​បំពេញការងារ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​។

​លុះ​ពេល​ក្រុម​អ្នក​សា​ព័ត៌មាន​ជិះ​រថយន្ត​ប្រទះ​​ឃើញ​រថយន្ត​ដឹកឈើ​ខាងលើ ក៏បាន​ឃាត់​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។​មន្ត្រី​កង​រាជ​អាវុធ​​ហត្ថ​ខេត្តស្ទឹងត្រែង​ក៏បាន​ចុះទៅ​ដល់ទី​តាំង ដែល​រថយន្ត​ក្រុម​អ្នកសារព័ត៌មាន​បាន​ឃាត់​រថយន្ត​ដឹកឈើ​បន្ទាប់ពី​មន្ត្រី​អាវុធហត្ថ​ចុះទៅ​ដល់ទី​តាំង​ស្រាប់តែ​អ្នកសារព័ត៌មាន​ទាំងនោះ​ក៏បាន​នាំគ្នា​បើករថយន្ត​ចេញ​អស់​ទៅ​។

​ខណ​:​ពេលនោះ អ្នកដឹកឈើ​ក៏បាន​ប្ដឹង​ចោទប្រកាន់​ក្រុម​អ្នកសារព័ត៌មាន​ពីបទ កំហែង​យក​ទារប្រាក់​ចំនួន ៤០០០​ដុល្លារ ?​។​ចំណុច​នេះ​អ្នក​សារ​ពត៍​មាន​ផ្សេងៗ​និយាយថា​គួរ​ចាប់អារម្មណ៍​ពិចារណា​សិន​កុំ​ទាន់​ដាក់បន្ទុក​លើ​អ្នក​សារព៍ត៌មាន​​ភ្លាមៗ​ពេក​( ម្ខាង​ម្ចាស់​បទល្មើស​ប្តឹង​)( ម្ខាង​អ្នក​សារព៍ត៌មាន​គ្នា​ខំ​ប្តឹង​)​។ សមត្ថកិច្ច​គួ​ធ្វើការ​ស៊ើប​ប​អង្កេត​ឲ្យ​បាន​ដិតដល់​ដើម្បី​រក​យុ​ត្តិ​ធ​ម៌ៀ​ផង​តើ​អ្នក​សារ​ពត៍​មានបាន​យកលុយ​គេ​នៅ​? ។​

​ជាក់ស្តែង​ក្រោយពី​មាន​ពាក្យបណ្ដឹង​ពី​អ្នកដឹកឈើ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ក៏បាន​ឃាត់​រថយន្ត​កាមរី​ពណ៌​​ក្រហម​មួយគ្រឿង​និង​រថយន្ត ២​គ្រឿង​ទៀត​ត្រូវ​កងរាជអាវុធហត្ថ​ស្រុក​ឆែប​ខេត្តព្រះវិហារ​ឃាត់​បញ្ជូនមក​ខេត្តស្ទឹងត្រែង​។​

​អ្នកសារព័ត៌មាន​ចំនួន​១១​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​១០​នាក់​ហើយ​ម្នាក់ទៀត​ត្រូវបាន​គេចខ្លួន​។​​ប្រភព​បញ្ជាក់ថា​រថយន្ត​ដឹកឈើ​ខាងលើ​នោះ​មាន​ទិសដៅ​ចេញពី​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់​ភូមិ​តា​រេ​ន​ជោ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ដោយមាន​ការអនុញ្ញាត​ពី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​យកទៅ​សាងសង់​លំនៅដ្ឋាន​នៅ​ខេត្តតាកែវ​។​សមត្ថកិច្ច​មិនទាន់​ឲ្យ​ដឹងថា​តើ ក្រុម​អ្នកសារព័ត៌មាន​ខាងលើ នឹងត្រូវ​ដោះលែង​ឬ​បញ្ជូនទៅ​តុលាការ​នោះទេ​ត្បិត​អី​កំពុងធ្វើការ​សាកសួរ​នៅឡើយ​៕a jour catch a jour catch2 a jour catch3 ​