» ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10318 នាក់

ម្សិលមិញ 10504 នាក់

សរុប 21214567 នាក់

ចិន ចាប់ខ្លួន​ពី​ឡុ​ត​ក្រុមហ៊ុន​អាមេរិក FedEx


​ចិន​៖ អាកាសយានិក​អាមេរិក​ម្នាក់ ដែល​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អាមេរិក FedEx កាលពី​សប្ដាហ៍​មុន​ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​កាលពីដើម​សប្តាហ៍​កន្លងមកនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩​ដែល​ដកស្រង់​ពី​ក្រសួងការបរទេស​ចិន​ ។​a china pilot1 

​បណ្ដាញសារព័ត៌មាន​អាមេរិក​នានា​បាន​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ថា​អាកាសយានិក​ថា ជា​អតីត​វីរ​សេនីយ​ឯក​កងទ័ពអាកាស​អាមេរិក​ឈ្មោះ លោក ថូដ អេ ហន (Todd A. Hohn) ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​គយ​ចិន​កាលពី​ថ្ងៃទី​១២ ខែកញ្ញា នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉ៃ​យុន (Baiyun) នៃ​ខេត្ត​ក្វាង​ចូ​វ (Guangzhou) បន្ទាប់ពី​គេ​រកឃើញ​គ្រាប់កាំភ្លើង​ខ្យល់ (airsoft gun pellets) ចំនួន ៦៨១​ប្រអប់ នៅក្នុង​កា​បូក​ដាក់​ឥ​វ៉ាន់​របស់លោក​។​

​លោក Todd A. Hohn ត្រូវ​អាជ្ញាធរ​ចិន​ចាប់ខ្លួន ខណៈ​កំពុង​សម្រាក​រង់ចាំ​ជើង​ហោះហើរ ខា​ធេ​យ​ដ្រា​ហ្គ​ន (Cathay Dragon)​ដើម្បី​ត្រឡប់ទៅផ្ទះ​របស់លោក​វិញ​នៅក្នុង​ទីក្រុង​ហុងកុង​។ តែបើ​តាម​សារព័ត៌មាន South China Morning Post បាន​រាយការណ៍​ដែរ​ថា បច្ចុប្បន្ន​លោក Hohn ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ តែ​មិនទាន់​អាច​ចាក​ចេញពី​ចិនដីគោក​ឡើយ រហូត​ទាល់​ការស៊ើបអង្កេត​បញ្ចប់​ទាំងស្រុង​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ដឹកជញ្ជូន​អាមេរិក FedEx ក៏​ទំនងជា​ស្ថិតនៅក្នុង​ការឃ្លាំមើល របស់​អាជ្ញាធរ​ចិន​ផងដែរ ចាប់តាំងពី​ការចុះឈ្មោះ​ក្រុមហ៊ុន​ចិន​ជាច្រើន​ជាពិសេស Huawei ទៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​របស់​អាមេរិក ដែល​កាលណោះ​ទំនិញ​របស់ Huawei ដែល​ផ្ញើ​ទៅកាន់​សហរដ្ឋអាមេរិក ត្រូវបាន​បង្វែ​ឲ្យ​ខុស​គោលដៅ​ជាដើម​៕

​a china pilot a china pilot1 (1)