» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2244 នាក់

ម្សិលមិញ 10609 នាក់

សរុប 21196094 នាក់

បន្ទាប់ពីផ្ទុះប្រតិកម្មរៀងតារាចម្រៀងLysaស្លៀកនិងរាំរបាំបង្កការរិះគន់អ្នកបង្ហាត់របាំLYSAចេញមុខ

 

 

ប្រទេសថៃ៖តារាស្រីរបស់ក្រុមប៉ុបកូរ៉េជាជនជាតិថៃ គឺនាង Lisaទទួលបានការប្រតិកម្មតាមបណ្តាញសង្គមខ្មែររិះគន់គ្រូបង្ហាត់ថាជាជនជាតិខ្មែរ ក្រោយពីបានឃើញនាងស្លៀកក្បិនហាត់របាំ នៅក្នុងឈុតមួយនៃភាពយន្តឯកសាររបស់ខ្លួន។a lysa dance1 

 

ករណីយ៍បានកើតឡើងកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅដោយ LLOUD OFFICIAL ដែលជាផលិតកម្មរបស់នាង Lisa បានបញ្ចេញវីដេអូខ្លីមួយនៅលើបណ្តាញ Youtube មានចំណងជើងថា ALWAYS LISA ដែលជាភាពយន្តឯកសារជីវិតរបស់នាង Lisa ហើយវីដេអូននោះបានផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីចេញផ្សាយដោយសារមានឈុតមួយបង្ហាញពីនាង Lisa បានរាំរបាំ ដែលមានទម្រង់ក្បាច់ប្រហាក់ប្រហែលក្បាច់ខ្មែរបុរាណ។

 

ក្រោយពីវីដេអូឯកសារនោះចេញផ្សាយ និង មានការរិះគន់ផងនោះ គ្រូដែលបង្រៀននាង Lisa ដែលបង្ហាត់ក្បាច់របាំនោះ ក៏បានបញ្ចេញអត្តសញ្ញាណរបស់ខ្លួន ក្រោយពីមានផ្ទុះចចាមអារ៉ាមថាគ្រូបង្រៀននាង Lisa គឺមានខ្សែស្រឡាយជាជនជាតិខ្មែរ។

 

តាមព័ត៌មានបានឱ្យដឹងថា គ្រូសិល្បៈរបស់នាង Lisa មានឈ្មោះថាគ្រូ កៃ ដែលជាអ្នកជំនាញផ្នែកសិល្បៈរបាំថៃ និង ជាបុគ្គលសំខាន់នៅពីក្រោយការបង្ហាត់បង្រៀនក្បាច់រាំបុរាណដល់នាងសម្រាប់ការសម្តែងក្នុងភាពយន្តភាគរឿង The White Lotus រដូវកាលទី ៣ នាពេលកន្លងទៅ។

 

គ្រូ កៃ នេះ គឺជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យសិល្បៈនាដកថៃ ដែលមានបទពិសោធយ៉ាងក្រាស់ក្រែលក្នុងការរៀបចំការសម្តែងរបាំ Khon ប្រចាំព្រះបរមរាជវាំង ការរចនាសម្លៀកបំពាក់បុរាណ និង ការផលិតកម្មវិធីទូរទស្សន៍ធំៗជាច្រើនក្នុងប្រទេសថៃ។

 

ចំពោះការហាត់ក្បាច់រាំរបស់នាង Lisa គឺនៅភូកេតកាលពីខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ដែលវាគឺជារបាំស្រីវិជ័យ  (Sri Vijaya)  ក្រោមកិច្ចសហការជាមួយក្រុមសិល្បៈសម្តែង Kaikaew Performing Arts ដែលដឹកនាំដោយលោកគ្រូ កៃ ផ្ទាល់។សូមបញ្ជាក់ថាប្រទេសកម្ពុជានិងថៃមានវប្បធម៍សម្លៀកបំពាក់ស្រដៀងគ្នាដោយបង្កឲ្យមានការចោទប្រកាន់គ្នាពីការលួចំឡង។យ៉ាងណាមុននិងមានការផ្ទុះរឿងនាង Lisaគ្រងសម្លៀកបំពាក់បុរាណរាំរបាំបុរាណ(ខ្មែរ)បានកើតឡើងក្រោយពីសម្លៀកបំពាក់និងវប្បធម៍ប្រពៃណីខ្មែរត្រូវបានតារាស្រីវៀតណាមស្លៀកពាក់រៀបការសម្តែងបង្ហោះក្នុងយូធូបបង្កឲ្យមានប្រតិកម្មទាំងល្អនិងអាក្រ់ផងដែរ។a lysa dance a lysa dance2