
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5397 នាក់
ម្សិលមិញ 12365 នាក់
សរុប 20056626 នាក់
ភ្នំពេញ៖នៅរដូវក្ដៅឆ្នាំ១៩៨៤ ប៉ុលពត(អាយុ៦០ឆ្នាំ)បានសម្រេចចិត្តថានឹងរៀបការប្រពន្ធមួយទៀត(ប្រពន្ធមុនខៀវប៉ុណ្ណរី ត្រូវគេកាត់ស្បូនតាំងពីនៅក្រមុំ និងមានរោគ Schizophrénie ប្រចាំកាយ)។
ការរៀបការគឺផ្ទុយពីនយោបាយរបស់ប៉ុលពតដែលនៅក្នុងការងាររបស់គាត់តែងបង្រៀនគេឲ្យលះបង់កម្មសិទ្ធិប្រពន្ធកូន និងពេលនេះគាត់បានប្រាប់ឬបង្ខំទាហានគាត់កុំអាលរៀបការ ចាំដល់ពេលជ័យជម្នះបានជាស្ថាពរសិន។
ប៉ុលពតមានការសង្ស័យជាខ្លាំងទៅលើមេបញ្ជាការតំបន់បូព៌ា,សុនសេន។នៅចុងឆ្នាំ១៩៧៨ ក្រោយពីការសម្លាប់ អ្នកកាសែត Malcolm Caldwell នៅទីក្រុងភ្នំពេញ ថ្ងៃរស់របស់ស៊ិនសេនត្រូវគេកំណត់ទុក,ចុងបញ្ចប់ស៊ិនសេនត្រូវបានប៉ុលពតបញ្ជារឲ្យទាហ៊ានគាត់បាញ់សម្លាបទាំងពូជដោយសង្សយ័ថាក្បត់(បន្ទាប់ពីចាប់បានសំបុត្រដែលសម្តេចតេជោផ្ញើឲ្យលោកនីកនដែលជាប្អូន។បច្ចុប្បនលោកនីកនជារដ្ឋលេខាធិការក្រសួងការពារជាតិ)។
ប៉ុលពតបាននាំយក នារីពីរនាក់ពីកងដឹកជញ្ជូននារីៗ ឲ្យដឹកសម្ភារៈយោធាពីព្រំដែនចូលទៅក្នុងប្រទេស។ក្នុងចំណោមនារីពីរនាក់នោះមានម្នាក់ជានារីខ្ពស់,មានរូបរាងជាកសិករមានឈ្មោះ មៀ សិន នាង មានអាយុ២២ឆ្នាំ មកធ្វើជាចុងភៅរបស់គាត់។
នៅរដូវផ្ការីកបន្ទាប់មកនាងមៀសុន(ភរិយាប៉ុលពត)បានឱ្យកំណើតកូនស្រីមួយដែលប៉ុលពតឲ្យឈ្មោះថា សីតា ដែលជាឈ្មោះតួឯកស្រីក្នុងរឿងរាមកេរ្ត៍។ក្រោយបន្តិចមកគាត់បានទៅសម្រាកព្យាបាលរោគមហារីកអស់រយៈពេលមួយឆ្នាំនៅមន្ទីរពេទ្យក្រុងប៉េកាំងហើយនិងបន្តការឈប់សម្រាកក្រោយព្យាបាល(convalescence)ទៀត។
ចុងក្រោយបន្ទាប់ពីត្រូវតាម៉ុកកាត់ទោសប៉ុលពតបានផ្ដាំលោកទេព ឃុនណាល់ ជាលេខាផ្ទាល់(ដែលបន្ទាប់ពីធ្វើសមាហរណកម្មត្រូវបានតែងតាំងឲ្យធ្វើជាចៅហ្វាយស្រុកម៉ាឡៃខេត្តបន្ទាយមានជយ័)ឱ្យមើលការខុសត្រូវប្រពន្ធកូនគាត់ក្រោយគាត់ស្លាប់។លោកទេព ឃុនណាល់ ក៏យកនាងមៀសុនធ្វើជាភរិយារហូតមក។
,សៀវភៅ Anatomie d'un cauchemar ។រូបថតពេលរៀបការនាងសេតា ដែលនាងមានឈ្មោះមួយទៀត ស ភជ្ជតារូបថតលោកទេព ឃុនណាល់ ។(ប្រភពហ្វេសប៊ុកជាសាវុធ)