» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5458 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056687 នាក់

ឆែកដែលជាទីផ្សារលក់អាវុធឲ្យកម្ពុជា សោកស្ដាយចំពោះការបាត់បង់ជីវិត និងពលរដ្ឋត្រូវភៀសសឹក ដោយសារជម្លោះព្រំដែនរវាងកម្ពុជា-ថៃ

 

ភ្នំពេញ៖ លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់អាយុជីវិត និងត្រូវរត់ភៀសសឹក ចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ សាធារណរដ្ឋឆែក បានតាមដានដោយយកចិត្តទុកដាក់ និងមានជំនឿមុតមាំថា បញ្ហានឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការចរចានៅក្នុងពេលឆាប់ៗនេះ។a chhek soday2 

ការលើកឡើងរបស់លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា បានធ្វើឡើងក្នុងឱកាសចូលជួបសម្តេចរដ្ឋសភាធិបតី ឃួន សុដារី  ដើម្បីពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្ដេចប្រធានរដ្ឋសភា បានសម្ដែងនូវការស្វាគមន៍ចំពោះលោកស្រីឯកអគ្គរដ្ឋទូត និងសហការី និងបានចាត់ទុកវត្តមានរបស់លោកស្រីនៅកម្ពុជា ជាការបង្ហាញច្បាស់អំពី ការផ្ដល់តម្លៃពីសាធារណរដ្ឋឆែកចំពោះ កម្ពុជា។ សូមបញ្ជាក់ថាកម្ពុជា និងឆែកដែលជាប្រទេសអតីតកុំមុយនិស្តនៅអឺរ៉ុបខាងកើតមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាព្រះមហាក្សត្រនៃកម្ពុជានាពេលបច្ចុប្បន្ន ព្រះអង្គក៏ធ្លាប់យាងទៅសិក្សានៅប្រទេសឆែកដែលនេះជានិមិត្តរូប នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកស្រី នឹងខិតខំធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឱ្យមានភាពរីកចម្រើន និងល្អប្រសើរទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ចក្រុមមិត្តភាពសភាប្រទេសទំាងពីរ ការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើន ជាពិសេស លោកស្រីនឹងប្រឹងប្រែងកៀរគរអ្នកវិនិយោគ និងទេសចរពីសាធារណរដ្ឋឆែកឱ្យមកវិនិយោគនិងកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើន។

លោកស្រីឯកអគ្គរដ្ឋទូត គូសរំលេចថា នៅក្នុងឱកាសខួប ៧០នៃចំណងមិត្តភាពកម្ពុជា-ឆែក លោកស្រីនឹងខិតខំពង្រីកបន្ថែម ជាពិសេសការរៀបចំព្រឹត្តិការណ៍នានា រួមទាំងការធ្វើទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ឆែក មកកាន់កម្ពុជាផងដែរ។ សម្ដេចប្រធានរដ្ឋសភាបានអរគុណប្រទេសឆែកបានបង្វែរបំណុលដែលកម្ពុជាជំពាក់មកជាជំនួយសម្រាប់ការអប់រំ។ សម្តេចបានអរគុណចំពោះឆែក ដែលបានសម្រេចផ្តល់អាហារូបករណ៍ចំនួន១៩កន្លែង ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឆែកក្នុងវិស័យសុខាភិបាល។ គិតចាប់ពីឆ្នាំ១៩៨៤ ដល់ពេលបច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ៤០០នាក់ បានទៅសិក្សានៅប្រទេសឆែក។

ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសឆែក ដែលបានស្វែងយល់ការពិតពីសភាពការណ៍ជាក់ស្តែង។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ដូចប្រទេសឆែកដែរ។ កម្ពុជាគ្មានមហិច្ឆតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្រ្គាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ។ កម្ពុជាបានស្គាល់រសជាតិលំបាកពីសង្រ្គាម ដូច្នេះសន្តិភាពសម្រាប់កម្ពុជាគឺសំខាន់ណាស់។ កម្ពុជាបាននិងកំពុងអភិវឌ្ឈខ្លួន ដូច្នេះគ្មានបំណងទៅបង្កសង្រ្គាមជាមួយប្រទេសណាមួយ ពិសេសប្រទេសដែលធំជាងខ្លួនឡើយ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត។ ប្រទេសថៃបានប្រើអាវុធធុនធ្ងន់ មានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូល ដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី ៨០ទៅ ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្កឱ្យប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានបង្ខំចិត្តរត់គេចចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិ សាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃ។

សូមបញ្ជាក់ថា ​ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឆែកស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បពិភាក្សា​ជាមួយ​ភាគី​ឆែក ដើម្បី​សិក្សា​លើ​លទ្ធភាព​ទិញ​យន្តហោះ និង​អាវុធ​សម្រាប់ការពារប្រទេស​។ ថ្លែងក្នុងសន្និសីទ្ធកាសែតកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩សម្តេចតេជោឲ្យដឹងថា៖«​កាលពីពេល​មុននេះ កម្ពុជា​បាន​ទិញ​យន្តហោះ​ស៊ើបការណ៍ L-39 ចំនួន​៦​គ្រឿង​រួចហើយ​។ ព្រឹក​នេះ ខ្ញុំ​ក៏បាន​ស្នើសុំ​ពិភាក្សា​អំពី​លទ្ធភាព​កម្ពុជា អាច​ទិញ​នូវ​យន្តហោះ​ស៊ើបការណ៍ L-39 ប្រភេទ​ថ្មី ៣ ទៅ ៤​គ្រឿង​បន្ថែមទៀត ហើយ​យើង​នឹង​បន្ត​ការពិភាក្សា​ពី​បញ្ហា​នេះ រួមទាំង​អាវុធ​មួយចំនួន ដែល​កម្ពុជា​កំពុង​នាំចូល និង​អាច​ថែម​នូវ​អាវុធ​ធុន​ស្រាល​មួយចំនួន​ផ្សេងទៀត នៅក្នុង​វិស័យ​ទំនាក់​សន្តិសុខ និង​ការពារជាតិ​របស់​យើង​»​។

សូមបញ្ជាក់ថាប្រទេសឆែកជាប្រទេសមួយនៅអឺរ៉ុបខាងកើតដែលមានសមត្តភាពផលិតអាវុធដ៏មានប្រសិទ្ធិភាព។កាលពីឆ្នាំ២០២២ពេលរុស្ស៊ីឈ្លានពានអ៊ុក្រេនបើតាម Reuters បានឲ្យដឹងថា៖ក្រុមហ៊ុនផលិតអាវុធ និងមន្ត្រីរដ្ឋាភិ​បាលមកពីប្រទេសប៉ូឡូញ ស្លូវ៉ាគី និងសាធារណរដ្ឋឆែក កំពុងបង្កើនការផលិតអាវុធ និងជ្រើសរើសបុគ្គលិកបន្ថែម ហើយក្នុងនោះក្រុមហ៊ុនផលិតអាវុធប៉ូឡូញ PGZ មានផែនការវិនិយោគ ១.៨ពាន់លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ដើម្បី បង្កើនការផលិតអាវុធចាប់ពីរថពាសដែក រហូតដល់យន្ដហោះដ្រូន។a hun chheka