» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3722 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773479 នាក់

បន្ទាប់ពីមានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិនថា រកឃើញអាមេរិកជាអ្នកនៅពីក្រោយនៃការរឹបអូសយកលុយគ្រិបតូ( Bitcoin) ក្រុមហ៊ុន Prince Group ចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់លើអ្នកឧកញ៉ា ចេន ហ្ស៊ីអំពីការចូលរួមសកម្មភាពខុសច្បាប់

ភ្នំពេញ៖បន្ទាប់ពីនៅស្ងៀមស្ងាត់ច្រើនខែ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះក្រុមហ៊ុន ព្រីសន៍ គ្រុបប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធចំពោះការអះអាង(របស់អាមេរិក)ដែលថា អ្នកឧកញ៉ា ចេន ហ្ស៊ី(សេដ្ឋីជនជាតិចិនមានសញ្ជាតិអង់គ្លេសនិងកម្ពុជា) បានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយនិងចាត់ទុក ការចោទប្រកាន់នេះគឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងរកលេសដើម្បី រឹបអូសទ្រព្យសម្បត្តិគ្រិបតូ( Bitcoin )ដែលមានតម្លៃ១៥ពាន់លានដុល្លារ។a prince banka 

ក្រុមហ៊ុនព្រិនស៍គ្រុបចាត់ទុកការចោទប្រកាន់នេះគ្មានមូលដ្ឋាន បានបង្កហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកដែលគ្មានកំហុសរាប់ពាន់នាក់ ដៃគូសហការ និង សហគមន៍ពាក់ព័ន្ធដែល សហការជាមួយក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅក្រៅប្រទេស។

មុននឹងមានការចេញប្រកាសសេចក្តីថ្លែងការណ៍បដិសេធនេះ  សារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយថា មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន (CVERC) បានចេញផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយដោយចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្តុំអ្នកជីករ៉ែ (Mining Pool) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចេន ហ្ស៊ី ដែលហៅថា «ពាលស៊ីពាល»។គេមិនដឹងថាតើពាក្យពាលស៊ីពាលសំដៅលើអ្នកណានោះទេ?។

មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានប្រៀបធៀបករណីនេះថា ជា «ពាលស៊ីពាល» ដែលត្រូវបានរៀបចំដោយអង្គភាព Hacker កម្រិតរដ្ឋ។របាយការណ៍របស់ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានរៀបរាប់អំពីដំណើររឿងពេញលេញ ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលដែល Bitcoin ប្រមាណ ១២៧,២៧២ BTC (កាលណោះមានតម្លៃប្រហែល ៣,៥ ពាន់លានដុល្លារ បច្ចុប្បន្នមានតម្លៃជិត ១៥ ពាន់លានដុល្លារ) ត្រូវបានលួចចេញពីបណ្តុំអ្នកជីករ៉ែ LuBian Mining Pool របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ បន្ទាប់ពីហេតុការណ៍នោះ អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមហ៊ុនរបស់លោក បានព្យាយាមផ្ញើសារតាមរយៈប្រព័ន្ធប្លុកឆេនជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ ហើយថែមទាំងបានផ្តល់រង្វាន់ទៀតផង ប៉ុន្តែគ្មានការឆ្លើយតបឡើយ។

ចំណុចដែលគួរឱ្យសង្ស័យបំផុតគឺ Bitcoin ទាំងនោះត្រូវបានរក្សាទុកនៅក្នុងកាបូបលុយឌីជីថលតែមួយ ដោយគ្មានការចលនាអស់រយៈពេលជិត ៤ ឆ្នាំ ដែលជារឿងខុសប្លែកពីឥរិយាបថរបស់ក្រុម Hacker ធម្មតា ដែលតែងតែប្រញាប់លក់ទ្រព្យសម្បត្តិលួចបានយ៉ាងលឿន។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិនបានលើកឡើងថា ឥរិយាបថនេះប្រៀបដូចជាប្រតិបត្តិការដែលត្រូវបានរៀបចំដោយភាពជាក់លាក់ពី «អង្គភាព Hacker កម្រិតរដ្ឋ»។ នៅខែមិថុនា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្ទេរទៅកាបូបលុយឌីជីថលថ្មីមួយ ដែលក្រោយមកឧបករណ៍តាមដានប្លុកឆេន ARKHAM របស់អាមេរិក បានកំណត់ថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ដំណើររឿងនេះបានឈានដល់ចំណុចកំពូលនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅពេលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសចោទប្រកាន់ព្រហ្មទណ្ឌ លើលោក ចេន ហ្ស៊ី ពីបទពាក់ព័ន្ធនឹងការបោកប្រាស់រូបិយប័ណ្ណឌីជីថល និងបានប្រកាសរឹបអូស Bitcoin ចំនួន ១២៧,០០០ BTC។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានសន្និដ្ឋានថា «ភស្តុតាងបង្ហាញថា Bitcoin ដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលអាមេរិក គឺត្រូវគ្នានឹង Bitcoin ដែលត្រូវបានលួចពីបណ្តុំអ្នកជីករ៉ែ LuBian។ នេះទំនងជាមានន័យថា រដ្ឋាភិបាលអាមេរិកបានលួច Bitcoin របស់លោក ចេន ហ្ស៊ី ដោយប្រើបច្ចេកទេស hacker តាំងពីឆ្នាំ២០២០មកម្ល៉េះ»។

គួរបញ្ជាក់ថា របាយការណ៍នេះក៏បានរកឃើញដែរថា ការអះអាងរបស់ក្រសួងយុត្តិធម៌អាមេរិកថា មូលនិធិទាំងអស់មានប្រភពពីអំពើខុសច្បាប់ គឺផ្ទុយពីការរកឃើញដំបូងរបស់ខ្លួន ដែលបានបង្ហាញថា Bitcoin ទាំងនោះមានប្រភពចម្រុះ រួមទាំងការជីករ៉ែដោយឯករាជ្យ និងការទូទាត់ពីបណ្តុំអ្នកជីករ៉ែផងដែរ។

ក្រុមហ៊ុន Price Group បានបញ្ជាក់នៅតែប្តេជ្ញាចិត្តចំពោះសុចរិតភាព ការវិនិយោគដែលមានទំនួលខុសត្រូវ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅទូទាំងតំបន់។ អស់រយៈពេលជាងមួយទស្សវត្សរ៍ហើយដែលក្រុមហ៊ុនបានធ្វើប្រតិបត្តិការប្រកបដោយតម្លាភាព និងអនុលោមតាមរាល់ បទប្បញ្ញាតិច្បាប់ជាធរមាន ដែលនេះនឹងត្រូវបញ្ជាក់យ៉ាងច្បាស់នៅពេលដែលភស្តុតាងទាំងអស់ត្រូវបានបង្ហាញ.។បើការបកស្រាយការពារខ្លួនជាការពិតអាមរិកអង់គ្លេសនិងប្រទេសផ្សេងទៀតមានកូរ៉េជាដើមគឺជាមេចោរ?៕a jenzy prince a jenzy prince1