» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1894 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767960 នាក់

សម្លាប់មនុស្សច្រកវ៉ាលីស យកបោះចោលតាមផ្លូវ២៣នៅខេត្តកណ្ដាលទម្រាំដឹងរលួយអស់!

 

ខេត្តកណ្តាល:មានករណីប្រទះឃើញសពមនុស្សប្រុសម្នាក់ត្រូវបានគេធ្វើឃាតហើយញាត់ក្នុងវ៉ាលីស យកមកចោលក្នុងគុម្ពោតព្រៃមួយកន្លែង ស្ថិត(ចិញ្ចើម) តាមបណ្ដោយផ្លូវជាតិលេខ២៣ ក្នុងភូមិសាស្ត្រភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ នៅវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។a die valis 

សមត្ថកិច្ចស្រុកកោះធំបានបង្ហើបឱ្យសាព័ត៌មានដឹងថាជា សពមនុស្សប្រុស អាយុប្រហែល៣៥ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ វត្ថុតាងមានចាប់យករួមមាន វ៉ាលីសពណ៌ទឹកប្រាក់០១, ខ្សែសាកទូរសព្ទចំនួន០៥ខ្សែ, ខ្សែភ្លើងឌុយបី០១ខ្សែ ពណ៌.ស, ខ្សែ Wi-Fi ចំនួន០២ និងដែកកេះចំនួន០២ ។

ប្រជាពលរដ្ឋឈ្មោះ អូន អុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល និងលោកឈ្មោះ មុត មឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាលបានប្រាប់សមត្ថកិច្ច ឱ្យដឹងថានៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង០០នាទីព្រឹក ថាខ្លួនកំពុងតែឃ្វាលគោ នៅដីស្រែមួយកន្លែង ស្រាប់តែក្រឡេកឃើញមួយភ្លែតក៏ឃើញមានវ៉ាលីសមួយ ពណ៌ទឹកប្រាក់ ដែលនៅប្រឡោះដើមជ្រេ០២ដើមដួលលើដី ដោយមានក្លិនស្អុយ។ ភ្លាមនោះ រូបគាត់បានប្រញាប់ប្រញាល់រាយការណ៍ជូនមកលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំលើកដែក ហើយលោកក៏បន្តរាយការណ៍បន្តជូនលោកអធិការស្រុកកោះធំ និងបានបញ្ជាឱ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ បានចុះទៅដល់ទីកន្លែងកើតហេតុ ស្ថិតនៅចិញ្ចើមផ្លូវជាតិលេខ២៣ ស្ថិតនៅក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចចម្រុះបានមកធ្វើការហ៊ុមព័ទ្ធខ្សែ ទាញវ៉ាលីសដែលមានសាកសពនោះ យកមកធ្វើការពិនិត្យទើបដឹងថា សពខាងក្នុងវ៉ាលីសនេះជាសពមនុស្សប្រុស មានស្ថានភាពរលួយអស់សាច់ សពមានពាក់អាវយឺតដៃខ្លី ពណ៌ស និងអាវក្រៅប្រភេទអាវមានមួកពណ៌ប្រផេះ ស្លៀកខោជើងវែង ពណ៌ប្រផេះ ហោប៉ៅ០២ សក់រង្គោះអស់ ស្លៀកលីអូ ពណ៌ទឹកប៊ិច មានកម្ពស់១.៦៥ស.ម ដៃជើងទាំង៤ គ្មានអ្វីគួរគត់សម្គាល់ឡើយ។សមត្ថកិច្ចមិនដឹងពីអ្នកធ្វើទេតែសន្និដ្ឋានថា ករណីនេះ ជាករណីឃាតកម្ម សម្លាប់រួចញាត់សាកសពចូលក្នុងវ៉ាលីស រួចយកមកបោះចោលនៅទីនេះ ។a die valis1