» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5793 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619033 នាក់

ដឹងមូលហេតដែលតុលាការផ្តន្ទាទោសនគរបាលរាជធានីភ្នំពេញលោក ដែលស្រវឹងបើកឡានបុកនុស្សស្លាប់ដាក់គុក១ឆ្នាំដោយសារ ជនរងគ្រោះអត់ប្តឹងនិងជនបង្ក មានជំងឺទឹកនោមផ្អែម !

 

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្រាយបំភ្លឺជុំវិញការរិះគន់ពាក់ព័ន្ធនឹងការផ្តន្ទាទោសលើអតីតនគរបាលរាជធានីភ្នំពេញ លោក ហ៊ុន ហេង ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស នៅមុខក្រសួង នៅមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយបញ្ជាក់ថា ជនរងគ្រោះទាំងអស់បានដកពាក្យបណ្តឹង ក្រោយទទួលសំណង ខណ:ជនបង្កមានជំងឺទឹកនោមផ្អែម និងលើសឈាម។a po drive 

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ «ភ» ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ០៣ (បី) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះ ត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះតុលាការបានពិចារណាលើអំពើប្រព្រឹត្ត និងការទទួលខុសត្រូវរបស់ជនជាប់ចោទតាមកម្រិតទោសដែលមាន កំណត់ក្នុងច្បាប់ និងការទទួលខុសត្រូវចំពោះជនរងគ្រោះ, ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់, ស្ថានភាពរបស់ ជនជាប់ចោទដែលស្ថិតក្នុងវ័យចាស់, មានជំងឺប្រចាំកាយ និងស្មារតីភ្ញាក់រលឹកទទួលស្គាល់កំហុស, ចៅក្រម ជំនុំជម្រះបានសម្រេចផ្តន្ទាទោស ដោយយោងលើមូលហេតុដូចខាងក្រោម៖

១.ជនជាប់ចោទ ជាប់ចោទពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ដែលកម្រិតទោសក្នុងច្បាប់កំណត់ ពី ១ឆ្នាំ ទៅ ៣ឆ្នាំ។២.ជនជាប់ចោទមានអត្រាជាតិអាល់កុល ០.៣៥Mg/L (យោងតាមរបាយការណ៏របស់សមត្ថកិច្ច) ដែល ស្ថិតនៅក្រោមច្បាប់ហាមឃាត់ (អត្រាជាតិអាល់កុលចាប់ពី ០.៤០Mg/L ឡើងទៅ)។៣.ជនជាប់ចោទមានវ័យចាស់ ស្ថិតក្នុងស្ថានភាពមានជំងឺទឹកនោមផ្អែម និងលើសឈាម។៤. ជនរងគ្រោះទាំងអស់ បានដកពាក្យបណ្តឹង និងបានព្រមព្រៀងទទួលសំណងរដ្ឋប្បវេណី។

៥.តុលាការបានសម្រេចផ្តន្ទាទោស ៣ឆ្នាំ គឺក្នុងកម្រិតអតិបរមានៃទោស តែបានឱ្យអនុវត្តទោសក្នុង ពន្ធនាគារ ១ឆ្នាំ ទោសនៅសល់ ២ឆ្នាំ ឱ្យព្យួរ ដោយដាក់នូវកាតព្វកិច្ចមួយចំនួន រួមទាំងបានប្រកាសទោសពិន័យ ជាប្រាក់ចំនួន ៤លានរៀល និងបានប្រកាសទោសបន្ថែមហាមឃាត់ការបើកបរក្នុងរយៈពេល ៥ឆ្នាំ។ ការសម្រេច ឱ្យអនុវត្តព្យួរទោសមួយផ្នែកនេះ ធ្វើឡើងស្របតាមលក្ខខណ្ឌ និងបទប្បញ្ញត្តិច្បាប់ជាធរមាន។៦. បច្ចុប្បន្ន ជននេះកំពុងជាប់ឃុំបន្តការអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ។

ការស្រាយបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានផេកហ្វេសប៊ុកឈ្មោះ Kampuchea Thmey Daily, គណនីហ្វេសប៊ុកឈ្មោះ Meach Sovannara, បណ្តាផេក និងបណ្តាញសង្គមនានា បានផ្សព្វផ្សាយទាក់ទងនឹងការផ្តន្ទាទោសក្នុងករណី គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ នៅមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ។ ផេកហ្វេសប៊ុកឈ្មោះ Kampuchea Thmey Daily បានផ្សព្វផ្សាយ និង បានសរសេរបង្ហោះរៀបរាប់ថា «តុលាការផ្តន្ទាទោសអតីតនគរបាលរាជធានី ឈ្មោះ ហ៊ុន ហេង ស្រវឹងស្រា បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យមនុស្សម្នាក់ស្លាប់ ៣នាក់របួស ជាប់ក្នុងពន្ធនាគារត្រឹម ១ឆ្នាំ» និងគណនី ហ្វេសប៊ុកឈ្មោះ Meach Sovannara បានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់ថា «តុលាការផ្តន្ទាទោស អតីតនគរបាលឈ្មោះ ហ៊ុន ហេង ស្រវឹងស្រា បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យមនុស្ស១នាក់ស្លាប់ ៣នាក់ រងរបួស ឱ្យជាប់ក្នុងគុកត្រឹមតែ១ឆ្នាំ អយុត្តិធម៌ពេកទេដឹង ជីវិតមនុស្សទិញមិនបានទេ?»។ដឹងនៅចៅក្រមតុលាការស្រុកខ្មែរយើងសុទ្ធជាអ្នកមានមនុស្សធម៍ណាស់កុំចេះតែចោទចឹងត្រឹមសម្លាប់មនុស្សវាគ្មានអីធំដុំទេ។អ្នកនៅរស់មានចម្ងឺទេដែលត្រូវគិតនោះ៕a po drive1 a po drive2 a po drive3 a po drive4 a po drive5