» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31767 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599186 នាក់

អតីត​ឧកញ៉ា​ដែល​ហ៊ាន​រិះគន់​ឧក​ក​ញ៉ា​ហ៊ុន​តូ​និង​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​បញ្ជូនមក​ដាក់គុក​ស្រុក​ខ្មែរ​ហើយ​!


​ភ្នំពេញ​:​ថ្ងៃទី​២៥​ឧសភា​អតីត​ឧកញ៉ា​ហេង​សិទ្ធី​( Heng Sithy)​ដែល​ហ៊ាន​ចេញមុខ​រិះគន់​ឈ្មួញ​សឹង្ហ​បុរី​សញ្ជាតិ​ខ្មែរ​ឧកញ៉ា​ហ៊ុន​តូ​និង​ឧ​ត្ត​ម​សេនីយ៍​ស​ថេត​អគ្គស្នងការ​នគរបាល​ជាតិ​ពាក់​ព​ន្ធ័​ករណី​លាង​លុយ​បើក​ល្បែង​អន​ឡាញ​នុ​ិ​ង​ពុករលួយ​តាម​បណ្តាញ​សង្គម​ត្រូវបានធ្វើ​ប​ត្យា​ប​ន័​បញ្ជូន​ពី​រុស្ស៊ី​មកដល់​ខ្មែរ​ហើយ​តាម​សំណើរ​នគរ​បាន​អន្តរជាតិ​ខ្មែរ​។​a heng sothy3 

អតីត​ឧកញ៉ា​ដែល​ត្រូវបាន​អា​ជ្គា​ធរ​រុស្ស៊ី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣​មករា​ឆ្នាំ​២០២៥​ព្រោះ​ចូល​រុស្ស៊ី​ខុសច្បាប់​(​លិខិតឆ្លងដែន​លោក​ហេង​សិទ្ធី​ត្រូវបាន​រដ្ឋាភិបាល​លុបចោល​នា​ថ្ងៃទី​៣១​ធ្នូ​ឆ្ន​២០២៤)​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ចេញ​ដិ​ការចោទប្រកាន់​ពីបទ​បរិហារ​កឹ​រ្ត៍​និង​គម្រាមកំហែង​( “criminal defamation and serious threats,” )​តាម​មាត្រា​៣៧២​និង​៣៧៤​នៃ​ក្រមព្រហ្មទណ្ឌ​ចេញ​កាលពី​ឆ្នាំ​២០២៤​។​​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឆាយ​គឹម​ឃឿនដែល បាន​ឲ្យ​កាសែត​ដឹងថាការធ្វើ​ប​ត្យា​ប​ន័លិ​ក​ហេង​សិទ្ធី​ពី​រុស្ស៊ី​មក​ខ្មែរ​គឺ​អនុវត្តន៍​តាមច្បាប់​រុស្ស៊ី​និង​កិច្ចព្រមព្រៀង​ប​ត្យា​ប​ន័​រវាង​កម្ពុជា​និង​រុស្ស៊ី​។​ដើម្បីនាំខ្លួនបាន​ក្រសួងមហាផ្ទៃ​យុ​ត្តិ​ធ​ម៍​និង​ការបរទេស​កម្ពុជា​បាន​សហការ​ជាមួយ​ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា​សម្រាប់​ការធ្វើ​ប​ត្យា​ប​ន័​លោក​ហេង​សិទ្ធី​។​

​ទោះបីយ៉ាងណា​លោកស្រី​មេធាវី​ដា​រៀ​រូ​ដឹ​ន​កូ​( Daria Rudenko)​តំណាង​ឲ្យ​លោក​ហេង​សិទ្ធី​បាន​ប្រាប់​កាសែត​ថា​ករណី​ធ្វើ​ប​ត្យា​ប​ន័​លោក​ហេង​សិទ្ធី​គួ​ត្រូវបាន​បដិសេធ​បើ​ផ្អែក​តាម​មូលដ្ឋាន​នយោបាយ​។​​ព្រោះ​លោក​ហេង​សិទ្ធី​មិនបាន​ប្រព្រឹត្ត​សកម្មភាព​ព្រហ្មទណ្ឌ​អ្វី​ទេ​ទាំង​នៅ​កម្ពុជា​និង​រុស្ស៊ី​។​បើតាម​មេធាវី​លោក​ហេង​សិទ្ធី​មិនបាន​ប្រ​ព្រី​ត្ត​ទង្វើ​ព្រហ្មទណ្ឌ​មែន​តែ​ការធ្វើ​ប​ត្យា​ប​ន័​ត្រូវបាន​គេ​មើលឃើញថា​ជា​សកម្មភាព​ដោះដូ​ខាង​នយោបាយ​រវាង​កម្ពុជា​និង​រុស្ស៊ី​។​ព្រោះ​បើ​គេ​មិន​ច្រឡំ​ទេ​នាពេល​កន្លងមក​តាម​សំណើរ​របស់​លោកពូ​ទីន​កម្ពុជា​បា​នស​ម្រ​ច​ចាប់ខ្លួន​សេដ្ឋី​រុស្ស៊ី​អ្នកប្រឆាំង​លោកពូ​ទីន​មួយរូប​ដែល​គេ​ហៅ​ហា​ថៅកែ​កោះពស់​គឺ​លោក​ប៉ូ​ឡុ​ន​ស្គី​ពី​ខេត្ត​ព្រះសីហនុ​បញ្ជូន​ឲ្យ​រុស្ស៊ី​ផងដែរ​។​ក្រៅពី​រុស្សី​កម្ពុជា​ក៏បាន​ចាប់ខ្លួន​នាយក​សាលា​ហ្សា​មែន​នៅ​ភ្នំពេញ​ដែល​ប្រឆាំង​លោក​ប្រធានាធិបតី​អេ​ដូ​ហ្កា​ន់​តាម​សំណើរ​ឲ្យ​អាជ្ញាធរ​ទួ​គី​ផងដែរ​។​បើតាម​ច្បាប់​អន្តរជាតិ​ករណី​នយោបាយ​ចឹ​ង​គេ​មិនអាច​ចាប់បញ្ជូន​ចេញទៅ​ប្រទេស​ដើម​វិញ​ទេ​។​​សម្រាប់​ក្រុម​មេធាវី​លោក​ហេង​សិទ្ធី​បាន​ចោទប្រកាន់​នគរ​បាន​អន្តេ​ជាតិ​រុស្ស៊ី​ពី​ករណី​ធ្វើជា​ឧបករណ៍​ចាប់ខ្លួន​លោក​ហេង​សិទ្ធ​មក​ដាក់គុក​ដែល​នឹងធ្វើ​ឲ្យ​គាត់​ប្រឈម​និង​គ្រោះថ្នាក់​(​ព្រោះ​សត្រូវ​គាត់​ជា​អ្នកមាន​ឥទ្ធិពល​និង​ពាក់​ព​ន្ធ័​បទ​ឧក្រឹដ្ឋ​កម្ម​)​។​

​សូមបញ្ជាក់ថា​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២៤​លោក​ហេង​សី​ទ្ធី​តាមរយ​:​ហ្វេ​ស​ប៊ុ​កបាន​រិះគន់​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​និង​ឧកញ៉ា​ហ៊ុន​តូ​ឈ្មោះ​កែវ​រិទ្ធី​បុរស​ជនជាតិ​សឹង្ហ​បុរី​សញ្ជាតិ​ខ្មែរ ពីបទ​ពាក់​ព​ន្ធ័​និង​ការ​ជួញ​គ្រឿងញៀន​ពុករលួយ​ល្បែង​អន​ឡាញ​និង​ការជួញដូរ​មនុស្ស​។ ប៉ុន្តែ​ការចោទប្រកាន់​ត្រូវ​បរាជ័យ​ព្រោះ​គ្មាន​កា​ស៊ើបអង្កេត​ផ្ទុយទៅវិញ​លោក​ហេង​សិទ្ធី​ត្រូវបាន​ចោទប្រកាន់​ពី​ការ​ឆបោក​ប្រាក់​និង​បរិហា​កេ​រ្ត៍​ទៅវិញ​។​​មិនទាន់មាន​ពត៍​ពី​អាជ្ញាធរ​រាជរដ្ឋាភិបាល​ករណី​ចាប់បញ្ជូន​លោក​ហេង​សិទ្ធី​ពី​រុស្ស៊ី​មក​ស៊ី​មក​កាត់ទោស​ដាក់គុក​ស្រុក​ខ្មែរ​វិញ​នៅឡើយ​ទេ​។​ក្រៅពី​តុលា​ការចេញ​ដិ​ការ​ដាក់គុគ​បណ្តោះអាសន្ន​។​a heng sothy a heng sothy2 a heng sothy4 a heng sothy5 a heng sothy6 

​