» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1455 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468957 នាក់

មេទ័ព​ជើងគោក​កម្ពុជា ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ និង​សួរសុខទុក្ខ​កងទ័ព​ឈរជើង​ប្រចាំ​ទិស​ទី​១ និង​ទិស​ទី​២ តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ


​ឧ​ត្ត​រ​មានជ័យ​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក​និង​មន្ត្រី អមដំណើរ​ដោយ បាន​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ និង​សាកសួរ​សុខទុក្ខ​កងទ័ព​ឈរជើង​ប្រចាំ​ទិស​ទី​១ និង​ទិស​ទី​២ តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ដល់​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៥​។​a army tamaon 

​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣, ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៤, ឧ​ត្ត​ម​សេនីយ៍​ត្រី នាក់ វង្ស មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ ទទួល​ទិស ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ព្រមទាំង​មេបញ្ជាការ​គ្រប់​បណ្តា​កងឯកភាព ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ បាន​សម្តែង​ការស្វាគមន៍​ចំពោះ នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងទ័ពជើងគោក ដែល​បាន​អញ្ជើញ​មក​ត្រួតពិនិត្យ​ការងារ និង​សាកសួរ​សុខទុក្ខ បងប្អូន​កងទ័ព ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅតាម​ខ្សែបន្ទាត់​ព្រំដែន នាឱកាស​នេះ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ដែល​បាន​ខិតខំ​បំពេញការងារ ការពារ​ភូមិសាស្ត្រ​ទទួលខុសត្រូវ និង​បាន​ដាក់ចេញ​ទិសដៅ​ការងារ​យុទ្ធសាស្ត្រ​មួយចំនួន សម្រាប់​បណ្តា​កងឯកភាព ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ដើម្បី​សម្រេច​ចក្ខុវិស័យ​កសាង​ខ្សែបន្ទាត់​ព្រំដែន​មួយ​ប្រកបដោយ​ភាព​ពេញលេញ ច្បាស់លាស់ ស្ថាពរ និង​រឹងមាំ​។​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ សុផាន់ និង​ប្រតិភូ​ក៏បាន​អញ្ជើញ​ទស្សនា និង​សួរសុខទុក្ខ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​ការពារ​នៅ​បង្គោល​សី​ម៉ា​លេខ​១ និង​លើ​ប្រាសាទព្រះវិហារ​, ប្រាសាទ​តា​មាន់​, ប្រាសាទ​តា​ក្របី ព្រមទាំង​បាន​មានប្រសាសន៍​ណែនាំ​ឲ្យ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​ថៃ មិន​បំពាន​គ្នា ឯ​រឿង​ព្រំដែន​គឺ​ទុកអោយ​គណៈកម្មការ​ព្រំដែន​វាង​ប្រទេស​ទាំងពីរ ជា​អ្នកដោះស្រាយ​៕a army tamaon1