
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1624 នាក់
ម្សិលមិញ 15181 នាក់
សរុប 19469126 នាក់
ខេត្តឧត្តរមានជ័យ: នៅថ្ងៃ ទី១៥ ខែកុម្ភ: ឆ្នាំ២០២៥ វេលា ម៉ោង១១ : ១៥ នាទី កម្លាំងកង រាជអាវុធហត្ថ ស្នាក់ការសន្តិសុខអូរស្មាច់ចំនួន១២នាក់ រថយន្ត ចំនួន០២គ្រឿង ម៉ូតូ០៤គ្រឿង អាវុធចំនួន០៣ដើម វិទ្យុទាក់ ទងចំនួន០៤គ្រឿង ដឹកនាំបញ្ជាដោយលោកវសេនីយ៍ទោ ប៊ូ ប៊ូរ៉ាន់ នាយសេនាធិការរងកងរាជ អាវុធហត្ថខេត្តចុះបង្ក្រាប ករណីក្មេងទំនើងបាមធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៤ នាក់ ដំបងឈើ ចំនួន០២ ដើម ដំបងដែក០១ដើម បង្កការអិកឡុកនៅ ក្នុងការដ្ឋានសំណង់ចិន ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ ។
ផ្អែកតាមរបាយការណ៍សមត្ថ កិច្ចកងរាជអាវុធហត្ថបានអោយ ដឹងថាជនសង្ស័យចំនួន១៤នាក់ រួមមាន :១-ឃុន ចាន់ណារ៉ាត់ ប្រុស អាយុ ២០ ឆ្នាំមុខរបរ កម្មករសំណង់ ។២- កុង គា ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករសំណង់ ។
៣-ធី វីរះ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ ។៤- សួស សង្ហា ប្រុស អាយុ១៨ ឆ្នាំ កម្មករសំណង់ ។៥- សយ រតនះ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ ។៦- ទិត្យ ចក ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ ។៧-ពេជ្រ ពៅ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ ។៨ - វុធ វីត ប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ ។៩ - សុខ លូន ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ ។១០ - ហេង ចំរើន ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករសំណង់។
១១ - ឡាយ លីហេង ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ ។១២ - វឿន ពេជ្រ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករសំណង់ ។១៣ - សឿត សោម ប្រុស ៤២ ឆ្នាំ មុខរបរ កម្មករសំណង់ ។១៤ - បាន មិនា ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ ។-ជនសង្ស័យទាំង ១៤ នាក់ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ចិន ក្នុង ភូមិ/សង្កាត់/ ក្រុង ខាងលើ បច្ចុប្បន្នកម្លាំងកងរាជអាវុអហត្ថស្នាក់ការសន្តិសុខអូរស្មាច់បាននឹងកំពុងចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា: នៅស្នាក់ការសន្តិសុខកងរាជ អាវុធហត្ថអូរស្មាច់ ដែលមាន លោកវរសេនីយ៍ទោ ប៊ូ ប៉ូរ៉ាន់ ជាមេបញ្ជាការដឹកនាំ និងទទួល ខុសត្រូវលើផ្នែកថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់អូរស្មាច់ លោកវរសេនីយ៍ ទោ ប៊ូ បូរ៉ាន់ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមាន ជ័យ ដោយគោរព និងអនុវត្តតាមការចង្អុលបង្ហាញ ពីគណបញ្ជាការឯកភាពខេត្ត និងបទ បញ្ជាផ្ទាល់ពីលោកឧត្តម សេនី យ៍ត្រី លី ដារិទ្ធ មេបញ្ជាការកង រាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ប៊ូ បូរ៉ាន់ បានដឹកនាំកង កម្លាំងកងរាជអាវុធហត្ថ ស្នាក់ ការសន្តិសុខអូរស្មាច់ ចុះល្បាត ជាប្រចាំរៀលរាល់ថ្ងៃ ដូចភ្លៀង រលឹមក្នុងភូមិសាស្ត្រច្រកទ្វារព្រំ ដែនអន្តរជាតិ ប៉ោយប៉ែតដើម្បី ទប់ស្កាត់និងបង្ក្រាបបទល្មើស អោយបានទាន់ពេលវេលា ធានា ការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋអោយមានភាពកក់ក្តៅ ៕ ដោយ: ពិទូ