» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31978 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599397 នាក់

តារា​សម្តែង ស៊ីន យូ​ប៊ី​ន ប្ដេជ្ញា​បន្ត​រក្សា​ជំហរ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​របស់​កម្ពុជា ទៅកាន់​ពិភពលោក​


​ភ្នំពេញ​៖ តារា​សម្ដែង​ស្រី​ជួរមុខ និង​មាន​រហ័ស​នាម​ថា «Queen of BA» ស្រី​ស្អាត​កញ្ញា ស៊ីន យូ​ប៊ី​ន ត្រូវបាន​មហាជន និង​អ្នកគាំទ្រ​នៅក្នុង​ប្រទេស​កម្ពុជា កត់សម្គាល់​ឃើញថា នាង​គឺជា​អ្នកសិល្បៈ​ដ៏​ល្បី និង​មាន​ឥទ្ធិពល​ម្នាក់​ដែលមាន​ទស្សនៈ និង​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុងការ​ប្ដេជ្ញា​ប្រ​ម៉ូត​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ តាមរយៈ​ការបង្ហាញ​ខ្លួន​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ទៅកាន់​ពិភពលោក ដូចជា​ការតុបតែង​សម្លៀកបំពាក់ គ្រឿង​លម្អ និង​ការ​ដេ​គ័​រ​ផ្សេងៗ​ជាដើម​។a you bean

​តារា​សម្ដែង ស៊ីន យូ​ប៊ី​ន តែងតែ​ធ្វើ​ឲ្យ​បេះដូង​ប្រជាជន​កម្ពុជា​រំភើប និង​មាន​មោទនភាព​ខ្លាំង តាមរយៈ​ការបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ ជាមួយ​ការ​រំលេច​ទម្រង់​សិល្បៈ​បុរាណ អត្តសញ្ញាណ​ជាតិ​លើ​ឈុត​សម្លៀកបំពាក់ និង​គ្រឿងអលង្ការ​លម្អ​លើ​រូបរាងកាយ​ជាដើម ដែល​សុទ្ធសឹង​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​។​​កាលពី​ឆ្នាំ​២០២៣ សិល្បការិនី​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា កញ្ញា ស៊ិន យូ​ប៊ី​ន បាន​ព្យាយាម​បង្ហាញ​អ្វី​ជា​របស់​ខ្មែរ​ទៅ​ពិភពលោក ដោយ​នៅពេលនេះ នាង​បាន​យក​ព្យញ្ជនៈ និង​លេខ​ខ្មែរ​ទៅ​ច្នៃ​ធ្វើជា​គ្រឿងអលង្ការ​ឡើង​កម្មវិធី​ធំ​នៅ​ប្រទេស​ថៃ​។​

​គេ​នៅ​ចាំបាន​ថា នៅក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ប្រទេស​បារាំង​កាលពី​ខែ​មុន ស៊ិន យូ​ប៊ី​ន បាន​យក​ទង់ជាតិ​ខ្មែរ​ច្នៃ​ដាក់​លើ​សំលៀកបំពាក់​រំលេច​ដោយ​នាគរាជ​ដ៏​ស្រស់ស្អាត​ទៅ​បង្ហាញ​ពិភពលោក បើ​ទោះ​ពេលនោះ​នាង​ប្រឈម​នឹង​ការបណ្ដេញ​ចេញពី​វេទិកា​ដ៏​មាន​កិត្តិយស​នោះ​ក៏ដោយ​។​​យូ​ប៊ី​ន បានធ្វើ​សកម្មភាព​លើកស្ទួយ​សិល្បៈ វប្បធម៌ ក៏ដូចជា​អត្តសញ្ញាណ​ជាតិ​ម្ដង​ទៀតហើយ ដោយ​លើក​នេះ កើតឡើង​ក្នុងប្រទេស​ថៃ​កម្មវិធី ASIA TOP AWARD 2023 ។ កញ្ញា ស៊ិន យូ​ប៊ី​ន វត្តមាន​ដើម្បី​ទទួល​ពានរង្វាន់ តារា​សម្តែង​ស្រី​ដែលមាន​ប្រជាប្រិយភាព​ប្រចាំឆ្នាំ (popular actress of the year)​។​

តារា​ស្រី​រូបនេះ​បាន​រៀបរាប់​អំពី Fashion របស់​នាង​ថា រ៉ូ​ប​ជា​ឈុត​ដែល​ប៉ា​ក់ដោយ​ដៃ​ក្បាច់​ផ្កាចន្ទន៍​រចនាបថ​បុរាណ​ទម្ងន់​ជិត​10kg ច្នៃ​ដោយ សុផល​កាត់ដេរ​។ ដោយឡែក​គ្រឿងអល្លង្កា តួរ​ព្យញ្ជនៈ និង លេខ និង ស្រៈ របស់​ខែ្មរ​។ ទាំងនេះ គឺជា​ការតាំង​ចិត្ត​រប​ស់​នាង​ក្នុង​ការយក​អ្វីៗ​ជា​របស់​ខ្មែរ​ទៅ​បង្ហាញ​បរទេស​។ ដូច្នេះ​ខុស​ទាស់​យ៉ាង សូម​អភ័យ​ដល់​នាង​ផង​។​សម្រាប់​ឆ្នាំ​ថ្មី​២០២៥​នេះ ស្រី​ស្អាត ស៊ីន យូ​ប៊ី​ន បានប្រកាស​ពី​គម្រោង​ការងារ​ធំៗ​ជាច្រើន​ទាំង​នៅក្នុង និង​ក្រៅប្រទេស ដែល​អាចឱ្យ​នាង​បាន​បញ្ជ្រាប​ឥទ្ធិពល​សិល្បៈ​វប្បធម៌​ខ្មែរ ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត ៕a you bean1 a you bean2 a you bean3 

​