» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1654 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300574 នាក់

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ស្នើសុំ​ឲ្យ​មានការ​យោគយល់​ចំពោះ ព្រឹត្តិការណ៍​សាទរ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៤


​ភ្នំពេញ​៖ លោក​ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​សម្តែង​មោទនៈភាព​ថា ចាប់ពីពេលនេះ​តទៅ ពាក្យ «​សាទរ​កម្ពុជា​» នឹង​ស្ថិត​ជាប់​នៅក្នុង​ក្រអៅបេះដូង​ប្រជាជន​កម្ពុជា ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែលទន្ទឹមគ្នានោះក៏សុំយោគយល់​ចំពោះការខ្វះខាតនសការរៀបចំផងដែរ។a king fire2 

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍ «​សាទរ​កម្ពុជា​» នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ដែល​បាន​ធ្វើឡើង​នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង ដោយ​ទទួលបាន​ការគាំទ្រ និង​អបអរសាទរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​លោក​មន្ត្រី ហ៊ុន ម៉ា​នី លើកឡើង ថា «​ខ្ញុំ​សង្ឃឹមថា​ចាប់ពី​ឆ្នាំ​២០២៤​នេះ​តទៅ ពាក្យ [​សាទរ​កម្ពុជា​] នឹង​ស្ថិតនៅក្នុង​បេះដូង​យើងទាំងអស់គ្នា ក្នុងនាម​ជា​ខ្មែរ ហើយ​យើង​នឹង​បន្ត​កសាង និង​ផ្តល់​ភាពកក់ក្តៅ​នេះ សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​របស់​យើង ព្រោះថា​កម្ពុជា​ជាទី​ស្រលាញ់​របស់​យើង ជា​ផ្ទះ​ដ៏​សែន​មនោ​រម្យ​របស់​យើង ដែល​ផ្តល់នូវ​ភាពកក់ក្តៅ​សម្រាប់​យើង ក៏​កម្ពុជា​ត្រូវការ​ភាពកក់ក្តៅ និង​ក្តី​ស្រលាញ់​ពី​យើង​សម្រាប់​គាត់​ដូចគ្នា​ដែរ​»​។​

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ដឹកនាំ​ការរៀបចំ​កម្មវិធី​សាទរ​កម្ពុជា បានបង្ហាញ​ការផ្សាភ្ជាប់​ចំនួន​០៣​ចំណុច ដើម្បី​អះអាង​ពី​មូលហេតុ​ត្រូវ​សាទរ​កម្ពុជា ទី​១៖ អ្វី​ដែលជា​កេ​រ្ដុ៍​មរតក​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់ទុក​ឲ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​មកដល់ពេលនេះ ទាំង​មរតក​រូបិយ និង​អ​រូបិយ​,​។ ទី​២៖ គឺ​ឆន្ទៈ និង​ការពុះពារ​យ៉ាង​មោះមុត របស់​ប្រជាជាតិ​កម្ពុជា​ទាំងមូល និង​ទី​៣៖ ទំនៀមទម្លាប់ និង​ប្រពៃ​ណៃ​របស់​ខ្មែរ ស្នាមញញឹម ភាពកក់ក្តៅ ការយោគយល់​អធ្យាស្រ័យ​គ្រប់​កាលទេសៈ​ទាំងអស់​។​

​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បានស្នើ​សុំ​ឲ្យ​មានការ​យោគយល់ ព្រោះថា ព្រឹត្តិការណ៍​សាទរ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៤​នេះ គឺជា​ការរៀបចំ​លើកទីមួយ ដូច្នេះ​មិនមាន​ការល្អ​ឥត​ខ្ជោះ​នោះទេ គឺអាច​មាននូវ​ចំណុច​ខ្វះខាត ខណៈដែល​លោក​បាន​បញ្ជាក់ថា​ក្រុមការងារ​បាន​ប្រឹង​អស់​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការរៀបចំ​ព្រឹត្តិការ​ណ៏​ដ៏​ធំ​មួយ​នេះ និង​បាន​អរគុណ​ដល់ដៃ​គូរ​ពាក់​ព័ន្ធ​ទាំងអស់​ក្នុងការ​ចូលរួមចំណែក​រៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

ការសុំ​អធ្យាស្រ័យ​ពី​លោក​ហ៊ុន​ម៉ា​នី​ពិតជា​ត្រឹមត្រូវ​ព្រោះ​ទន្ទឹម​និង​គុណសម្បត្តិ​ខាងលើ​នៅពេល​ឆ្លង​ឆ្នាំមាន​ការបាញ់​កាំជ្រួច​អបអរសាទរ​យ៉ាង​ភ្លឺ​រន្ទាល​ព្រះ​ឆ​យា​ល​ក្ក័​ព្រះ​មា​ក្សត្រ​ដែល​ដាក់តាំង​អបអរសាទរ​នៅ​សួន​មុខ​ព្រះបរមរាជវាំង​ត្រូវបាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​ហ្ម៉​ត់​ដោយ​មិនអាច​ពន្លត់​បាន​ភ្លាមៗ​។​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​និង​ហេតុ​អី​បានជា​កា​រៀបចំ​ទំហំធំធេង​មាន​មនុស្ស​រាប់ម៉ឺន​នាក់​ចូលរួម​បែរជា​មិនបាន​ត្រៀម​ការបង្ការ​អគ្គិភ័យ​ចឹ​ង​ឡើយ​?​។​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ «​សាទរ​កម្ពុជា​» បានប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ព្រឹត្តិការណ៍ «​សាទរ​កម្ពុជា​» បានបញ្ចប់​នៅវេលា​ម៉ោង ១២:០០ នាទី​រំលង​អា​ធ្រា​ត​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ឈានចូល​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការគាំទ្រ និង​អបអរ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។ តែ​ក្នុងពេល​ជាមួយគ្នា គណៈកម្មការ​ដដែល​បាន​សម្តែង​ការសោកស្តាយ​ដែល​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ក៏​ស្រាប់​តែមាន​កើត​ឧបទ្ទវហេតុ​អគ្គិភ័យ​មួយ​ជាយថាហេតុ តែ​ត្រូវបាន​គ្រប់គ្រង​ភ្លាមៗ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ទីតាំង និង​បញ្ជាក់ថា ពុំ​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ណាមួយ​ដល់​អ្នកចូលរួម​នោះទេ​។

​ទោះ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ «​សាទរ​កម្ពុជា​» មិនបាន​បញ្ជាក់ថា​ជា​អគ្គិភ័យ​ឆាបឆេះ​អ្វី​ក៏ដោយ​ក៏​រូបភាព​ចែកចាយ​តាម​បណ្តាញ​សង្គម​បានបង្ហាញ​ពី​ការឆេះ​រូប​ព្រះ​ឆាយ​លក្ខណ៍​របសព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​ដែល​តាំង​នៅមុខ​ព្រះបរមរាជវាំង​។ តាម​គណៈកម្មការ​ដដែល ក្រុមការងារ​កំពុង​ស​ហ​ការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការកើតមាន​អគ្គិភ័យ​មួយ​នេះ​។ នៅ​ព្រឹក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៥ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយដោយ​ត្រឹម​បញ្ជាក់ថា លោក​រវល់​ពេញ​មួយ​យប់​មិនទាន់បាន​សម្រាន្ត​នៅឡើយ​ទេ​។

​ករណី​យ៍​នេះ​តាម​បណ្តាញ​សង្គម​តិកតុក​មានការ​ចែកចាយ​ពាសពេញ​បើទោះជា​រដ្ឋមន្ត្រី​ព្រះបរមរាជវាំង​ស្នើសុំ​ឲ្យ​លុបចោល​និង​កុំ​ឲ្យ​ចែកចាយ​រឿងអាស្រូវ​នៃ​កង្វះខាត​ចំណាត់​ចែង​ចឹ​ង​នោះឡើយ​។​សង្ឃឹមថានឹង​មានការ​ស៊ើបអង្កេត​រក​កំហុស​និង​ដាក់ទោស​អ្នកទទួលខុសត្រូវ​ដើម្បី​ឲ្យ​ការរៀបចំ​កម្មវិធី​ធំៗ​លើក​ក្រោយ​មានការ​ប្រុង​ប្រ​យ​ត្ន័​និង​មានការ​ទទួលខុសត្រូវ​។​ព្រោះ​ករណី​យ៍​មុន​ដូចជា​ការរត់​ជាន់គ្នា​ស្លាប់​មនុស្ស​ជាច្រើន​នាក់​លើ​ស្ពាន់​កោះ​ពេជ្រ​គ្មាន​អ្នកទទួល​ខុ​ត្រូវ​ឡើង​ដោយសារ​សម្តេចនាយករ​ដ្ឋ​មន្ត្រី​សម្តេច​តេ​ជោ​ហ៊ុនសែន​ចេញមុខ ចេញ​សំណង​ជូន​ប្រជាពលរដ្ឋ​បិទ​សំណុំរឿង​។​តើ​ស្រុក​យើង​គួរ​មាន​និ​ទ​ណ្ដ​ភាព​បែប​ហ្នឹង​បន្តទៀត​?​។​a cambodia celebrate a cambodia celebrate1 a cambodia celebrate2 a cambodia celebrate3 a king fire