» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1733 នាក់

ម្សិលមិញ 7143 នាក់

សរុប 20262843 នាក់

កម្ពុជា​ប្តេជ្ញា​ជួយ​អសប​ពង្រឹង​និង​ថែរក្សា​សន្តិភាព​ពេល​ជាប់​ជា​សមាជិក​គណៈកម្មការ​កសាង​សន្តិភាព​របស់​អ​.​ស​.​ប​.

 

​កំពង់ស្ពឺ​៖​លោក ប្រាក់ សុខុន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើកឡើងថា ក្នុង​ឆ្នាំ​២០២៤​នេះ និង​ទៅ​អនាគត កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​ជាមួយ​អង្គការសហប្រជាជាតិ (UN) បន្តសកម្មភាព​ជាអាទិ​ភាព​ក្នុងការ​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព​ក្នុងប្រទេស ព្រមទាំង​បន្តសកម្មភាព​មនុស្សធម៌​។​a brak onu 

​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​បិទ​វគ្គ​ហ្វឹកហ្វឺន​ភាពជា​ដៃគូ​ត្រីភាគី កម្ពុជា​-​កូរ៉េ​-​អសប (UN-TPP) ឆ្នាំ​២០២៤ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ទី​២ នៅ​សាលា POK ខេត្តកំពង់ស្ពឺ​។​​លោក​ឧបនាយករដ្ឋមន្ត្រី លើកឡើងថា នៅពេល​ខាងមុខ ដើម្បី​ពង្រឹង​កិច្ចការ​រក្សា​សន្តិភាព​, អង្គការសហប្រជាជាតិ នឹងត្រូវ​ការបង្កើន​ចំនួន​កម្លាំង​រក្សា​សន្តិភាព​ទ្វេរ​ដង​ដែល​ត្រូវ​ទទួលបាន​ការហ្វឹកហ្វឺន ឱ្យមាន​វិជ្ជាជីវៈ​ច្បាស់លាស់​ដើម្បី​បំពេញការងារ​បានឱ្យ​ស័ក្តិ​សិទ្ធ ស្របតាម​និយាម​របស់​អង្គការសហប្រជាជាតិ ដែល​បច្ចុប្បន្ន​បុគ្គលិក​យោធា ប៉ូលីស និង​ជន​ស៊ីវិល​ជាង ១០០,០០០​នាក់ មកពី​១២៥​ប្រទេស កំពុង​បម្រើ​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ចំនួន​១៤ នៅលើ​ពិភពលោក​។​

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បន្ថែមថា ការហ្វឹកហាត់​មាន​គោលបំណង​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ​លើកស្ទួយ​សហប្រតិបត្តិកា​រ​អន្តរជាតិ​ក្រោម ច្បាប់​អន្តរជាតិ អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍ ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​បញ្ចៀស​មិន​ឱ្យមាន​សង្គ្រាម អង្គការសហប្រជាជាតិ ត្រូវការ​ការសន្យា​ច្បាស់លាស់​ពីរ​ដ្ឋ​សមាជិក​របស់ខ្លួន​ក្នុង​ក្របខ័ណ្ឌ​ថ្មី នៃ​ប្រព័ន្ធ​រៀបរយ​សមត្ថភាព​រក្សា​សន្តិភាព (Peacekeeping Capability Readiness System) ផងដែរ​។​

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​រម្លឹកថា ចំពោះ​កម្ពុជា​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ (១៤ ធ្នូ ១៩៥៥) កន្លងទៅ​ថ្មីៗ​នេះ គឺជា​ខួប​៦៩​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ ដែលជា​អង្គការ​អន្តរជាតិ​ធំជាងគេ ក្នុង​ពិភពលោក និង​មាន​គោលបំណង​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ លើកស្ទួយ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ក្រោម ច្បាប់​អន្តរជាតិ អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​បញ្ចៀស​មិន​ឱ្យមាន​សង្គ្រាមលោក​។ ក្នុងន័យនេះ​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព ស្ថិរភាព​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។​
​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា នាយទាហាន ពលទាហាន​ចំនួន ៩,៨២៤​នាក់ បាន​ចូលរួម​បំពេញបេសកកម្ម​ប្រកបដោយ​ជោគជ័យ និង​ចំនួន​៦២៧​នាក់ ដែល​បានបញ្ចប់​និង​កំពុង​បំពេញ បេសកកម្ម​ក្នុង ប្រទេស​ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, ឆាដ​, អាហ្វ្រិក​កណ្តាល​, លី​បង់​, ស៊ី​ប​, ស៊ី​រី​, ម៉ាលី លើ មុខជំនាញ​ក្នុង​វិស័យ​រក្សា​សន្តិភាព​ជាច្រើន ជាពិសេស​ការ​បោសសំអាត​មីន ការរុករក និង​ការកំទេច​គ្រាប់ មិនទាន់​ផ្ទុះ​ដែល​ជំនាញ ទាំងនេះ​ត្រូវបាន​ទទួលស្គាល់ និង​ការកោតសរសើរ​ជា​លក្ខណៈ​អន្តរជាតិ​។ នាយទាហាន​ទាំង​នោះបាន​ក្លាយជា​គ្រួសារ​មួយ​របស់​អង្គការសហប្រជាជាតិ និង​ជា​បងប្អូន​លើ​សកលលោក ដែល​បាន​ជួយផ្តល់​ស្ថិរភាព មួយផ្នែក​នៃ​ពិភពលោក​ផងដែរ​។​

​ការអះអាង​របស់​ប្រទេស​កម្ពុជា​គឺ​ទន្ទឹមគ្នា​និង​ប្រទេស​កម្ពុជា បាន​ជាប់​ជា​សមាជិក​គណៈកម្មាធិកា​រ​ចាត់តាំង នៃ​គណៈកម្មការ​កសាង​សន្តិភាព​របស់​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ ២០២៥-២០២៦​។ សេចក្តីប្រកាស​របស់ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹងថា​៖​។​នា​វេលា​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ លោក កែវ ឈា ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍ កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) អមដោយ​មន្ត្រីការទូត បាន​ចូលរួម​សម័យប្រជុំ​ពេញ អង្គ​លើក​ទី​៥៤ នៃ​មហាសន្និបាត​អ​.​ស​.​ប​.​។

នៅក្នុង​ស​ម័​ប្រជុំ​នេះ ប្រទេស​ចំនួន​ប្រាំ (៥) មាន កម្ពុជា ប្រេ​ស៊ី​ល អេ​ហ្សី​ប ម៉ា​រ៉ុ​ក និង​អ៊ូ​ហ្ក​ង់​ដា ត្រូវបាន​ជាប់ឆ្នោត​ឱ្យទៅ​បំពេញ​អាសនៈ​ទំនេរ​ចំនួន​ប្រាំ​នៅក្នុង គណៈកម្មាធិការ​ចាត់តាំង​នៃ​គណៈកម្មការ​កសាង​សន្តិភាព​របស់​អ​.​ស​.​ប​. ថិ​ត​នៅក្រោម​ជម្រើស​របស់ មហាសន្និបាត​អ​.​ស​.​ប​.​។ ប្រទេស​ទាំង​ប្រាំ នឹង​ចាប់ផ្តើម​អាណត្តិ​ការងារ​របស់ខ្លួន​នៅក្នុង​គណៈកម្មាការ​នេះ​សម្រាប់​អាណត្តិ​ពីរ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៥ ដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៦​។​a cambo out under1