» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6861 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032758 នាក់

កញ្ញា ដេ​ត ស្រី​នា​ឌ ធ្វើពហិការ មិន​ចូលរួម​ប្រកួត Miss Planet lnternational 2024 មិន​និ​យាយ​ពី​មូលហេតុ​បង្ក​ការខកចិត្ត​!

 

​ភ្នំពេញ ៖ តើ​មាន​មូលហេតុ​អី​ទៅ បានជា កញ្ញា ដេ​ត ស្រី​នា​ឌ បាន​សម្រេចចិត្តថា ធ្វើពហិការ មិន​ចូលរួម​ប្រកួត Miss Planet lnternational 2024 នេះ​បន្តទៀត ។​លើក​នេះ មានតែ​សា​ម៉ី​ខ្លួន​ទេ​ដែល​បកស្រាយ​ពី​បញ្ហា​នេះ​បាន​។ កន្លងមក​កញ្ញា​ដេ​ត​ស្រី​នា​ឌ​ក៏​ធ្លាប់បាន​ផ្អាក​កម្មវិធី​ចឹ​ង​ម្តង​ដែរ​ហើយ​!​។​កញ្ញាដេតស្រីនាឌបានដាក់ពាក្យចូលប្រកួតបវរកញ្ញាភពផែនដីកាលពីថ្ងៃទី២១សីហាឆ្នាំ២០២៤រហូតដណ្តើមបានជោគជ័យ។a det sre1 

​សូមបញ្ជាក់ថា​កញ្ញា ដេ​ត ស្រី​នា​ឌ ដែល​នៅតែ​ខ្លាំង ពេល​ត្រឡប់មក​សារជាថ្មី​បែប​មានគុណ​ភាព​ដែល​ធ្វើ​ឲ្យ​មានការ​វាយតម្លៃថា កញ្ញា ដេ​ត​ស្រី​នា​ឌ អាច​ដណ្ដើម​មកុដ​ក្នុង​កម្មវិធី Miss planet cambodia 2024 បានធ្វើឱ្យ​មហាជន​ខក​ចិ​ត្ដ​ជា​ខ្លាំ ព្រោះ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា ៖ ជម្រាបសួរ​ប្រជាជន​កម្ពុជា នាង​ខ្ញុំ ដេ​ត ស្រី​នា​ឌ ជា បវរកញ្ញា ភពផែនដី ប្រចាំ​ប្រទេស​កម្ពុជា Miss Planet Cambodia 2024 បាន​សម្រេចចិត្តថា ធ្វើពហិការ មិន​ចូលរួម​ប្រ​គួ​ត Miss Planet lnternational 2024 នេះ​បន្តទៀត​ទេ នៅ ថ្ងៃ ទី 27 ខែ វិច្ឆិកា ឆ្នាំ 2024 ។​នាង​ខ្ញុំ​សូម​អរគុណ​ដល់ ពុក​ម៉ែ បង ប្អូន លោកយាយ លោកតា ជាទី​ស្រលាញ់​ទាំងអស់ ដែល​តែងតែ គាំទ្រ និង​ផ្ដល់នូវ​កម្លាំងចិត្ត​មកឱ្យ​រូបនាង​ខ្ញុំ តាំងពីដើម​រហូតមក​ដល់​ចំណុច​មួយ​នេះ
​នាង​ខ្ញុំ​សូម គោរព អរគុណ​ប្រជាជន​កម្ពុជា ។

​ខណៈ​ដេ​ត ស្រី​នា​ឌ​ប្រកាស ពហិការ​បោះបង់​ការប្រកួត ក្នុងពេល​ប្រ​ថុ​ត​ញ៉ុ​ច​ចឹ​ង​គនកម្មការ​រៀបចំ​បានសម្រេច​អ្នក​ជាប់​លំដាប់​រង​ទី​១ គឺ​កញ្ញា​ខន សុវណ្ណ​សុនី​តា ដើម្បី​បន្ត​ការប្រកួត Miss Planet International នា​រាត្រី​ថ្ងៃទី​២៧ ស្របពេល MPC ប្រាប់​ពី​មូលហេតុ​មួយ​នេះ​ថា​នាង​បែ​ជា​មា​បញ្ហា​សុខភាព​ទៅវិញ​។​

​សូមបញ្ជាក់ថា​បេក្ខភាព​តំណាង​កម្ពុជា កញ្ញា​ដេ​ត ស្រី​នា​ឌ ដែល​ទទួល​ជ័យលាភី​គ្រង​មកុដ​Miss Grand Cambodia 2019 បានប្រកាស​មិន​ធ្វើដំណើរ​ទៅ​ចូលរួម​ប្រកួត​លំដាប់​ពិភពលោក​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ទេ ។ នាង​មាន​ហេតុផល​មួយចំនួន​ដែល​ច្បាស់​ក្នុង​ចិត្ត​ហើយ ក្រោម​ការប្រឹក្សា​យោបល់​ច្រើន​ភាគី ។​​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​កញ្ញា​ដេ​ត ស្រី​នា​ឌ កាលពី​ថ្ងៃទី​១២ តុលា ២០១៩​ស​សេ​រថា «​នាង​ខ្ញុំ​ដេ​ត ស្រី​នា​ឌ Miss Grand Cambodia 2019 ដែលជា​បេក្ខភាព​កម្ពុជា ត្រូវ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត Miss Grand International 2019 នៅ​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​(Venezuela) ។​

 

កាលនោះ​ការប្រកាស​កាលនោះ​វា​ស្របតាម​ព័ត៌មាន​ដែល​ទទួលបាន​តាមរយៈ​បណ្តាញសារព័ត៌មាន​នានា ស្តីពី​ស្ថានការណ៍​ក្នុងប្រទេស Venezuela ក៏ដូចជា​ក្តីបារម្ភ​ពី​បងប្អូន និង មិត្តៗ​ទាំងអស់ ក៏ដូចជា​ប្រិយមិត្ត Fan PAGE គ្រប់ៗ​រូប ដែល​ក្នុងនោះ​កាលពី​ថ្ងៃទី​៩ ខែតុលា មាន​ព័ត៌មាន​ឆេះ​សណ្ឋាគារ Tamanaco Hotel ក្នុង​ទីក្រុង CARACAS ជា​កន្លែង​ស្នាក់នៅ​របស់​បវរកញ្ញា ហើយ​ណាមួយ​ប្រទេសមួយ​នេះ​កំពុង​ជួប​ភាពវឹកវរ ដូចជា​​ការធ្វើ​បាតុកម្ម​មិន​ព្រាងទុក​មុន អសន្តិសុខ អំពើ​ភេរវកម្ម​ដោយ​យើង​មិនអាច​ដឹង​មុន និង​សង្គ្រាម​ផ្ទៃក្នុង​របស់​ប្រទេស​នេះ​ផង ទើប​លោក​អគ្គនាយក​នៃ​កម្មវិធី​ក្រ​កួត Miss Grand Cambodia និង​ក្រុមគ្រួសារ​របស់​នាង​ខ្ញុំ ទាំងសងខាង បាន​ពិភាក្សាគ្នា​យ៉ាង​ម៉ត់ចត់ ហើយ​លោក​អគ្គនាយក និង​នាង​ខ្ញុំ ព្រមទាំង​ក្រុមគ្រួសារ បានសម្រេច​ចិត្ត​បោះបង់ មិន​ធ្វើដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស Venezuela ដោយ​លោក​អគ្គនាយក ក៏ដូចជា​លោកប៉ា អ្នក​ម៉ាក់​របស់​នាង​ខ្ញុំ​មាន​ក្តីបារម្ភ​ចំពោះ​ការធ្វើដំណើរ ក៏ដូចជា​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​នាង​ខ្ញុំ​ផងដែរ ។​

​សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​ឆ្នាំ​២០២៤​ដែល​កម្ពុជា​ធ្វើ​ជាំ​ម្ចាស់ផ្ទះ​នេះ កញ្ញា ដេ​ត ស្រី​នា​ឌ បាន​សម្រេចចិត្តថា ធ្វើពហិការ មិន​ចូលរួម​ប្រកួត Miss Planet lnternational 2024 នេះ​បន្តទៀត គឺ​មិន​បញ្ជាក់​អំពី​មូលហេតុ​នោះឡើយ ដូច្នេះ​មាន​សាមីខ្លួន​ប៉ុណ្ណោះ ទើប​ដឹងថា​ហេតុ​អី​បាន​ខ្លួន​ធ្វើពហិការ មិន​ចូលរួម​ប្រកួត ? បន្ទាប់ពី​ការប្រកួត​ត្រូវ​ចាប់ផ្តើម​នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​
​ក្រោយ​កញ្ញា​ដេ​ត ស្រី​នា​ឌ ប្រកាស​បោះបង់​ការប្រកួត Miss Planet International ភ្លាមៗ គ្មាន​ការ​ព្រាងទុក​នេះ​អ្នកគាំទ្រ ក៏ដូចជា​ម្ចាស់ Sponsor ធំៗ បង្ហាញ​ការ ខកចិត្ត​និង​រីះ​គន់​ជាខ្លាំង ខណៈ​ខំ​ចាយលុយ​អស់​ខ្ទង់​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​។​​អ្នក​លេង​បណ្តាញ​សង្គម​មួយ​និយាយថា​កូន​ហ្នឹង​ម្ចាស់​ម្កុដ miss grand 2019 ហើយក៏​អត់​បាន​ទៅ​ប្រ​គួ​ត​នៅក្រៅ​ប្រទេស​ដែរ​មូលហេតុ​មកពី​ឈឺ​ហើយ​ពិបាកទៅ​អត់​កើត ចុះ​ឥឡូវ​នៅក្នុង​ប្រទេស​សោះ​ម្ដេចក៏​ប្រ​គួ​ត​មិនកើត​ដែរ​?​។​

​ដោយឡែក​សម្រាប់អ្នកស្រី​ណា​រួម​វិញបាន​ឲ្យ​ដឹងថា​នាង​ខ្ញុំ ស្រី ណា​រួម (​ម៉ែ​រួយ​) ព្រមទាំង​ស្វាមី បន្ថែម 10,000 $ Vote សំរាប់​បវរ​កញ្ញាឯក​ភពផែនដី​កម្ពុជា 2024 Miss Planet Cambodia 2024 ដើម្បី​លើកស្ទួយ​វិស័យ​បវរកញ្ញា​នៅ​ប្រទេស​យើង កាន់តែ​រីកចម្រើន ជាពិសេស​អោយ​ពិភពលោក​បាន​ស្គា​ល់ពី​ប្រទេស​កម្ពុជា​យើង​អោយ​កាន់តែច្រើន​ព្រមទាំង​លើកស្ទួយ​វប្បធម៌ ទេសចរណ៍ បន្ថែមទៀត ស្នាមញញឹម នឹង​ពាក្យ​លើកទឹកចិត្ត ពី​បងប្អូន​អ្នកគាំទ្រ​ជា​កំលាំងចិត្ត​នៃ​យើងទាំងអស់គ្នា​។​ឡូ​វ​ការប្រកាស​ជួយ​នេះ​បានធ្វើ​ឲ្យ​គេ​ខកចិត្ត​។​a det srey neat a det sreya a det sreya1 a det srey neat1 a det srey neat4 a det srey neat5 a det srey rouy a det srey a det sre3