» រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​ » រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម័​ថៃ​និង​កម្ពុជា​ម៉ាំង​ទៅ​ម៉ាំង​មក​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1989 នាក់

ម្សិលមិញ 5810 នាក់

សរុប 17055146 នាក់

សំណង់​រឹងមាំ​មួយ​ខុសច្បាប់​សង់​ចូល​សមុទ្រ​...​ស្ងាត់ៗ​ស្រាប់តែ​រស់​ឡើងវិញ​


​ខេត្ត​ព្រះសីហនុ​៖ លោក ឃ​ន ម៉ន នាយករង​រដ្ឋបាល​សាលាក្រុង​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការសាងសង់​សំណង់​រឹងមាំ មួយកន្លែង​សង់​លើ​ចំណី​ឆ្នេរសមុទ្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣(​ទំនប់រលក​) សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។a hom in sea

​តាម​ក្រុមការងា​ពិនិត្យ​ជាក់​ឃើញថា ទីតាំង​ការដ្ឋាន​នេះ​កំពុងមាន​សកម្មភាព​ជួសជុល​សំណង់​ចាស់​ដែលមាន​ស្រាប់ មាន​ទំហំ​៤,៦​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ និង​កម្ពស់​១​ជាន់ (​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​១) ។​ជាមួយគ្នានេះ​នៅលើ​ទីតាំង​ក៏មាន​ការសាងសង់​សំណង់​ពង្រីក​បន្ថែម​អំពី​បេតុង មាន​ទំហំ​៥,៥​ម៉ែត្រ​គុណ​នឹង​២២,៤​ម៉ែត្រ ដោយបាន​បណ្តុះ​សសរ​បេតុង និង​មាន​កម្ពស់​៣​ជាន់ (​ជាន់​ទី​១ ជាន់​ទី​២ និង​ជាន់​ទី​៣) ក្នុង​នោះបាន​ចាក់​ប្លង់​សេ​រួច និង​រៀប​ឥដ្ឋ​ជញ្ជាំង​បាន​មួយចំនួន ស្ថិតនៅ​លើដី​ចំណី​ឆ្នេរ​លយ​ចូលទៅក្នុង​សមុទ្រ​ទាំងស្រុង​តែម្តង ។​

​សំណង់​នេះ​ឃើញ​មានឈ្មោះ សុខ គឹម ភេទ​ស្រី មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​១៦​អឺ​០​អឺ​១​អឺ​២ ផ្លូវ​២៩៩ ភូមិ​១៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ជា​អ្នកមើលការខុសត្រូវ ។​
​ក្រុមការងារ​បានបញ្ជាក់​ឲ្យ​ដឹងថា ទីតាំង​សង់​សំណង់​បេតុង​រឹងមាំ​ខាងលើនេះ ពុំមាន​លិខិតអនុញ្ញាត​សាងសង់​ទេ គឺ​ម៉ាង​ច្បាប់​តែម្តង ។ ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹងថា គាត់​និង​ក្រុម​ជាង​ចំនួន​៤​នាក់​ទៀត មក​មើល​ការខុសត្រូវ​និង​សង់​សំណង់​នេះ​តាមរយៈ​មេការ​ដែល​ខ្លួន​(​មិន​ស្គាល់ឈ្មោះ​) ។ ប៉ុន្តែ​បើទោះបីជា​បែបណា​ក៏​មានការ​លាក់បាំង​ឈ្មោះ​ម្ចាស់​សំណង់​នេះដែរ គឺ​មិនទាន់បាន​បង្ហាញថា​តើ​មហា​បុរស​ណា​ទេ​ដែល​ក្លាហាន​ម្ល៉ឹងៗ ។

រូបគាត់​ទាំង​៥​នាក់ សូម​ធ្វើ​ការសន្យា​ចំពោះមុខ​ក្រុមការងារ​មន្ត្រី​ជំនាញ​ថា នឹង​បញ្ឈប់​សកម្មភាព​សាងសង់​សំណង់​លើ​ចំណី​សមុទ្រ​ដោយ​ពុំមាន​លិខិតអនុញ្ញាត​ចាប់ពី​ថ្ងៃ​ផ្ដិត​ស្នាម​មេដៃ​នេះ​តទៅ ។
​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្ដែង ពុំបាន​ជួប​ជាមួយ​ម្ចាស់​សំណង់​ខាងលើនេះ​ទេ ទោះបី​មេការ​ទីនោះ​មិន​ប្រាប់​ឈ្មោះ​ម្ចាស់​ដើម​ក៏​អាជ្ញាធរ មិន​ហ៊ាន​សួរនាំ​ដល់​កំពូល​ដែរ​..???​។​​ក្រុមការងារ​ខេត្ត​បាន តម្រូវឱ្យ​មេការ​សំណង់ និង​ក្រុម​ជាង​បញ្ឈប់​រាល់​សកម្មភាព​សាងសង់​សំណង់​លើដី​ចំណី​សមុទ្រ និង​ត្រូវធ្វើ​ការរុះរើ​សំណង់​ចេញពី​ដី​ចំណី​ឆ្នេរសមុទ្រ​ជាបន្ទាន់ ?៕a hom in sea1