» អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចរចា​សន្តិភាព ប៉ុន្តែ​មិនមែន​ដើម្បី​ចុះចាញ់​ឡើយ » រាជធានី​ភ្នំពេញ ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅពេល​រាត្រី​ » ស្ថាប​ន័​IMF ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា មក​នៅត្រឹម ៤% ក្នុង​ឆ្នាំ ២០២៥​បន្ទាប់ពី​គណបក្ស​ប្រជាជន​ថា​ឡើង​ខ្ពស់​ » កៅអី​កូរ៉េខាងត្បូង​ជា​កៅអី​ក្តៅ​!​អតីត​ប្រធានាធិបតី លោក​មូ​ន​ចេ​អ៊ី​ន​ជាប់ចោទ​ពីបទ​ពុករលួយ » មាន​អ្វីខ្លះ​ក្នុង​ដំណើរ​ទស្សនកិច្ច​លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ​នៅ​កម្ពុជា​? » ដី​ចំណីផ្លូវ​សាធារណ​:​នៅតាម​ដងផ្លូវ​ទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​រំលោភបំពាន​យក​ធ្វើ​សំណង់​អគារ​តូប​លក់ដូរ​ឯកជន ស្រេច​ចិត្ត ? » ACU និង​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន ជួបពិភាក្សា​គ្នា និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ប្រឆាំង​អំពើពុករលួយ​ » កម្ពុជា និងអង់គ្លេស ចុះអនុស្សរណៈដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា » ការនាំចេញ​បន្ទះ​សូ​ឡា​របស់​កម្ពុជា ឆ្នាំ​២០២៤​ធ្លាក់ចុះ​ជិត​៦០​ភាគរយ​ឆ្នាំ​២០២៥​អាមេរិក​ដាក់​បំរាម​! ? » ពីរ​នាក់​ប្តី​-​ប្រពន្ធ កាប់​ដើម​សំរង​យក​ផ្លែ រលំ​កិន ស្លាប់ក្នុងព្រៃ, » ស្នងការរង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់ ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍សាចញាតិថាបេះដូងគាំង » កម្ពុ​ជាមាន​រោងចក្រ​តម្លើងរថយន្ត​៩​រាជរដ្ឋាភិបាល​កំពុង​គិតគូ​ពី​បញ្ហា​ពន្ធ​ដើម្បី​ឲ្យ​ប្រជា​ពើ​រដ្ឋ​មានលទ្ធភាព​ទិញ​ជិះ​ » ចិន​ធើ្វ​ការបង្ហាញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ជំនាន់​ថ្មី ក្នុងឱកាស​ពិព័រណ៍​យោធា​នៅ​ប្រទេស​អ៊ីរ៉ាក់​ » ករណីយ៍ស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីមួយ បោកលុយ ប្រជាពលរដ្ឋជាង ២០០០នាក់ត្រុវបានចាប់ខ្លួនបញ្ជូនទៅតុលាការ! » អតីត​កីឡា​ករបាត់​ទាត់​ជម្រើសជាតិ​ម្នាក់ ជិះ​ម៉ូតូ​ធ្លាក់ចូល​ទឹក​ប្រឡាយ​ស្លាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2496 នាក់

ម្សិលមិញ 3250 នាក់

សរុប 16500920 នាក់

MGI ប្រកាស​ដកតំណែង​បវរកញ្ញា​មី​យ៉ាន់​ម៉ា​ជាប់​លំដាប់​រង​លេខ​បន្ទាប់ពី​តំណាង​មី​យ៉ាន​ម៉ា​បោះចោលពាន!(វិដេអូ)

 

​ប្រទេស​ថៃ​៖​នៅ​ថ្ងៃទី​២៨ ខែតុលា យោងទៅតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Miss Grand International (MGI) បានប្រកាស​ជា​ផ្លូវការ​ថា បេក្ខភាព​តំណាង​ប្រទេស​មី​យ៉ាន់​ម៉ា គឺ​បវរកញ្ញា Thae Su Nyein ត្រូវបាន​ដកហូត​ដំណែង​លំដាប់​រង​លេខ​២ មូលហេតុ​គឺ​ដោយសារ​អាកប្បកិរិយា និង​សកម្ម​ភាពមិន​សមរម្យ​របស់​តំណាង​ផ្ទាល់​តែម្ដង​។​a miss mgi 

​នៅក្នុង​សេចក្តីប្រកាស​ផ្លូវការ​បានសរសេរថា ស្ថាប័ន MGI បានសម្រេច​ដកតំណែង Miss Grand Myanmar 2024 គឺ​បវរកញ្ញា Thae Su Nyein ពី​តំណែង​រង​ទី​២ ដោយសារ​អាកប្បកិរិយា​មិន​សមរម្យ និង​បំពាន​លើ​បទ​ប្បញ្ញត្តិ​ជាច្រើន​លើសលុប​។​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​យប់​ថ្ងៃ​ប្រកួត​ចុងក្រោយ អ្នកដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ឡើងលើ​ឆាក ហើយ​បាន​យក​មកុដ​របស់​កញ្ញា​ថែ​ស៊ូ​ង៉េ​ន​( Thae Su Nyein) និង​ខ្សែក្រវាត់​ឆៀង​រង​ទី​ពីរ នៅ​ចំពោះមុខ​ទស្សនិកជន​យ៉ាង​ភ្ញាក់ផ្អើល​។ វីដេអូ​ដែល​ថត​បាន​ទិដ្ឋភាព​នេះ​បាន​សាយភាយ​យ៉ាង​ឆាប់រហ័ស បង្ក​ឲ្យ​មានការ​ចម្រូងចម្រាស​យ៉ាងខ្លាំង​។ អ្នក​ទាំងពីរ​មិនបាន​ស្នាក់នៅ​ក្នុងប្រទេស​ថៃ ប៉ុន្តែ​បាន​ចាក​ចេញទៅ​ទាំងយប់​តែម្ដង​។​

​ករណី​យ៍​នេះ នាយក​គ្រប់គ្រង​ជាតិ​របស់​មី​យ៉ាន់​ម៉ា (​នាយក​ជាតិ​) បាន​ផ្សាយ​បន្ត​ផ្ទាល់​ថា លោក​ណា​វ៉ា​ត់​រៀបចំ​លទ្ធផល​ដោយ​អយុត្តិធម៌ ហើយ​បញ្ជាក់ថា កញ្ញា​ថែ​ស៊ី​ង៉េ​ន​(Thae Su Nyein )​ស័ក្តិសម​នឹង​ទទួលបាន​ពានរង្វាន់ សំលៀកបំពាក់​ជាតិ និង អំណាច​ប្រទេស​ប្រចាំឆ្នាំ បន្ថែមទៀត​។ ទោះជា​យ៉ាងណា នៅពេល​ត្រូវបាន​គេ​ប្រកាស តំណាង​មី​យ៉ាន់​ម៉ា​មិនត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ទេ​។ លោក​ណា​វ៉ា​ត់​ស្ថាបនិក​កម្មវិធី​MGI​បាន​រិះគន់ថា​កញ្ញា​ថេ​ស៊ី​ង៉េ​ន​( Thae Su Nyein )​អាយុ១៧ឆ្នាំខ្វះ​ភាពចាស់ទុំ ថ្វីដ្បិតតែ​នាង​មាន​សក្ដានុពល ប៉ុន្តែ​នាង​មិនមាន​សេចក្តីក្លាហាន​គ្រប់គ្រាន់ ដើម្បី​បំពេញតម្រូវការ​ក្នុង​ការប្រកួត​អន្តរជាតិ​។​

​ឆ្លើយតប​នឹង​ប្រតិកម្ម​របស់​នាយក​ជាតិ​មី​យ៉ាន​ម៉ា លោក​ណា​វ៉ា​ត់​បាន​និយាយថា Miss Grand International នឹង​លុបចោល​ការរក្សា​សិទ្ធិ Miss Grand Myanmar ក្រោម​ហេតុផល​ថា នាយក​ជាតិ​មី​យ៉ាន់​ម៉ា​ជំពាក់​បំណុល​គេ​ជាច្រើន ហើយ​មិនមាន​ទំនួល​ខុសត្រូវ​ក្នុងការ​ចំណាយ​លើ​ការរៀបចំ​ការប្រកួត​។ ការសម្រេចចិត្ត​នេះ​បាន​បង្កជម្លោះ​កាន់តែខ្លាំង​ឡើង​ក្នុង​មជ្ឈដ្ឋាន​អ្នកគាំទ្រ​សម្រស់ ខណៈ​ពួកគេ​បាន​ចែកចេញជា​ពីរ​មតិ​គឺ ភាគី​ម្ខាង​ជឿថា Thae Su Nyein ស័ក្តិសម​ជាង ភាគី​ម្ខាង​ទៀត​ជឿថា នាង​ស័ក្តិសម​ត្រឹម​តំណែង​លេខ​២​ប៉ុណ្ណោះ ដោយសារ​អាកប្បកិរិយា​មិន​ស្តង់ដារ​។​
​ចំណែកឯ​ស្រី​ស្អាត ថេ​ស៊ី​ង៉េ​ន​(Thae Su Nyein)​វិញ បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​តំណែង​ជា​បេ​ក្ខ​នារី​ចំណាត់ថ្នាក់​លេខ​២ នាង​បន្ត​សម្តែង​ការខកចិត្ត​រហូត​ស្រក់​ទឹកភ្នែក​ក្រោយ​ចប់​ការប្រកួត ។ នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មនុស្ស​ជាច្រើន​ក៏បាន​ចោទសួរ​ពី​អាកប្បកិរិយា​របស់ Thae Su Nyein ចំពោះ​បេ​ក្ខ​នារី​ផ្សេងទៀត​អំឡុងពេល​ប្រកួត រួមទាំង​ការចោទប្រកាន់ថា​បាន​ប្រើ​ក្រុមការងារ​ផ្ទាល់ខ្លួន និង​មាន​អាកប្បកិរិយា​មិនសូវ​រួសរាយ​រាក់ទាក់​។​
​ថ្មីៗ​នេះ អគ្គនាយក Miss Grand Myanmar – លោក Htoo Ant Lwin ក៏បាន​ប្រកាស​លាលែង​ពី​តំណែង និង​ប្រគល់​មកុដ​ចំណាត់ថ្នាក់​លេខ​២ មក​គណៈកម្មាធិការ​រៀប​ចំ​វិញ​ដែរ ព្រោះ​លោក​ជឿជាក់ថា ការប្រលង​លែងមាន​ភាពយុត្តិធម៌​ទៀតហើយ​។ រឿងនេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​ទាក់ទាញ​ការចាប់អារម្មណ៍​ខណៈ​ភាគី​ពាក់ព័ន្ធ​បន្ត​និយាយ​។​

​សូមបញ្ជាក់ថា​កម្មវិធី​បវរកញ្ញា​អន្តរជាតិ​( Miss Grand International 2024) នៅ​យប់​ចុងក្រោយ​ថ្ងៃទី ២៥ ខែតុលា បានបញ្ចប់​ទៅដោយ​ជ័យជម្នះ​បាន​ទៅលើ​បវរកញ្ញា Rachel Gupta តំណាង​មកពី​ប្រទេស​ឥណ្ឌា​។ តំណែង​នៃ​លំដាប់​រង​ដែល​នៅ​សេសសល់​រួមមាន​តំណាង​ប្រទេស​ហ្វីលីពីន​, មី​យ៉ាន់​ម៉ា បារាំង និង​ប្រេ​ស៊ី​ល​។​

​ដ្បិតថា​រកឃើញ​ម្ចាស់​មកុដ​ក្ដី ប៉ុន្តែ​ឧបទ្ទវហេតុ​រវាង Miss Grand មី​យ៉ាន់​ម៉ា និង​លោកណាវ៉ាត( Nawat) ឈានដល់​ចំណុច​កាន់តែ​រសើប​ខ្លាំង បន្ទាប់ពី​វគ្គ​ផ្តាច់ព្រ័ត្រ​បានបញ្ចប់​ជា​ស្ថាពរ​។ ភាគី​មី​យ៉ាន់​ម៉ា​បាន​សម្តែង​ការខកចិត្ត​នៅពេលដែល​តំណាង​របស់ខ្លួន​គឺ​បវរកញ្ញា Thae Su Nyein បានត្រឹមតែ​ឈរ​នៅក្នុង​តំ​ណែ​លំដាប់​រង​លេខ​២ ហើយ​ក្នុងនាម​ជា​នាយក​ថ្នាក់ជាតិ (ND) នៃ​ស្ថាប័ន​មួយ​នេះ គឺ​លោក Htoo Ant Lwin ក៏មាន​បំណង​បោះ​មកុដ​ចោល​ពី​ឆាក​អន្តរជាតិ​ផងដែរ​។​

​យ៉ាងណាក៏ដោយ កាល​ថ្ងៃទី ២៦ ខែតុលា ទូរទស្សន៍ Myanmar Celebrity TV បាន​រាយការណ៍​ថា នាយក​ថ្នាក់ជាតិ​នៃ Miss Grand មី​យ៉ាន់​ម៉ា​មានបំណង​ប្រគល់​មកុដ Miss Grand International លំដាប់​រង​លេខ​២​របស់ Thae Su Nyein ជូន​លោក​ណា​វ៉ា​ត់ ព្រោះ​បេ​ក្ខ​នារី​ក៏មាន​អារម្មណ៍​ថា ការប្រលង​លែងមាន​ភាពយុត្តិធម៌​ទៀតហើយ​។​
​ស្របពេល​ថ្មីៗ​នេះ​នៅ​គេហទំព័រ MGI ឯណោះ​វិញ ក៏​បង្ហាញ​បវរកញ្ញា​ដែលជា​ប់​ចំណាត់ថ្នាក់​ត្រឹមតែ​៩​រូប​ប៉ុណ្ណោះ​! ដូច្នេះ​ទស្សនិកជន​អាច​ស្មត់​បាន​ថា​ជម្លោះ​រវាង​មី​យ៉ាន់​ម៉ា​នឹង​លោក​ណា​វ៉ា​ត់​គឺ​មិនធម្មតា​នោះទេ​។​

​ក្រឡេក​មក​មើល តំណាង​ប្រទេស​មី​យ៉ាន់​ម៉ាកញ្ញា Thae Su Nyein ធ្វើបាន​ល្អ​ពេញ​កម្មវិធី​ប្រលង ប៉ុន្តែ​ខណៈដែល​ចូលរួម​ក្នុង​សកម្មភាព សម្រស់​នេះ​ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រើ​បក្ខពួក​របស់​នាង​ជា​ជំនួយ​ក្នុង​ការតុបតែង​មុខ​។ បន្ទាប់ពី​នោះមក នាង​ថែមទាំង​រង​ការចោទប្រកាន់ថា​បាន​បន្ត​បង្ហាញ​អាកប្បកិរិយា​មិន​រាក់ទាក់​ចំពោះ​បេ​ក្ខ​នារី​ផ្សេងទៀត​។ ឧទាហរណ៍​ធម្មតា​គឺ​ការមិន​អើពើ​នឹង​តំណាង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ឬ​ងាក​ចេញ​នៅពេល​ឃើញ​តំណាង​វៀតណាម​ជាដើម​។​

​យ៉ាងណាមិញ Miss Grand International ឆ្នាំនេះ​មិន​ត្រឹមតែ​ជា​ឆាក​សម្រាប់​សម្រស់​ប៉ុណ្ណោះ​ទេ ថែមទាំង​ក្លាយជា​កន្លែង​ក្តៅគគុក​នៃ​ជម្លោះ និង​ការមិនចុះសម្រុង​គ្នា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ប្រការនេះ បានធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នៅ​ឆ្នាំនេះ​ត្រូវបាន​គេ​ចងចាំ​ដោយមាន​ភាពចម្រូងចម្រាស​ជាង​បវរកញ្ញា​ឡើង​គ្រង​មកុដ​ទៅទៀត​។ជាក់ស្តែងលោកណាវ៉ាតបានអុកឡុកបង្ខូចកម្មវិធីដែលត្រូធ្វើនៅស្រុកខ្មែរហើយយកទៅធ្វើជំនួសនៅស្រុកថៃវិញនិងមានការបរិហារពីបវរកញ្ញាអ៊ុយក្រែនលើកលោកណាវ៉ាតនិងរៀងចុងក្រោយនេះផងដែរ។a miss miyamar a miss miyamar3 a miss miyamar4 a miss miyamar5